Tuesday, March 29, 2011

ល្បែងប្រជាប្រិយខ្មែរមានចំនួន២២ល្បែង

ល្បែងប្រជាប្រិយខ្មែរមានចំនួន២២ល្បែង
1. ល្បែងស្ដេចចង់ ឬល្បែងអៀវជាល្បែងមួយយ៉ាងដែលពួកកុមារាកុមារីជំទង់ៗ គ្រប់ភូមិ-ស្រុក ទូទាំងកម្ពុជារដ្ឋ តែងតែលេងនៅពេលទំនេរក្នុងវេលាយប់ខែភ្លឺ។
2. ល្បែងឈូង ជាល្បែងមួយយ៉ាងរបស់មនុស្សកម្លោះក្រមុំ ឬមនុស្សចំណាស់ៗប្រុស-ស្រី ទូទាំងកម្ពុជរដ្ឋគេតែងលេងនៅពេល វេលាយប់ខែភ្លឺក្នុងរដូវចូលឆ្នាំថ្មី(ខែចែត្រ-ពិសាខ)។
3. ល្បែងចាប់កូនខ្លែងជាល្បែងរបស់កុមារា កុមារីជំទង់ៗ តែងលេងក្នុងវេលាយប់ខែភ្លឺនៅរដូវចូលឆ្នាំ ឬនៅពេលទំនេរ។ ពេលគេលេងគេចាប់កូនខ្មែរប្រឡែងកូនអកពពេចញ៉ែកញ៉កកូនអញតែមួយជីកអន្លុងដាំត្រកួនទនៀនរត់ពួនត្រកួនឡើង លាស់ ទៀន១គូតាំងយូបាំងព្រះលើកដៃសំពះដូនៗសុំភ្លើង។
4. ល្បែងលោតអន្ទាក់ ជាល្បែងសំរាប់កុមារា កុមារីជំទង់ៗ លេងក្នុងវេលាយប់នារដូវចូលឆ្នាំ ឬនៅពេលទំនេរខ្លះតាមដែលគេ ស្ម័គ្រ។ បានជាគេហៅថាល្បែងលោតអន្ទាក់ព្រោះល្បែងនេះមានមនុស្សមួយពួកអង្គុយច្រហោងដំកង់ចាប់ចុងដៃគ្នាជាអន្ទាក់ ដៃចាំស្ទាក់អ្នកលោតកុំអោយលោតបាន មួយពួកទៀតឈរជុំវិញចាំលោតរំលងឲ្យចូលទៅក្នុងអន្ទាក់ដៃនោះ របៀបលេងល្បែងនេះគេចងពួកអ្នកលេងជា២ចំនួនស្មើរគ្នាគឺចាប់តាំងពី៥ ឬ៦នាក់ម្ខាងឡើងទៅ។
5. ល្បែងលាក់កន្សែង ជាល្បែងម្យ៉ាងរបស់ក្មេងខ្មែរក្នុងបុរាណកាលតែងសម្រាប់ជាទីកំសាន្ដសប្បាយនៅពេលយប់ខែភ្លឺក្នុងរដូវចូលឆ្នាំឬនៅពេលជាចន្លោះការហត់នឿយម្ដងៗ។
6. ល្បែងឱបត្រលាចឬបេះឪឡឹក ល្បែងខ្មែរមានច្រើនបែប ល្បែងខ្លះគេលេងតែពេលថ្ងៃល្បែងខ្លះគេលេងតែពេលយប់ ខែភ្លឺល្បែងខ្លះគេលេងតែពេលបុណ្យមានបុណ្យចូលឆ្នាំខ្មែរជាដើម ល្បែងខ្លះគេលេងមិនកំណត់ពេល។
7. ល្បែងប្រជល់មាន់ ជាល្បែងមួយយ៉ាងរបស់ពួកកុមារា កុមារីជំទង់ៗទូទៅ ក្នុងកម្ពុជរដ្ឋ គេតែងលេងកំសាន្ដនៅក្នុងពេលយប់។
8. ល្បែងគ្របមាន់ ជាល្បែងកំសាន្ដមួយយ៉ាងរបស់ពួកកុមារាកុមារីជំទង់ៗ។ គ្រប់ភូមិ-ស្រុកទូទៅទាំងប្រទេសកម្ពុជា ដែលតែងលេងនៅពេលទំនេរក្នុងវេលាយប់ខែភ្លឺ។
9. ល្បែងបិទពួន ជាល្បែងមួយយ៉ាងដែលពួកកុមារា កុមារីជំទង់ៗតែងលេងកំសាន្ដសប្បាយនៅពេលរាត្រីខែភ្លឺ។ល្បែងនេះគេលេងគ្មានកំណត់រដូវណាខែណាទេគេលេងនៅខែណារដូវណាក៏បានឲ្យតែមានពេលទំនេរលំហែហើយគ្មានកំណត់ ចំនួនមនុស្សឡើយ។
10. ល្បែងបោះអង្គញ់ គេអោយឈ្មោះតាមវត្ថុដែលគេយកមកលេងគឺផ្លែអង្គញ់ដែលគ្រៀមស្ងួត។
11. ល្បែងគោះពព្លាក់ ឬទះពព្លាក់ ជាល្បែងមួយយ៉ាងរបស់មនុស្សជំទង់ៗ ឬប្រុសចំណាស់ៗ ដែលត្រូវការលេងក្នុងវេលាថ្ងៃ នៅពេលមានបុណ្យទានពេលមង្គលការ ពេលចូលឆ្នាំថ្មី ឬក៏ពេលទំនេរ។
12. ល្បែងគោះត្រឡោក ជាល្បែងមួយយ៉ាងរបស់មនុស្សប្រុសជំទង់ៗ កំលោះៗ ឬប្រុសចំណាស់ ដែលគេលេងក្នុងពេលណាក៏ បានតែគេច្រើនតែត្រូវការលេងក្នុងពេលលើកជំនូន ឬទៅចូលរោងនៅផ្ទះខាងស្រីក្នុងពេលនោះគេតែងរកអ្នកចេះគោះ ត្រឡោកមកលេងជាកំសាន្ដ។
13. ល្បែងសី ជាល្បែងមួយយ៉ាងសំរាប់មនុស្ស ប្រុសឬកំលោះចំណាស់ៗ គេលេងនៅទីវាលនាពេលថ្ងៃត្រជាក់នៅរដូវរំហើយ ឬនៅពេលបុណ្យទានផ្សេងៗ នាទីវត្ដអារាម។
14. ល្បែងទាញព្រ័ត្រ ជាល្បែងលេងកំសាន្ដសប្បាយរបស់យុវជនខ្មែរទាំងប្រុសទាំងស្រី កម្លោះ ក្រមុំ ។ ល្បែងនេះគេលេងដោយប្រើកំលាំងកាយជាមូលហេតុហើយគេលេងតែនៅរដូវចូលឆ្នាំខ្មែរគឺខែចែត្រ-ពិសាខប៉ុន្នោះ។
15. ល្បែងកូនគោល អ្នកស្រុកខ្លះគេហៅថា ល្បែងប្រជុំ ជាល្បែងរបស់មនុស្សកម្លោះក្រមុំឬក្មេងជំទង់ តែងលេងនៅពេលទំនេរនារដូវប្រាំងឬរដូវចូលឆ្នាំ។
16. ល្បែងរាវបង្គង ជាល្បែងមួយយ៉ាងសម្រាប់លេងកំសាន្ដសប្បាយនៃពួកកុមារាកុមារីតូចៗឬជំទង់ៗ។ គេលេងនៅពេលរាត្រីខែភ្លឺក៏បានពេលថ្ងៃក៏បានចំនួនអ្នកលេងមិនកំណត់។
17. ល្បែងចោះប្រមាត់ ជាល្បែងដែលមានតែនៅភូមិកំពង់ភ្លុកភូមិកំពង់ឃ្លាំង ស្រុកសូត្រនិគម និងស្រុកជីក្រែង ខេត្តសៀមរាបជាភូមិនៅមាត់ទន្លេសាប។
18. ល្បែងបាយខុំ ជាល្បែងមួយយ៉ាងដែលអ្នកស្រុកគ្រប់ជនបទក្នុងប្រទេសកម្ពុជាទាំងមូលគេតែងលេងកំសាន្តនៅពេល ទំនេរម្ដងម្កាល។
19. ល្បែងលាក់កូនកាល ជាល្បែងមួយយ៉ាងសម្រាប់ក្មេងជំទង់ៗលេងកំសាន្ដសប្បាយ។ ល្បែងនេះគេលេងបានតែនៅក្នុងទឹកអូរ ឬទឹកទន្លេដែលមានជម្រៅត្រឹមចង្កេះ ឬត្រឹមដើមទ្រូងក្មេងៗ អ្នកត្រូវការលេងនោះ។
20. ល្បែងលាក់ធ្យូង ជាល្បែងសម្រាប់ក្មេងប្រុស ឬស្រីជំទង់ៗ តែប្រុសសុទ្ធតែប្រុស ស្រីសុទ្ធតែស្រី លេងកំសាន្ដនៅពេលទំនេរ គេលេងតែពេលថ្ងៃនៅក្រោមម្លប់ឈើ ឬទីវាលពេលមេឃត្រជាក់ក៏បាន។
21. ល្បែងបក់ចាន ជាល្បែងខ្មែរមួយយ៉ាងលេងដោយកុមារា កុមារីជំទង់ៗ ឬកម្លោះក្រមុំក៏អាចលេងបានតែគេច្រើនលេងដោយពួកៗគឺប្រុសសុទ្ធតែប្រុស ស្រីសុទ្ធតែស្រី ហើយគេលេងនៅពេលណាក៏បាន តែច្រើនតែពួកក្មេងៗ គង្វាលគោក្របី ដែលដេញហ្វូងគោក្របីរបស់ខ្លួនទៅអោយស៊ីស្មៅនៅវាលស្រែពេលព្រឹក ឬល្ងាច ហើយលេងកំសាន្ដសប្បាយនៅក្រោមម្លប់ឈើ ក្នុងពេលដែលគោ ក្របីរបស់ខ្លួនកំពុងស៊ីស្មៅយ៉ាងស្ងៀមស្ងាត់។
22. ល្បែងចត្រង្គ នាមនៃចត្រង្គកើតមានមកតាំងពីបុរាណកាល ជាល្បែងសម្រាប់កងទ័ពលេងអោយមានប្រាជ្ញាវាងវៃក្នុងការប្រើកលឧបបាយក្នុងចម្បាំង។ ល្បែងនេះមានឈ្មោះហៅបីយ៉ាងគឺល្បែងអុក ល្បែងឈើត្រង់ និងល្បែងចត្រង្គ៕

ល្បែងប្រជាប្រិយខ្មែរដែលខ្មុំស្គាល់
ល្បែងគ្របមាន់ ល្បែងគោះត្រឡាច ល្បែងឡើងទ្រើងននោង ល្បែងចាប់កូនខ្លែង ល្បែងឡើងទ្រើងត្រឡាច ល្បែងអ៊ូចាប់ ល្បែងអ៊ូចិន(ល្បែងចាំទី) ល្បែងលាក់ធ្យូង ល្បែងលាក់កូនកាក់ ល្បែងបាញ់ធុយ ល្បែងបោះឡូ ល្បែងបាញ់ឃ្លី ល្បែងឈូសស្បែកជើង ល្បែងលាក់កន្សែង ល្បែងរុញអង្រែ ល្បែងបោកចំបាប់ ល្បែងឡើអសរសរខ្លាញ់ ល្បែងដណ្តើមស្លឹកឈើ ល្បែងស្តេចចង់ ល្បែងខ្លាឃ្លោក ល្បែងលោតម៉ឹក ល្បែងលោតកំពស់ ល្បែងរត់ចំងាយ ល្បែងឡើងខ្សែរពួរ ល្បែងវាយក្អម ល្បែងបិទពួន ល្បែងវាយកូនគោល ល្បែងគង់ហ៊ឹង ល្បែងចាក់ទឹកដូង ល្បែងសូកូឡាបុងៗ ល្បែងប៉ាវចាក់កៅស៊ូ ល្បែងគប់វង់ ល្បែងបាញ់កៅស៊ូវង់ ល្បែងលោតអន្ទាក់ ល្បែងទាយផ្លែឈើ ល្បែងទាយកាយវិការ ល្បែងត្រាប់តាមកាយវិការ ល្បែងរៀបពាក្យ ល្បែងទាយបទចំរៀង ល្បែងច្រៀងចំរៀងឆ្លើយឆ្លងគ្នា ល្បែងដោះប្រាស្នានិងពាក្យបណ្ដៅ ល្បែងរាវបង្កង ល្បែងបីដកមួយ ល្បែងតាពង្រត់យាយ ល្បែងលោតបាវ ល្បែងពាក់អាវប្រណាំងគ្នា ល្បែងពាំពងមាន់ ល្បែងពាក់ស្បែកជើងសាមគ្គី ល្បែងជញ្ជូនប៉េងប៉ោង ល្បែងបំបែកប៉េងប៉ោងក្បាលទល់ក្បាលនិងស្មាទល់ស្មា ល្បែងស្លៀកខោអាវប្រណាំងគ្នា ល្បែងផ្លុំម្សៅរកកាក់ ល្បែងហផ្លុំកូនបាល់ឆ្លងកែវ ល្បែងត្រាប់កាយវិកាផ្ទុយ ល្បែងបោះកង ល្បែងភ្លក់អំបិល/ម្ជូរញញឹមរកស្នេហ៍ ល្បែងញ៉ាំប៉ិគក់ប្រណាំងគ្នា ល្បែងញ៉ាំពងមាន់ប្រណាំងគ្នា ល្បែងចាប់ឆ្នោតលេងល្បែងប្រជាប្រិយខ្មែរ ល្បែងរាំដណ្ដើមកៅអី-ល្បែងដោតម្ជុលប្រណាំងគ្នា ល្បែងចាក់សោរស្វែងរកកំនប់ ល្បែងប្រណាំង(ក្របី គោ រទេះគោ រទេះក្របី )ល្បែងប្រណាំងកង់យឺត ល្បែងប្រណាំងកង់លឿន ល្បែងលូនឆ្លងបំណងឧបគ្គស ល្បែងប្រណាំងទូក-ល្បែងដោលក្បូនប្រណាំងគ្នា-ល្បែងបូមទឹកដាក់ដប-ល្បែងទឹកក្រូចប្រណាំងគ្នា-ល្បែងហូមម្ជូរប្រណាំងគ្នា-ល្បែងប្រណាំងរាំ-ល្បែងឆ្លើយសំនួរ-ល្បែងហិតក្លិនទាយគ្រឿងទេស-ល្បែងភក់បិទភ្នែកពន្យល់គ្រឿងទេស-ម្ជូរ-ផ្លែឈើ-មើមឈើ-បន្លែ-ល្បែងបកពាក្យខុស-ល្បែងរកសទិសូរ-ល្បែងរកសទិសរនី-ល្បែងស្វែងរកថ្នាក់ពាក្យខ្មែរ-ល្បែងវិធីបង្កើតពាក្យខ្មែរ-ល្បែងផាត់ពណ៌ប្រណាំងគ្នា-ល្បែងកាត់រូបប្រណាំងគ្នា-ល្បែងទាយមុខម្ហូបតាមរយៈសង្កេតគ្រឿងទេស-ល្បែងទាក់កន្សែងប្រណាំងគ្នា-ល្បែងរាវរកកំនប់ក្នុងមហាសមុទ្រទឹកកក-ល្បែងបំពេញឃ្លាកំណាព្យ-ល្បែងបង្អាទ់លក់-ល្បែងនិយាយរឿងកម្លែងមិនឲ្យសើច-ល្បែងគប់ប៉េងប៉ោង-ល្បែងអុក(ចក្រត្រង្គ)-ល្បែងរែក-ល្បែងខ្លាផ្លោះគោ-ល្បែងខ្លាធ្លាក់អណ្តូង/ផ្លោះអណ្តូង-ល្បែងទាយចំណងជើង/ចង្វាក់/ឈ្មោះអ្នកចំរៀង។ រកពាក្យផ្តើមបទចំរៀង-ល្បែងបាយខុំ-ល្បែងលេងក្រឡាខ្វែង-ការប្រលងរាំ-ការប្រលងច្រៀង-ការប្រលងស្មូត្រកំណាព្យ-ការប្រលងតែងកំណាព្យ-ការប្រលងសំដែងក្បាច់គុន-ការប្រលងសំដែងនិទានរឿង-ការប្រលងសំដែងសិល្បៈ/កម្លែង-ការប្រលងប្រគុំតន្ត្រី(បុរាណ-សម័យ)-ការប្រលងកាយវិកា-ការប្រលងសមត្ថភាពពិសេសរបស់បុគ្គល-ល្បែងបង្ហោះខ្លែង-ល្បែងជិះសេះធាងចេក-ល្បែងជិះធាងត្នោត-ល្បែងស្មូនរូបនឹងដីឥដ្ឋ-ល្បែងបាញ់កំហ្វួស-ល្បែងបាញ់ស្តេចចង់-ល្បែងទាត់សី-ល្បែងទាត់សីពែន-ល្បែងត្រែះ-អ៊ូត្រែះ-ល្បែងត្រពាំងឬស្សី-របាំប្រជាប្រិយខ្មែរ។

No comments:

Post a Comment