Monday, March 7, 2011

សៀវ ភៅ ដែល គួរ ឱ្យ ទាក់ ទាញ

បានដាក់ប្រកាសនៅ ថ្ងៃទី 18 ខែសីហា ឆ្នាំ 2010 Lundi Lay http://news.sabay.com.kh/

នៅកម្ពុជា ការអានសៀវភៅមិនមែនជាទម្លាប់ដ៏ពេញនិយមនោះទេ។ ប្រសិនបើអ្នកជាមនុស្សដែលចង់អប់រំ ឬផ្សព្វផ្សាយព័ត៌មានទៅឱ្យប្រជាជនកម្ពុជា អ្នកប្រហែលជាត្រូវបានគេជុំរុញឱ្យទៅរកទូរទស្សន៍ ឬវិទ្យុដើម្បីផ្សព្វផ្សាយសាររបស់អ្នក ប៉ុន្តែមានវិធីមួយទៀតដែលតែងតែប្រើប្រា...ស់ដោយអ្នកនិពន្ធ និងអ្នកពន្យល់អធិប្បាយនៅអង្គការសៀវភៅយើង (Our Book) គឺធ្វើយ៉ាងណាបង្កើតសៀវភៅឱ្យមានភាពទាក់ទាញនិងភាពទាក់ទងទៅនឹង អ្នកអានជាមុន ។
ក្នុងកិច្ចប្រឹងប្រែងដើម្បីរក្សារ ទម្លាប់អានសៀវភៅ នៅប្រទេសកម្ពុជាអ្នកធ្វើការនៅក្នុងអង្គការសៀវភៅយើង ដែលជាអង្គការមិនយកប្រាក់កម្រៃ ដែលបង្កើត និងចែកចាយសៀវភៅទូទាំងប្រទេសកម្ពុជា ព្រមទាំងផ្តល់ការពន្យល់បង្ហាញតាមរយៈការបោះពុម្ភផ្សេងៗបានប្រើ ប្រាស់ការទាក់ទាញបែបកំប្លែង ដើម្បីទាក់ទាញអ្នកមិនមានបទពិសោធន៍ឱ្យជក់ចិត្តនឹងប្រធានបទដែល មានការភ័យខ្លាចឬស្មុគស្មាញ ។
សៀវភៅកំប្លែងបានចូលមកក្នុងប្រទេស កម្ពុជា នៅក្នុងទសវត្យរ៍ទី ៦០ នៅពេលដែលឥទ្ធិពលអាណានិគមនិយមបារាំងបានទាក់ទាញប្រជាជនកម្ពុជាមួយ ចំនួនតូចនៅសម័យនោះ ។ ខ្មែរក្រហមបានបញ្ឈប់សៀវភៅកំប្លែង ក៏ដូចជាសៀវភៅដែលនៅសេសសល់។ សៀវភៅកំប្លែងបានមានឡើងវិញនៅបច្ចប្បន្នក៏ដោយ ក៏ប្រជាពលរដ្ឋកម្ពុជា ភាគច្រើនបានផ្លាស់ប្តូរការកម្សាន្តរបស់ពួកគេទៅហើយ ។
លោក ចន វីក ជំនួយការអ្នកនិពន្ធនៅអង្គការសៀវភៅយើងបានឱ្យដឹងថា៖ «វត្តមានរបស់ទូរទស្សន៍ វិទ្យុ និងរោងភាពយន្តសុទ្ធសឹងតែជាឧបសគ្គក្នុងការបង្កើនអ្នកអានសៀវភៅ កំប្លែង។ បច្ចុប្បន្ន យើងកំពុងខិតខំបោះពុម្ភសៀវភៅដែលមានការរចនា រូបភាព និងមាតិកា គួរឱ្យចាប់អារម្មណ៍ដើម្បីលក់ក្នុងទីផ្សារក្នុងតម្លៃថោក ដើម្បីឱ្យង្នកអានមានលទ្ធភាពទិញបាន» ។
ដើម្បិបង្កើនចំនួនអ្នកអាន អង្គការសៀវភៅយើងបានបោះពុម្ភសៀវភៅជាបីភាសាគឺ ខ្មែរ អង់គ្លេស នឹងបារាំង ។ សៀវភៅបោះពុម្ពជាភាសាខ្មែរដែលត្រូវបានចែកចាយទៅតាមអង្គការ បណ្ណាល័យ និងតូបលក់សៀវភៅនានា គឺជាសៀវភៅទទួលការពេញនិយមជាងគេ ។
ខុសពីសៀវភៅកំប្លែងភាគច្រើនដែល គ្រាន់តែបង្កើតឡើងសម្រាប់ការកម្សាន្ត សៀវភៅរបស់អង្គការសៀវភៅយើងបានធ្វើការជាមួយអង្គការនៅក្នុង និងក្រៅស្រុកដើម្បីលើកកម្ពស់ការយល់ដឹងពីរឿងអប់រំ និងសិទ្ធិកាន់កាប់ដីធ្លី។ លោក ចន វីក ថ្លែងថា៖ «យើងមិនត្រូវការប្រាក់ចំណេញពីការលក់សៀវភៅទេ តែយើងចង់ឱ្យមានអ្នកអានច្រើន» ។
លោក សឿន ក្លូ ប្រធានការិយាល័យអង្គការសៀវភៅយើង បានមានប្រសាសន៍ថា អង្គការសៀវភៅយើងមានការតាំងពិព័រណ៍ វគ្គបណ្តុះបណ្តាលខ្លីៗ និងយុទ្ធនាការប្រព័នធផ្សព្វផ្សាយដើម្បី បង្កើតការងានរបស់យុវវ័យដែលមានទំនោរទៅរកប្រភពព័ត៌មាន និងការកម្សាន្តដទៃទៀត។
គំនិតពិតប្រាកដនៃអង្គការសៀវភៅយើង គឺថា រូបភាពបានធ្វើឱ្យអ្នកអានដែលមិនមានបទពិសោធន៍យល់សាច់រឿង ដែលអត្ថបទមិនអាចរៀបរាប់បាន ។ មឿ ឌីយ៉ាដារ៉ាវុធ អ្នករចនាក្រាហ្វិកនៅអង្គការសៀវភៅយើងបានឱ្យដឹងថា ការប្រុងប្រយ័ត្ន និងការយល់ច្បាស់ពីប្រធានបទបានធ្វើឱ្យគាត់ និងក្រុមការងារអាចឱ្យអ្នកអានយល់ច្បាស់ពីប្រធានបទមុននឹងធ្វើ ការរចនា ៕ ទស្សនាវដ្តី Life

No comments:

Post a Comment