Friday, March 4, 2011

កំណាព្យ សរសើរកវី

កំណាព្យ សរសើរកវី
បទកាកគតិ

By Sothea Yon
1. បានអានកាព្យា កវីពណ៌នា ត្នោតខ្មែរសារៈ
ប្រយោជន៍ច្រើនក្រៃ វិស័យច្រើនជាក់ ខ្មែរនឹងមិនធ្លាក់
ប្រទេសក្រៃក្រ។
2. បើដឹងសារៈ សូមខ្មែរឡើងភ្ញាក់ រក្សាកេរករ
នាំគ្នាជួយដាំ រក្សាវប្បធម៌ ត្នោតខ្មែរលម្អរ
បវរទេសជាតិ។
3. អរគុណពេកក្រៃ កវីថ្វីដៃ ជំនាញកាព្យា
អត្ថន័យអត្ថរស អប់រំប្រជា កំណាព្យកាព្យា
លូតលាស់រៀងទៅ។
by Sothea Yon
1. ពិតជាប្រពៃ ពរខ្មែរមានន័យ ប្រពៃថ្លៃថ្លា
ជួយរំលត់ទុក្ខ ជួបតែសុខា ប្រជាខេមរា
សុខសាន្តរៀងទៅ។

No comments:

Post a Comment