by Kimheng Sok on Tuesday, January 25, 2011 at 8:10pm
សេចក្ដីទំនាយនៅក្នុងតម្រាមហាសំការសូត្របាននិយាយដល់ឈ្មោះទេពធីតាមហាសង្ក្រាន្តទាំង៧រូប និងគ្រឿងអាភរណៈរបស់នាងថា ៖
1. បើសង្ក្រាន្តជា ថ្ងៃអាទិត្យ ទេពធីតាឈ្មោះ ទុង្សាទេវី សៀតផ្កាទទឹម គ្រឿងប្រដាប់បទុមរាគ ភក្សាហារផ្លែឧទុម្ពរ (ផ្លែល្វា) អាវុធស្ដាំចក្រ ឆ្វេងស័ង្ខ និងពាហនៈគ្រុឌ ។
2. បើសង្ក្រាន្តជា ថ្ងៃចន្ទទេពធីតាឈ្មោះ គោរាគៈទេវី សៀតផ្កាអង្គាបុស្ស គ្រឿងប្រដាប់មុត្តា ភក្សាហារប្រេង អាវុធស្ដាំព្រះខ័ន ឆ្វេងកាន់ឈើច្រត់ និងពាហនៈខ្លា ។
3. បើសង្ក្រាន្ត ថ្ងៃអង្គារ ទេពធីតាឈ្មោះ រាក្យសាទេវី សៀតផ្កាឈូក គ្រឿងប្រដាប់មោរ៉ា ភក្សាហារលោហិត អាវុធស្ដាំត្រីសូល៍ ឆ្វេងធ្នូ និងពាហនៈអស្សតរ (សេះ) ។
4. បើសង្ក្រាន្ត ថ្ងៃពុធ ទេពធីតាឈ្មោះមណ្ឌាទេវី សៀតផ្កាចំប៉ា គ្រឿងប្រដាប់ពិទូរ្យ ភក្សាហារទឹកដោះ សប្បិអាវុធស្ដាំម្ជុល ឆ្វេងឈើច្រត់ និងពាហនៈលា ។
5. បើសង្ក្រាន្ត ថ្ងៃព្រហស្បតិ៍ ទេពធីតាឈ្មោះ កិរិណីទេវី សៀតផ្កាមណ្ឌា គ្រឿងប្រដាប់មរកត ភក្សាហារសណ្ដែកល្ង អាវុធស្ដាំកង្វេរ ឆ្វេងកាំភ្លើង និងពាហនៈដំរី ។
6. បើសង្ក្រាន្ត ថ្ងៃសុក្រ ទេពធីតាឈ្មោះកិមិរាទេវី សៀតផ្កាចង្កុលណី គ្រឿប្រដាប់បុស្សរាគ៌ម ភក្សាហារចេកណាំវ៉ា អាវុធស្ដាំព្រះខ័ន ឆ្វេងពិណ និងពាហនៈក្របី ។
7. បើសង្ក្រាន្ត ថ្ងៃសៅរ៍ ទេពធីតាឈ្មោះមហោទរាទេវី សៀតផ្កាត្រកៀត គ្រឿងប្រដាប់និលរ័ត្ន ភក្សាហារសាច់ទ្រាយ (ម្រឹគពួកឈ្លូស) អាវុធស្ដាំចក្រ ឆ្វេងត្រីសូល៍ និងពាហនៈក្ងោក ។
តាមទំនៀម ទេពធីតាទាំង៧រូបដែលត្រូវវេនចេញហែដៃម្ខាងទ្រពានមាសដែលតម្កល់ ក្បាលកបិលមហាព្រហ្ម ហើយមិនដែលជិះពាហនៈតាមរបៀបធម្មតាទេ គឺសុទ្ធតែសម្ដែងកិរិយាតាមបែបបទផ្សេងៗ ដូចជា គេលេងសៀក ។ ប៉ុន្តែ គេបានកំណត់យកតាមពេលហែចេញយ៉ាងដូច្នេះ ៖
1. ពីពេលព្រលឹមដល់ថ្ងៃត្រង់ៈ ជិះឈរលើខ្នងពាហនៈ មិនបាច់កាន់បង្ហៀរ ឬខ្សែទេ ។
2. ពីថ្ងៃត្រង់ដល់ព្រលប់ៈ ជិះអង្គុយពាក់ឆៀង ។
3. ពីព្រលប់ដល់កណ្ដាលអាធ្រាត្រៈ ជិះដេកបើកភ្នែក ។
4. ពីពាក់កណ្ដាលអាធ្រាត្រដល់ភ្លឺៈ ជិះដេកធ្មេចភ្នែក ។
បុណ្យចូលឆ្នាំថ្មីប្រព្រឹត្តទៅអស់កាល៣ថ្ងៃ ក្នុងខែចេត្រ ត្រូវនឹងថ្ងៃទី១៣-១៤ និង១៥ (ឬ១៤ ១៥ និង១៦) ខែមេសា មានដូចតទៅនេះ ៖
1. ថ្ងៃទី១: ហៅថា ថ្ងៃមហាសង្ក្រាន្ត ជាថ្ងៃចូលឆ្នាំដំបូង ។
2. ថ្ងៃទី២: ហៅថា ថ្ងៃវ័នបត ជាថ្ងៃកណ្ដាល ។
3. ថ្ងៃទី៣: ហៅថា ថ្ងៃឡើងស័ក ជាថ្ងៃចាប់ផ្ដើមចូលសករាជថ្មី ។
ឯកសារយោង http://choukhmer.blogsome.com/2010/04/03/
ទេពធីតាទាំង៧នាក់មិនមែនផ្លាស់ប្ដូរគ្នារាល់ឆ្នាំទេ គឺសង្ក្រានចំថ្ងៃណា ទេពធីតាអង្គនោះជាអ្នក មកថែរក្សានិងមើលការខុសត្រូវប្រទេសខ្មែរក្នុងឆ្នាំនោះ។
សំនួរត្រិះរិះ
១ តើបុត្រីកបិលមហាព្រហ្មមានតែ៧នាក់ឬយ៉ាងណា?
២ ឈ្មោះទេពធីតាទាំង៧ បុគ្គលិក លក្ខណៈ យានជំនិះ សោយអាហារអ្វី តើអ្នកណាជាអ្នកកំណត់?
៣ មូលហេតុអ្វីបានជា ទេពធីតាមិនផ្លាស់គ្នាម្នាក់ម្ដង តែបែរជាចំថ្ងៃអ្នកណា អ្នកនឹងមកមើលការខុសត្រូវលើស្រុកខ្មែរ?
ដាក់សំនួរត្រិះរិះដោយ សុខ គឹមហេង :D ២៥ មករា ២០១០
No comments:
Post a Comment