Friday, March 4, 2011

ការជក់បារីច្រើនពេកអាចប្រឈមនឹងជំងឺបាត់ការចងចាំ

ការជក់បារីច្រើនពេកអាចប្រឈមនឹងជំងឺបាត់ការចងចាំhttp://news.sabay.com.kh/
Posted by អំពីយើង on 11/04/10 • Categorized as បុរស
យោង តាមការស្រាវជ្រាវរបស់ក្រុមអ្នកឯកទេសនៅប្រទេសហ្វាំងឡង់បានឲ្យ ដឹងថា មនុស្សដែលជក់បារីច្រើននៅក្នុងវ័យកណ្តាលរបស់ខ្លួនអាចប្រឈមនឹង ការកើតជំងឺវង្វេងវង្វាន់ផ្សេងៗនៅក្នុងរយៈពេល២០ឆ្នាំក្រោយ។
មានការកត់ត្រាថា ការជក់បារីអាចបង្កើនអត្រាកើតជំងឺ និងអត្រាស្លាប់ភាគច្រើនបំផុត ប៉ុន្តែការសិក្សាខ្លះបានបង្ហាញថា ការជក់បារីអាចកាត់បន្ថយឱកាសកើតជំងឺចុះខ្សោយសរសៃប្រសាទផ្សេងៗ ទៀត។
អ្នកជំងឺក្នុងវ័យ៥០ឆ្នាំដែលជក់បារីច្រើនជាងពីរបញ្ចប់ក្នុង មួយថ្ងៃមានអត្រាកើតជំងឺវង្វេងវង្វាន់ និងជំងឺបាត់បង់ការចងចាំខ្ពស់បំផុតបើប្រៀបធៀបទៅនឹងអ្នកដែល មិនជក់បារីសោះ។
ការជក់បារីជាកត្តាដែលបណ្តាលឲ្យកើតជំងឺដាច់សរសៃឈាមក្នុងខួរ ក្បាល ហើយប្រហែលជាជួយបង្កើនអត្រាកើតជំងឺវង្វេងវង្វាន់ពាក់ព័ន្ធនឹង សរសៃឈាមក្នុងលក្ខណៈស្រដៀងគ្នា។ ការជក់បារីក៏មានចំណែកធ្វើឲ្យកើតជំងឺតឹងតែងក្នុងអារម្មណ៍ និងជំងឺហើមរលាកដែលគេជឿងថា ជាមូលហេតុក្នុងការធ្វើឲ្យកើតជំងឺបាត់បង់ការចងចាំ៕

No comments:

Post a Comment