Friday, March 11, 2011

ទំនួញផែនដី

គ្រោះមហន្តរាយធម្មជាតិធំៗទាំងឡាយនៅលើលោកយើងនេះ ភាគច្រើន គឺបណ្តាលមកពីមនុស្សជាបង្ក!
ផែនដីបាន និង កំពុងស្រែកប្រាប់យើងថា៖ អស់ពពួកមនុស្សទាំងឡាយអើយ រូបខ្ញុំជាផែនដីលែងទ្រអម្រែកដ៏ធ្ងន់របស់អ្នកទាំងអស់គ្នាបានទៀតហើយ អ្នកមិនត្រឹមតែមកជិះលើខ្ញុំ ជិមួយម៉ឺនលាននាក់ប៉ុណ្ណោះទេ អ្នកថែមទាំងបាន និង កំពុងតែបង្កើនការកាប់បំផ្លាញព្រៃឈើ ជីករូងភ្នំយករ៉ែ ខួងអណ្តូងយកប្រេងកាតស្ទើរគ្រប់តមបន់ជារៀងរាល់ថ្ងៃ។ បើចង់រស់នៅគង់វង្សតទៅទៀត ចូរអស់មនុស្សទាំងឡាយមេត្តាកុំបំផ...្លាញបរិស្ថានដូចសព្វថ្ងៃនេះអី។ សម្បត្តិដ៏មហាសាលដែលអ្នកកំពុងតែយកធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួនតើមានប្រយោជន៍អ្វីទៅ បើពេលដែលអ្នស្លាប់ទៅអ្នកអត់អាចយកវាបានទៅផង។ ឯទ្រព្យនោះទៀតសោត បើគង់តែថ្ងៃណាមួយត្រូវរញ្ជួយផែនដី ត្រូវមានបំណាក់ស្រុត ត្រូវមានខ្យល់ព្យុះ ឬត្រូវមានទឹកជំនន់លិច ឆក់យកទៅអស់នៅថ្ងៃណាមួយមិនខាន។ តើអ្នកអាចធានាថា កូនចៅ អ្នកបន្តវេនរបស់អ្នកអាចឋិតឋេរយូរអង្វែងបានទេ។
ខ្ញុំសូមអង្វរ សូមអស់មនុស្សទាំងឡាយភ្ញាក់រលឹកឡើង សូមចាប់ថែរក្សាបរិស្ថានទាំងអស់គ្នាចាប់ពីពេលនេះទៅ អ្នកប្រហែលជាអាចនឹងគេចផុតពីគ្រោះមហន្តរាយធំៗទាំងនោះជាមិនខាន។
សូមជួយផែនដីដូចជារូបខ្ញុំនេះផង!
ពីខ្ញុំបាទ
ផែនដី

No comments:

Post a Comment