វត្ថុបំណងនៃចំណេះវិជ្ជា
យើងត្រូវប្រកាន់ជាគោលៗថា ទី១ ការរកចំណេះវិជ្ជាក្នុងផ្លូវដែលយើងនឹងប្រកបអាជីវកម្មនោះអោយបានល្អបំផុត។ ទី២ ត្រូវរកចំណេះវិជ្ជាដ៏ទៃៗក្រៅពីមុខរបស់យើង ទុកជាចំណេះវិជ្ជា សារណល្មមសមគួរ។ទាំងពីរយ៉ាងនេះត្រូវធ្វើជាមួយគ្នាធ្វើយ៉ាងណាម្យ៉ាងៗហើយនឹងយកល្អមិនបានទេ។
ចំនេះវិជ្ជានោះមានផ្លូវនឹងបានទទួលតែម្ខាងទេគឺការសិក្សា។
ប៉ុន្តែការសិក្សានោះយើងអាចធ្វើ បាន៥ផ្លូវគឺៈ
1. ការអាន
2. ការសរសេរ
3. ការសន្ទនា
4. ការសង្កេត
5. ការគិត
ទាំង៥ផ្លូវនេះ ផ្លូវទី៤ និងទី៥ គឺជារបស់សំខាន់ជាង៣ផ្លូវខាងដើម។ខ្ញុំបានវែកញែកបទរៀប រាងទុកដោយឡែកតាមរបៀប អ្នកតែងក្បួនច្បាប់ខួរក្បាលទាំងឡាយ ធ្វើហើយនិងអធិប្បាយទុក នៅទីនេះត្រឹមតែ៣ប្រការ។
១ ការអាន
ក) គួរជ្រើសរើសសៀវភៅដែលអោយចំនេះវិជ្ជា។មិនគួរអានសៀវភៅដែនឹងប្រែក្លាយ ជាថ្នាំ,ញៀន,ស្រវឹង។សៀវភៅខ្លះយើងអស់ពេលអានជាច្រើនម៉ោង…កាលបើអានចប់ក៏រកប្រយោជ៏ មិនឃើញសោះឬបើនិយាយអោយខ្លីគ្មានបានគតិអ្វីឡើយ។សៀវភៅដែលមានប្រយោជន៍អាចជា សៀវភៅដែលទាក់ទងនឹងវិជ្ជាការផ្សេងៗឬសៀវភៅខ្លះមិនទាក់ទងវិជ្ជាការទេ ប៉ុន្តែភាសា បើកភ្នែក ក្រឡេកមើលអក្សរសាស្រ្ត។សៀវភៅប្រភេទនេះជាសៀវភៅកាព្យ,ឃ្លោង។ប៉ុន្តែត្រូវធ្វើការ ជៀសវាងសៀវភៅប្រភេទថ្នាំពិសដល់ខ្លួនឯង គឹជាអាទិសៀវភៅដែលមើលទៅហើយធ្វើអោយ ភ័យតក់ស្លុត,ញាប់ញ័រ ឬសោកស្តាយចេញទឹកភ្នែក ឬធ្វើអោយកើតតម្រេកស្នេហា នៅពេលអាន សៀវភៅប្រភេទនេះ។
ការពិតអាចមានប្រយោជន៍ខ្លះដែរ ប្រសិនបើអ្នកនិពន្ធមានគំនិតចង់អោយគតិដល់អ្នកអាន និងមានការចាប់អារម្មណ៍ទៅលើខ្លួន គឺឲមនុស្សយើងងាកមកពីផ្លូវអាក្រក់មកប្រព្រឹត្តសេចក្តីល្អ។ ប៉ុន្តែសៀវភៅខ្លះវាមិនដូច្នេះទេ គឺយើងចំណាយពេលមើលវាអស់ជាច្រើនម៉ោង…លុះដល់ចប់ ហើយ ក៏នៅតែចាប់យកប្រយោជន៍មិនបានថាតើលោកអ្នកនិពន្ធមានបំណងយ៉ាងដូចម្តេច?ប្រាថ្នា ចង់បង្រៀនមនុស្សយ៉ាងណាឬពិសោធន៍ការពិតណាក៏ទេទាំងអស់។សៀវភៅប្រភេទនេះក្រៅពីធ្វើអោយអ្នកអានខាតពេលវេលាដោយឥតប្រយោជន៍ហើយទៅធ្វើអោយសរសៃខួរក្បាលទៀតផង។
ខ)ខិតខំស៊កសៀតរកគំនិតអ្នកនិពន្ធ។
ការអានសៀវភៅក្តី,ស្តាប់បាថកថាក្តី ចូរកុំស្តាប់ត្រឹមពាក្យដែលនិយាយឬសរសេរ ត្រូវខិតខំចាក់ចុចស៊កសៀតរកគំនិតរបស់អ្នកនិពន្ធ,អ្នកនិយាយដែលមានអាថ៌កំបាំងនោះមក លាតត្រដាងផង។ ជាពិសេសនៅក្នុងសង្កថា ឬសន្ទរកថា ដែលថ្លែងដោយអ្នកមានតំរេះវិជ្ជាជាន់ខ្ពស់ផងហើយ គប្បីជ្រាបចុះថា សេចក្តីដែលនិយាយចេញមក ចូលត្រចៀកលោកអ្នកស្តាប់នោះ គ្រាន់តែជាសំបកក្រៅ ពោលគឺន័យដ៏ពិតប្រាកដនៃបាថកថា ឬអ្នកថ្លែងសន្ទរកថានោះនៅមានទៀត គឺថាបើយើងខ្វេះកកាយបញ្ចញមកហើយ ក៏នឹងបានប្រយោជន៍ច្រើនព្រោះនឹងធ្វើអោយយើងយល់ សេចក្តីនៃន័យបាថកថានិងសុន្ទរកថា នោះឲបានល្អតាំងពីដើមរហូតដល់ចប់។
ង) ការអានសៀវភៅត្រូវខិតខំវិនិច្ឆ័យថាតើអ្នកនិពន្ធនោះមានវិធីនិពន្ធយ៉ាងម៉េច? ចូលចិត្តនិពន្ធរឿងអ្វីច្រើនជាងគេ? តើគួរនឹងបានឯកទត្តកម្មខាងផ្លូវណាឬទេ? ហើយយើងគួរលើកយកគុណសម្បត្តិនៃការនិពន្ធសៀវភៅរបស់អ្នកនិពន្ធផ្សេងៗមកធ្វើការប្រៀប ផ្ទឹមថាតើនរណាល្អជាងនរណាយ៉ាងនេះជានិច្ច។
ច)កិច្ចសំខាន់បំផុត,កាលបើបានអានសៀវភៅចប់ហើយត្រូវខិតខំនឹកត្រូវឃើញថា យើងបានសេចក្តីអ្វីខ្លះ ហើយយើងបានប្រយោជន៍អ្វីខ្លះ ពីការអានសៀវភៅនោះ។
២ ការនិពន្ធ
ការអានសៀវភៅប្រភេទដែលហៅថាយកចំណេះវិជ្ជាគំនិតអ្នកដ៏ទៃយកមកដាក់ក្នុង ខួរក្បាលរបស់យើងប៉ុន្តែយកមកដាក់នោះ ពេលខ្លះយើងដាក់បែបស្រពាក់ស្រពិនហើយគំនិតរបស់ យើងទើបមិនសូវភ្លឺថ្លាឡើយទេ ប៉ុន្តែលុះចាប់ខ្មៅដៃមកសរសេររឿងខ្លះយើងត្រូវតែគិត តែគិតមិន លេចសោះ។ប៉ុន្តែលុះចាប់សរសេរហើយគោលគំនិតក៏កើតឡើង រហូតដល់អាចវាយសេចក្តីបញ្ហានោះបែកុ។ ដូច្នេះការនិពន្ធនេះមិនមែនគ្រាន់តែកត់ទុកដើម្បីការពារកុំអោយភ្លេចទេ ប៉ុន្តែគឺដើម្បីរក ផ្លូវអោយកើតគំនិតថ្មីៗកើតឡើងដោយយើងអានសៀវភៅមួយក្បាលហើយៗយើងបិទសៀវភៅនឹកឬ និយាយពីសៀវភៅដែលយើងធ្លាប់អានមកហើយៗយើងមុខជានឹក ឬនិយាយពីសៀវភៅដែលយើងអានមក,យើងមុខជានឹក ឬនិយាយមិនបានប៉ុន្មាន ប៉ុន្តែបើចាប់កត់ត្រាទុកសេចក្តីដែលយើងអានមកហើយ នឹងសរសេរបានច្រើនជាងយើងដៅទុក។យើងគិតថានឹងសរសេរសំបុត្រ១ច្បាប់ត្រឹម ២ឬ៣បន្ទាត់ប៉ុន្តែលុះដល់ចាប់ក្រដាសសរសេរឡើងអាចនឹងវែងដល់ទៅ២ឬ៣ទំព័រ។
ដូច្នេះនឹងឃើញថាការតែង,ការសរសេរជាហេតុធ្វើអោយខួរក្បាលយើងបែងមែកធាងយ៉ាងឆាប់រហ័សព្រោះនៅក្នុងសៀវភៅនេះខ្ញុំសូមណែនាំ៣ប្រការទៀតគឺៈ
១)ត្រូវវឹកហាត់រាល់ថ្ងៃដែលប្រាប់ អោយលោកអ្នកសរសេរនោះសុំអោយសរសេរអោយបាន ពិតប្រាកដបន្តិចគឺកុំគ្រាន់តែនឹករឺគិតនឹងបានប្រយោជន៍តិច ជាងការគួរ។កាលបើលោកអ្នកសរសេរ ទៅហើយនឹងឃើញថាគំនិតរត់មករកលោកអ្នកច្រើនជាងពេលដែលលោកអ្នកគិតរឺនិយាយនោះជា អនេក។
២)ប្រសិនបើមានគំនិតអ្វីកើតឡើងថ្មី ត្រូវសរសេរភ្លាម។
៣)ត្រូវហាត់កត់ត្រានូវកិច្ចការដែលលោកអ្នកនឹងត្រូវធ្វើនៅថ្ងៃស្អែក ហើយបើថ្ងៃស្អែកផុតកំណត់ទៅហើយត្រូវតែយកកំណត់នោះមកត្រួតមើលថា តើបានអ្វីខ្លះទៅហើយ?តើរបស់អ្វីមិនទាន់ បានធ្វើ? ប្រសិនបើលោកអ្នកបានធ្វើយ៉ាងនេះរាល់ថ្ងៃហើយ ក្នុងកំឡុងពេលតែមួយខែប៉ុណ្ណោះ នោះលោកអ្នកនឹងផ្លាស់រូបរាងជាមនុស្សផ្សេងទៀត។វិធីនេះ ជាវិធីដែលគ្រូបង្រៀនវិជ្ជាបណ្តុះ បណ្តាលខួរក្បាលប្រកាន់យកកិច្ចសំខាន់ យ៉ាងក្រៃលែង ព្រោះនឹងរៀបចំខួរក្បាលរបស់មនុស្សឲ ជាប់លាប់ដំណើរទៅកាន់ទីដៅក្នុងមួយថ្ងៃៗ ធ្វើឲមនុស្សមានសេចក្តីស្មោះត្រង់នឹងខ្លួនឯងហើយ ប្រតិបត្តិ កិច្ចការរបៀបរៀបរយ ។
ខ្ញុំបានដឹងថា លោកអគ្គមេបញ្ជាសេនាបតី អង់គ្លេស ប្រើវិធីនេះតាំងពីកម្លោះរហូតដល់សព្វ ថ្ងៃនេះក៏នៅតែមិនទាន់បោះបង់ចោលនៅឡើយទេ ព្រមទាំងពន្យល់ណែនាំឲមនុស្សក្រោមបញ្ជា ប្រតិបត្តិតាមជានិច្ច ប៉ុន្តែមនុស្សភាគច្រើនមិនសូវចូលចិត្តធ្វើពីព្រោះមានសេចក្តីខ្ជិលច្រអូសជា មូលដ្ឋាន។
៣ ការសន្ទនា
ការសន្ទនាជាមាគ៌ាដ៏ប្រសើរម្យ៉ាងដែលនឹងជួយអោយយើងទទួលចំនេះវិជ្ជា គំនិតច្រើនហើយមិនថាសន្ទនាជាមួយមនុស្សថ្នាក់ណា ជាន់ណាទេទោះបីជាមួយមនុស្សល្ងង់បំផុតក៏បានប្រយោជន៍ដែរ ប្រសិនបើយើងយល់ក្នុងការរកប្រយោជន៍ដូចដែលគេបានបង្រៀនយ៉ាងនេះ
១)យើងនឹងសន្ទនាជាមួយនរណាក៏ដោយគួរតែដឹកនាំអោយការសន្ទនាចូលមករករឿងដែល មនុស្សនោះស្ទាត់ជំនាញបំផុត គឺក្នុងកិច្ចការជាអាជីវកម្មរបស់មនុស្សនោះ។គឺជាផ្លូវដែលយើងបាន ទទួលចំនេះវិជ្ជាថ្មីឡើងជាថ្មី។
២)គួរតែនិយាយតែបន្តិចបន្តួច ហើយស្តាប់អោយច្រើនព្រោះមនុស្សដែលនិយាយតែម្នាក់ឯង មិនអោយអ្នកដ៏ទៃនិយាយខ្លះនោះបានជាទីធុញទ្រាន់របស់មនុស្សទាំងឡាយ។
៣)មនុស្សមានគំនិតរាក់ ឬមានលក្ខណៈអន់ខ្សោយច្រើនចូលចិត្តនិយាយតែពីរឿងខ្លួនឯង, និយាយតែពីរឿងរ៉ាវគ្រួសាររបស់ខ្លួន,ពីការងាររបស់ខ្លួនហើយនិយាយពីរឿងអ្វីៗវិញ ច្រើនតែលើកខ្លួនឯងជាឧទាហរណ៍ជានិច្ច។មនុស្សប្រភេទនេះរមែងជាទីធុញទ្រាន់របស់អ្នកដ៏ទៃ ដែលសន្ទនាជាមួយប៉ុន្តែប្រសិនបើយើងបានសន្ទនាជាមួយមនុស្សប្រភេទនេះហើយចូរកុំធុញទ្រាន់អីព្រោះជាលាភមួយដ៏ប្រសើរដែលយើងនឹងបានដឹងរឿងប្លែក។នៅពេលនោះចូរលោកអ្នកខិតខំ តាំងចិត្តស្ដាប់គេនិយាយ ហើយគេនឹងពង្រីកអោយយើងស្តាប់យ៉ាងពីរោះ យើងរង់ចាំតែរើសយក ប្រយោជន៍ដែរគួរនឹងបានប៉ុន្នោះ។
បែបហ្វិកហាត់ដែលតាំងនៅដូចតទៅនេះជាបែបដ៏សំខាន់មួយយ៉ាងល្អ ព្រោះនឹងធ្វើអោយ លោកអ្នកជួបប្រទះនឹងរបស់ដែលលោកអ្នកមិនធ្លាប់ដឹង មិនដែលធ្វើសម្រាប់ខ្លួនឯងមកមុនជាច្រើន។
Posted on ខែមីនា 16, 2011 by wisdomsupportcenter|
No comments:
Post a Comment