ផ្សាយក្នុងផ្នែក ចររាចរណ៍ស្រុកយើង ដោយ hai.sina កាលពី ១០-មីនា-២០១១ http://news.sabay.com.kh/
គ្រោះថ្នាក់ចរាចរណ៍មិនត្រឹមតែធ្វើឲ្យយើងបាត់បង់អ្នកជា ទី ស្រលាញ់ និងក្រុមគ្រួសារប៉ុណ្ណោះទេ វានាំឲ្យប៉ះពាល់ដល់ការអភិវឌ្ឍន៍សង្គមជាតិ ។ បច្ចុប្បន្ននេះដោយសារចំនួនគ្រោះថ្នាក់ចរាចរណ៍បានគំរាមកំហែងដល់ អាយុជីវិតប្រជាពលរដ្ឋពិសេសយុវវ័យ ដែលងាយរងគ្រោះជាងគេ នៅក្នុងប្រទេសកម្ពុជា។
លោក មាស ចាន់ឌីមន្ត្រីសម្របសម្រួលគម្រោងគាំទ្ររដ្ឋាភិបាលកម្មវិធី សុវត្ថិភាពចរាចរណ៍អង្គការជនពិការអន្តរជាតិប៊ែលហ្សិកបានបង្ហាញ ប្រាប់Sabay តាមរយៈបទសម្ភាសន៍ ស្ដីពីដើមហេតុដែលបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍។
Sabay : បច្ចុប្បន្ន នេះ គ្រោះថ្នាក់ចរាចរណ៍បានធ្វើឲ្យមនុស្សស្លាប់ជាច្រើននាក់ ក្នុងមួយឆ្នាំៗ តើយើងគួរធ្វើដូចម្ដេចទើបអាចទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍?
មាស ចាន់ឌី : ពាក់ព័ន្ធនឹងបញ្ហានេះ យើងបែងចែកការទទួលខុសត្រូវពីរផ្នែកខុសៗគ្នា ។ ទី១ផ្នែករដ្ឋាភិបាលនិងទី២ ពាក់ព័ន្ធអ្នកប្រើប្រាស់ផ្លូវ ។ លើចំណុចនេះ..ខ្ញុំចង់និយាយពីផ្នែករដ្ឋាភិបាលមុនគឺមានចំណែក ក្នុងការស្វះស្វែងរកសុវត្ថិភាពចរាចរណ៍ជូនប្រជាពលរដ្ឋ ក្នុងនោះត្រូវតែមានហេដ្ឋារចនាសម្ព័ន្ធសមស្របដែលអាចឲ្យប្រជាជន ធ្វើដំណើរបានល្អ។ ចំណែកផ្លូវថ្នល់ដែលគាត់មាននោះត្រូវតែបំពាក់សញ្ញាចរាចរណ៍ឲ្យ ពួកគាត់យល់និងប្រើប្រាស់ផ្លូវនោះបាន ។
“ លើសពីនេះយើងឃើញថារដ្ឋាភិបាលត្រូវតែអនុវត្តន៍ច្បាប់ចរាចរណ៍ឲ្យ បានល្អប្រសើរ ពិសេសត្រូវមានការអប់រំដល់ប្រជាពលរដ្ឋទូទៅស្ដីច្បាប់ ពីស្លាក សញ្ញា និងចេះ ប្រើប្រាស់ដើម្បីឲ្យមានសុវត្ថិភាព ។ ចំណែកចំណុចទី៤រដ្ឋាភិបាលត្រូវតែដាក់ឲ្យអនុវត្តន៍នូវផែនការ ក៏ដូចជាច្បាប់ទម្លាប់ឲ្យបានល្អ ប្រសើរ ពិសេសផែនការច្បាស់លាស់ក្នុងការអនុវត្តន៍សុវត្ថិភាពចរាចរណ៍ជើងគោក ។
ប៉ុន្តែសម្រាប់អ្នកប្រើប្រាស់ផ្លូវវិញខ្លួនត្រូវមាន កាតព្វកិច្ចមួយចំនួនដើម្បីលើកស្ទួយសុវត្ថិភាពចរាចរណ៍ ។ កត្តាសំខាន់ ទី១សម្រាប់អ្នកប្រើប្រាស់ផ្លូវត្រូវតែមានយានយន្តប្រកបដោយ សុវត្ថិភាព មានន័យថា មិនបង្កគ្រោះថ្នាក់ដល់ខ្លួនឯងនិងមហន្តរាយដល់អ្នកដទៃ។ ទី២ត្រូវតែមានប័ណ្ណបើកបរតាមច្បាប់របស់ប្រទេសយើង។ ទី៣ គឺអ្នកនោះត្រូវចេះច្បាប់និងស្វែងយល់ពីច្បាប់ចរាចរណ៍ និងត្រូវមានឆន្ទៈគោរពច្បាប់ចរាចរណ៍ ប្រតិបត្តិតាមវិធានផ្សេងៗ ដូច្នោះបើធ្វើបានយើងគិតថាវាអាចកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ បាន ។
Sabay : ហេតុអ្វីបានគ្រោះថ្នាក់ចរាចរណ៍នៅតែមានចំនួនកើនឡើងជាបន្តបន្ទាប់ក្នុងមួយឆ្នាំៗ?
មាស ចាន់ឌី : “មូលហេតុដោយសារតែប្រជាពលរដ្ឋរបស់ យើងមានការកើនឡើងនូវយានយន្ត … ប៉ុន្តែការកើនឡើងនូវយានយន្តវាមិនមែនជាមូលហេតុតែមួយដែលនាំ ឲ្យដល់គ្រោះថ្នាក់ចរាចរណ៍ទេ ផ្ទុយទៅវិញគឺ ដោយសារតែ ការមិនគោរពច្បាប់ឬអ្នកប្រើប្រាស់ផ្លូវដែលមិនប្រតិបត្តិនេះហើយ ដែលជាបញ្ហាចម្បង ។ ក្នុងនោះមូលហេតុចំបងបំផុតដែលបង្កគ្រោះថ្នាក់ចរាចរណ៍ក្នុង ប្រទេសកម្ពុជានោះគឺកំហុសរបស់មនុស្ស.. ផ្លូវថ្នល់ យានយន្ត មិនមែនជាបញ្ហាធំទេ ..បញ្ហាធំនៅស្រុកខ្មែរគឺកំហុសរបស់មនុស្ស និងអ្នកប្រើប្រាស់ផ្លូវ ការបើកល្បឿនមិនសមស្រប ការផ្ទុកលើសចំណុះ ការមិនគោរពសិទ្ធិអាទិភាព និងការបើកបរប្រើគ្រឿងស្រវឹងជាដើមដែលនាំឲ្យគ្រោះថ្នាក់ ចរាចរណ៍នៅក្នុងប្រទេសកម្ពុជាយើង ” ។
Sabay : ក្នុងចំណោមប្រជាពលរដ្ឋយើង តើយុវជនជាចំណុចងាយគ្រោះថ្នាក់ចរាចរណ៍ទេ?
មាស ចាន់ឌី : ជាការពិតនៅក្នុងប្រទេសកម្ពុជាយើង យុវជនដែលមានចន្លោះពេញកម្លាំងពលកម្មគឹជាអ្នកដែលមានចំនួន ប៉ះពាល់ច្រើនជាងគេសម្រាប់គ្រោះថ្នាក់ចរាចរណ៍នេះគឺជាអ្វីដែល អង្គការយើងបានរកឃើញកន្លងមក ក្នុងនោះឃើញថា មានតែយុវជននិងយុវវ័យនេះឯងដែលជាអ្នកប្រឈមខ្ពស់ជាងវ័យដទៃៗទៀត ក្នុងនោះយុវវ័យចាប់ពីអាយុ១៥ទៅ២៥ឆ្នាំ មានគ្រោះថ្នាក់ប្រមាណ ៥៤ភាគរយ ។
Sabay : ការបង្កគ្រោះថ្នាក់នេះ ដោយសារតែរដ្ឋាភិបាលក៏ដូចជាមន្ត្រីអនុវត្តច្បាប់មិនបាន ផ្សព្វផ្សាយ ច្បាប់ចរាចរណ៍ជើងគោកឲ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋឬយ៉ាងម៉េច?
មាស ចាន់ឌី : … អ្វីដែលយើងបានសង្កេតឃើញនោះគឺមិនមែនមានន័យថាបង្កឡើងដោយអ្នក អត់ដឹងច្បាប់នោះទេ ។ ” ខ្ញុំមិនជឿថាអ្នកមានឡានល្អៗបើក ហើយមិនចេះច្បាប់ខ្ញុំមិនជឿទេ ដូច្នោះវាអាចប្រជាជនយើងមិនទាន់តាំងចិត្តចូលរួមជាមួយ សុវត្ថិភាពចរាចរណ៍ ។ នៅលើដងផ្លូវរាល់ថ្ងៃដែលយើងមើលឃើញមិនមែនពួកគាត់អត់ចេះច្បាប់ ទេ ក៏ប៉ុន្តែគាត់មិនចូលរួមដូច្នោះដើម្បីដោះស្រាយបញ្ហានេះ គួរតែធ្វើការផ្សព្វផ្សាយអប់រំឲ្យប្រជាជនអ្នកប្រើប្រាស់ផ្លូវទាំង អស់យល់ ហើយតាំងចិត្តចូលរួម ។ ម្យ៉ាងវិញទៀតជាទ្រឹស្ដី បើផ្សព្វផ្សាយឬអប់រំតែមួយមុខវាមិនគ្រប់គ្រាន់ទេ វាទាមទារឲ្យមានការរឹតបន្តឹងផ្លូវច្បាប់ថែមទៀតទើបអាចជោគជ័យ “។
Sabay : ចុះការផឹកគ្រឿងស្រវឹងជាបញ្ហានាំឲ្យគ្រោះថ្នាក់ចរាចរណ៍ទេ ? ហេតុអ្វី?
មាស ចាន់ឌី : ជាការពិត តាមទ្រឹស្ដីក៏គេនិយាយដែរថា អ្នកដែលបើកបរក្រោមឥទ្ធិពលនៃជាតិស្រវឹងគឺតែងតែប្រឈមគ្រោះ ថ្នាក់ចរាចរណ៍ខ្ពស់ជាងអ្នកបើកបរក្នុងស្ថានភាពធម្មតា ។ នេះបើយោងតាមសៀវភៅរបស់អង្គការសុខភាពពិភពលោកបានរកឃើញ ។ ដូច្នោះហើយអាចឈានដល់ការប្រឈមនូវឥទ្ធិពលនៃគ្រោះថ្នាក់ចរាចរណ៍ បានដែរ ។
Sabay : តាមការអង្កេតរបស់លោកផ្ទាល់ក្នុងនាមជា អង្គការមួយដែលធ្វើការខាង ចរាចរណ៍នៅកម្ពុជា តើលោកវាយតម្លៃដូចម្ដេច ចំពោះគ្រោះថ្នាក់ចរាចរណ៍បច្ចុប្បន្ននេះ ?
មាស ចាន់ឌី : ”ខ្ញុំគិតថាគ្រោះថ្នាក់ចរាចរណ៍នៅក្នុងប្រទេសកម្ពុជា គឺជាមូលហេតុមួយដែលយើងអាចកាត់បន្ថយបានទោះជាមិនបាន១០០ភាគ រយក៏ដោយគឺជាមូលហេតុមួយដែលយើងអាចកាត់បន្ថយបាន ។ ប៉ុន្តែបើយើងរកឃើញថា គ្រោះថ្នាក់ចរាចរណ៍កើតឡើងពីកំហុសរបស់មនុស្ស យើងធ្វើម៉េចរឹតបន្តឹងមនុស្សឲ្យគោរពច្បាប់ចរាចរណ៍វានឹងថយចុះ ។ ប្រទេសកម្ពុជាយើងប្រជាជនមិនច្រើនដែលពិបាកធ្វើការងារនោះទេ សំខាន់ទាមទារឲ្យមាឆន្ទៈនិងការចូលពីផ្នែកពាក់ព័ន្ធនិងអ្នក ដែលប្រើប្រាស់ដងផ្លូវជាដើម ។យើងនៅមានជំនឿនៅឡើយក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ជាក់ស្ដែងនៅក្នុងផែនការរបស់រដ្ឋាភិបាលបានសហការជាមួយអង្គការ មួយចំនួនបានដាក់ផែនការរួចហើយថានឹងកាត់បន្ថយអ្នកស្លាប់ ពី៣០ភាគរយលើពាក់មួកសុវត្ថិភាព ៣០ភាគរយលើការបើកបរប្រើគ្រឿងស្រវឹង ៣០ភាគរយនៃការបើកបរហួសល្បឿនកំណត់ ឲ្យបានរយៈពេល១០ឆ្នាំចាប់ពីឆ្នាំក២០១១ដល់ឆ្នាំ២០២០ ។ចំណែកផែនការសកម្មភាពដើម្បីសម្រេចធ្វើផែនការនេះ ដូច្នោះធ្វើបែបនេះបានយើងអាចសង្គ្រោះមនុស្សបានជិត៥ពាន់នាក់ ស្លាប់ដោយសារមូលហេតុទាំងបីហ្នឹង ។
Sabay : បន្ថែមពី នេះតើលោកមានយោបល់ដូចម្ដេច ដល់ប្រជាពលរដ្ឋ ពិសេសយុវវ័យដែលងាយរងគ្រោះថ្នាក់ចរាចរណ៍ជាងគេនោះ?
មាស ចាន់ឌី : “ ខ្ញុំចងជម្រាបថាអ្នកដែលប្រើប្រាស់ផ្លូវគ្រប់ៗរូបពិសេសយុវជន ដែលកំពុងតែធ្វើដំណើរលើដងផ្លូវនោះ សូមឲ្យពួកគេត្រូវតែគិតគូរពីសុវត្ថិភាពជាចម្បងកុំបើកបរហួស ល្បឿនកំណត់ កុំប្រើគ្រឿងស្រវឹងត្រូវតែពាក់មួកសុវត្ថិភាព។ ដូច្នោះនេះជាកត្តាដែលអាចទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ ព្រោះយុវជននេះហើយជាសសរទ្រូងនៃប្រទេសជាតិ ។ដូចនេះអ្នកបើកបរទាំងអស់គូរគិតគូរពីបញ្ហានេះ ព្រោះប្រទេសជាតិពឹងផ្នែកលើយុវជនជំនាន់ក្រោយ បើយុវជនប្រឈមគ្រោះថ្នាក់វាប៉ះពាល់ដល់គ្រួសារនិងសង្គមជាតិទាំង មូល “៕
No comments:
Post a Comment