Monday, March 7, 2011

ស្ថាន ភាព អំណាន របស់ ពល រដ្ឋ ខ្មែរ

បានដាក់ប្រកាសនៅ ថ្ងៃទី 23 ខែសីហា ឆ្នាំ 2010 Lundi Lay http://news.sabay.com.kh/
តើ សៀវភៅចំនួនប៉ុន្មានក្បាលដែលអ្នកបានទិញសម្រាប់ការសិក្សារនៅ ឆ្នាំនេះ? ចុះចំពោះសៀវភៅសម្រាប់អាននៅពេលសំម្រាកវិញ មានប៉ុន្មានក្បាលដែរ? ប្រសិនបើចម្លើយនៃសំនួរនេះ គឺសូន្យនោះ អ្នកស្ថិតនៅក្នុងចំណោមប្រជាជនកម្ពុជាភាគច្រើន ។ បន្ថែមពីនេះលើការពិតដែលថា សៀវភៅជាច្រើនត្រូវបានថតចម្លងខ...ុសច្បាប់ នោះវាងាយស្រួលធ្វើឱ្យយើងយល់ថា ហេតុអ្វីបានជាឧស្សាហកម្មសៀវភៅក្នុងប្រទេសកម្ពុជាជួបការលំបាក ។ដោយសារតែអ៊ីនធ័រណិត និងវិធីរកប្រាក់របស់គ្រូនានា សិស្សរឹតតែមិនទិញសៀវភៅសិក្សា។ គ្រូម្នាក់នៅវិទ្យាល័យទួលស្វាយព្រៃ ដែលសុំមិនបញ្ចេញឈ្មោះ បានថ្លែងថា៖ «កាលពីអតីតកាលសិស្សបានទិញសៀវភៅសិក្សាទូទៅដែលសំខាន់ក្នុងការជួយ ការសិក្សារបស់ពួកគេ ប៉ុន្តែឥឡូវនេះពួកគេភាគច្រើន ចូលចិត្តទិញក្រដាសដែលរៀបចំឡើងដោយគ្រូរបស់ពួកគេ»។ សាស្រ្តាចារ្យរូបនេះថ្លែងថា៖ «មូលហេតុចម្បងនៃបញ្ហានេះគឺដោយសារវប្បធម៌អនុញ្ញាតឱ្យសិស្ស ធ្វើការបើកចម្លងឯកសារ នៅពេលប្រឡង។ ដូច្នេះសិស្សមិនត្រូវការអ្វីច្រើនជាងក្រដាសដែលរៀបរៀងដោយ គ្រូរបស់ពួកគេនោះទេ» ។ទោះបីជាកុំព្យូរទ័រ និងអ៊ីនធ័រណិត ផ្តល់លទ្ធភាពប្រើទៅប្រជាជនកម្ពុជា នៅមានកម្រិតតិចតួចក៏ដោយ វាបានបណ្តាលឱ្យអ្នកសិក្សាជាន់ខ្ពស់នានា មិនសូវនាំគ្នាទិញសៀវភៅ។ នេះបានធ្វើឱ្យនិន្នាការបច្ចេកវិទ្យាគម្រាមកម្ហែងទៅលើ ឧស្សាហ៍កម្មផលិតសៀវភៅ ។លោក យូ សំរុង ម្ចាស់ហាងសៀវភៅលក់ដុំ នៅផ្សារអូរឬស្សី និងផ្សារដ៏ទៃៗទៀតបានថ្លែងថា៖ «មានតែប្រភេទសៀវភៅមួយចំនួនដូចជាសៀវភៅប្រវត្តិសាស្រ្ត ច្បាប់ និងប្រលោមលោក នៅមានតម្រូវការសម្រាប់សិស្សនៅឡើយ»។ លោកថ្លែងថា៖ «ប្រជាជនកម្ពុជាមាននិន្នាការចាប់អារម្មណ៍ទៅលើសៀវភៅប្រវត្តិសាស្រ្ត និងសៀវភៅច្បាប់ ជាពិសេសច្បាប់ប្រឆាំងអំពើពុករលួយ ហើយប្រជាជនក្មេងៗចូលចិត្តអានសៀវភៅប្រលោមលោក ដែលសរសេរដោយអ្នកនិពន្ធ ម៉ៅ សំណាង»។ ក្រៅពីតម្រូវរកទិញសៀវភៅដែលនិពន្ធដោយអ្នកនិពន្ធប្រលោមលោក កម្ពុជា ក៏មានតម្រូវការខ្ពស់ផងដែរក្នុងការរកទិញសៀវភៅប្រលោមលោកកូរ៉េ ដែលបកប្រែជាភាសាខ្មែរ ជាពិសេសសម្រាប់ស្រីៗក្មេងៗ ។តម្រូវការមានកម្រិតក្លាយជាឥទ្ធិពល ដ៏ធំមួយទៅលើឧស្សាហកម្មសៀវភៅ ។ លោក យូ សំរុងបានថ្លែងទៀតថា៖ «ការលក់សៀវភៅគ្រាន់តែសម្រាប់ផ្គត់ផ្គង់ការរស់នៅរបស់ខ្ញុំពី មួយថ្ងៃទៅមួយថ្ងៃប៉ុណ្ណោះ»។ យូ សំរុង បានមានប្រសាសន៍ថា ការធ្លាក់ចុះក្នុងអាជីវកម្មលក់សៀវភៅ បានបណ្តាលឱ្យមានការធ្លាក់ចុះយ៉ាងខ្លាំងនូវចំនួនអ្នកនិពន្ធនិង អ្នកបោះពុម្ពដែលមានឆន្ទៈក្នុងការវិនិយោគពេលវេលានិងប្រាក់របស់ ពួកគេក្នុងឧស្សាហកម្មសៀវភៅ។ បើយោងតាមអ្នកជំនាញ ប្រទេសកម្ពុជាមានធនធានមនុស្សដើម្បីផលិតសៀវភៅល្អៗ ហើយជាធម្មតាមនុស្សទាំងអស់នោះ មិនទទួលបានការជំរុញលើកទឹកចិត្តក្នុងការផលិតសៀវភៅទាំងនោះទេ ។លោក យូ សុភា ដែលបាននិពន្ធសៀវភៅប្រលោមលោកខ្មែរ សម្រាប់យុវជន អស់រយៈពេល ១០ឆ្នាំកន្លងមកគឺជាអ្នកនិពន្ធម្នាក់ក្នុងចំណោមអ្នកនិពន្ធជា ច្រើនដែលកម្រទទួលបានជោគជ័យក្នុងកម្រិតតិចតួចនៅក្នុងអាជីវកម្ម របស់គាត់។ លោកបានថ្លែងបញ្ជាក់ថា៖ «បច្ចុប្បន្ននេះយុវវ័យភាគច្រើនមាននិន្នាការអានសៀវភៅប្រលោមលោក កូរ៉េ»។លោកថ្លែងថា៖ «ដូច្នេះ យើងដែលជាអ្នកនិពន្ធ គួរតែព្យាយាមទាក់ទាញពួកគេឱ្យអានសៀវភៅប្រលោមលោកដែលសរសេរដោយ អ្នកនិពន្ធកម្ពុជា»។ លោកបានផ្តល់យោបលថា គួរតែមានការស្រាវជ្រាវមួយស្តីពីសង្គមកម្ពុជាបច្ចុប្បន្ន ការនិពន្ធសៀវដែលទទួលបានការទិញការនិពន្ធសៀវភៅដែលគួរឱ្យចាប់ អារម្មណ៍ជាមួយអត្ថន័យជ្រាលជ្រៅ រស់ជាតិល្អ និងប្រឌិតញាណខ្ពស់ ។យោងតាមលោក ទូច គឹមស៊ាង នាយកសមាគមដ តើ សៀវភៅចំនួនប៉ុន្មានក្បាលដែលអ្នកបានទិញសម្រាប់ការសិក្សារនៅ ឆ្នាំនេះ? ចុះចំពោះសៀវភៅសម្រាប់អាននៅពេលសំម្រាកវិញ មានប៉ុន្មានក្បាលដែរ? ប្រសិនបើចម្លើយនៃសំនួរនេះ គឺសូន្យនោះ អ្នកស្ថិតនៅក្នុងចំណោមប្រជាជនកម្ពុជាភាគច្រើន ។ បន្ថែមពីនេះលើការពិតដែលថា សៀវភៅជាច្រើនត្រូវបានថតចម្លងខុសច្បាប់ នោះវាងាយស្រួលធ្វើឱ្យយើងយល់ថា ហេតុអ្វីបានជាឧស្សាហកម្មសៀវភៅក្នុងប្រទេសកម្ពុជាជួបការលំបាក ។ដោយសារតែអ៊ីនធ័រណិត និងវិធីរកប្រាក់របស់គ្រូនានា សិស្សរឹតតែមិនទិញសៀវភៅសិក្សា។ គ្រូម្នាក់នៅវិទ្យាល័យទួលស្វាយព្រៃ ដែលសុំមិនបញ្ចេញឈ្មោះ បានថ្លែងថា៖ «កាលពីអតីតកាលសិស្សបានទិញសៀវភៅសិក្សាទូទៅដែលសំខាន់ក្នុងការជួយ ការសិក្សារបស់ពួកគេ ប៉ុន្តែឥឡូវនេះពួកគេភាគច្រើន ចូលចិត្តទិញក្រដាសដែលរៀបចំឡើងដោយគ្រូរបស់ពួកគេ»។ សាស្រ្តាចារ្យរូបនេះថ្លែងថា៖ «មូលហេតុចម្បងនៃបញ្ហានេះគឺដោយសារវប្បធម៌អនុញ្ញាតឱ្យសិស្ស ធ្វើការបើកចម្លងឯកសារ នៅពេលប្រឡង។ ដូច្នេះសិស្សមិនត្រូវការអ្វីច្រើនជាងក្រដាសដែលរៀបរៀងដោយ គ្រូរបស់ពួកគេនោះទេ» ។ទោះបីជាកុំព្យូរទ័រ និងអ៊ីនធ័រណិត ផ្តល់លទ្ធភាពប្រើទៅប្រជាជនកម្ពុជា នៅមានកម្រិតតិចតួចក៏ដោយ វាបានបណ្តាលឱ្យអ្នកសិក្សាជាន់ខ្ពស់នានា មិនសូវនាំគ្នាទិញសៀវភៅ។ នេះបានធ្វើឱ្យនិន្នាការបច្ចេកវិទ្យាគម្រាមកម្ហែងទៅលើ ឧស្សាហ៍កម្មផលិតសៀវភៅ ។លោក យូ សំរុង ម្ចាស់ហាងសៀវភៅលក់ដុំ នៅផ្សារអូរឬស្សី និងផ្សារដ៏ទៃៗទៀតបានថ្លែងថា៖ «មានតែប្រភេទសៀវភៅមួយចំនួនដូចជាសៀវភៅប្រវត្តិសាស្រ្ត ច្បាប់ និងប្រលោមលោក នៅមានតម្រូវការសម្រាប់សិស្សនៅឡើយ»។ លោកថ្លែងថា៖ «ប្រជាជនកម្ពុជាមាននិន្នាការចាប់អារម្មណ៍ទៅលើសៀវភៅប្រវត្តិសាស្រ្ត និងសៀវភៅច្បាប់ ជាពិសេសច្បាប់ប្រឆាំងអំពើពុករលួយ ហើយប្រជាជនក្មេងៗចូលចិត្តអានសៀវភៅប្រលោមលោក ដែលសរសេរដោយអ្នកនិពន្ធ ម៉ៅ សំណាង»។ ក្រៅពីតម្រូវរកទិញសៀវភៅដែលនិពន្ធដោយអ្នកនិពន្ធប្រលោមលោក កម្ពុជា ក៏មានតម្រូវការខ្ពស់ផងដែរក្នុងការរកទិញសៀវភៅប្រលោមលោកកូរ៉េ ដែលបកប្រែជាភាសាខ្មែរ ជាពិសេសសម្រាប់ស្រីៗក្មេងៗ ។តម្រូវការមានកម្រិតក្លាយជាឥទ្ធិពល ដ៏ធំមួយទៅលើឧស្សាហកម្មសៀវភៅ ។ លោក យូ សំរុងបានថ្លែងទៀតថា៖ «ការលក់សៀវភៅគ្រាន់តែសម្រាប់ផ្គត់ផ្គង់ការរស់នៅរបស់ខ្ញុំពី មួយថ្ងៃទៅមួយថ្ងៃប៉ុណ្ណោះ»។ យូ សំរុង បានមានប្រសាសន៍ថា ការធ្លាក់ចុះក្នុងអាជីវកម្មលក់សៀវភៅ បានបណ្តាលឱ្យមានការធ្លាក់ចុះយ៉ាងខ្លាំងនូវចំនួនអ្នកនិពន្ធនិង អ្នកបោះពុម្ពដែលមានឆន្ទៈក្នុងការវិនិយោគពេលវេលានិងប្រាក់របស់ ពួកគេក្នុងឧស្សាហកម្មសៀវភៅ។ បើយោងតាមអ្នកជំនាញ ប្រទេសកម្ពុជាមានធនធានមនុស្សដើម្បីផលិតសៀវភៅល្អៗ ហើយជាធម្មតាមនុស្សទាំងអស់នោះ មិនទទួលបានការជំរុញលើកទឹកចិត្តក្នុងការផលិតសៀវភៅទាំងនោះទេ ។លោក យូ សុភា ដែលបាននិពន្ធសៀវភៅប្រលោមលោកខ្មែរ សម្រាប់យុវជន អស់រយៈពេល ១០ឆ្នាំកន្លងមកគឺជាអ្នកនិពន្ធម្នាក់ក្នុងចំណោមអ្នកនិពន្ធជា ច្រើនដែលកម្រទទួលបានជោគជ័យក្នុងកម្រិតតិចតួចនៅក្នុងអាជីវកម្ម របស់គាត់។ លោកបានថ្លែងបញ្ជាក់ថា៖ «បច្ចុប្បន្ននេះយុវវ័យភាគច្រើនមាននិន្នាការអានសៀវភៅប្រលោមលោក កូរ៉េ»។លោកថ្លែងថា៖ «ដូច្នេះ យើងដែលជាអ្នកនិពន្ធ គួរតែព្យាយាមទាក់ទាញពួកគេឱ្យអានសៀវភៅប្រលោមលោកដែលសរសេរដោយ អ្នកនិពន្ធកម្ពុជា»។ លោកបានផ្តល់យោបលថា គួរតែមានការស្រាវជ្រាវមួយស្តីពីសង្គមកម្ពុជាបច្ចុប្បន្ន ការនិពន្ធសៀវដែលទទួលបានការទិញការនិពន្ធសៀវភៅដែលគួរឱ្យចាប់ អារម្មណ៍ជាមួយអត្ថន័យជ្រាលជ្រៅ រស់ជាតិល្អ និងប្រឌិតញាណខ្ពស់ ។យោងតាមលោក ទូច គឹមស៊ាង នាយកសមាគមដើម្បីគាំទ្រអក្សរសាស្រ្ត និងវប្បធម៌ខ្មែរ បានថ្លែងថា ការស្វែងរកអ្នកនិពន្ធ ដែលមានសមត្ថភាពមិនមែនជាបញ្ហានោះទេ ។ លោកបានថ្លែងបញ្ជាក់ថា៖ «មានអ្នកនិពន្ធជាច្រើន ប៉ុន្តែពួកគេមិនត្រូវបានជំរុញទឹកចិត្តឱ្យនិពន្ធដោយសារ មិនយូរមិនឆាប់ សៀវភៅរបស់ពួកគេនឹងត្រូវបានថតចម្លងលក់»។normal;">ជាការឆ្លើយតបនឹងបញ្ហានេះ រោងពុម្ពសាស្រ្តា (SASTRA) បានបង្កើតនូវយុទ្ធសាស្រ្តទីផ្សារច្នៃប្រឌិតមួយដើម្បីកាត់បន្ថយ ការថតចម្លងសៀវភៅខុសច្បាប់ ដោយការប្រើប្រាស់ថវិកាម្ចាស់ជំនួសដើម្បីលក់សៀវភៅដើម ដែលនិពន្ធដោយអ្នកនិពន្ធខ្មែរ ក្នុងតម្លៃថោកជាងសៀវភៅចម្លង។ ផេង ពីទូកិត្យា អ្នកបោះពុម្ពនៅរោងពុម្ពសាស្រ្តា បាននិយាយថា៖ «យើងផ្តល់សៀវភៅទៅអ្នកលក់ ហើយឱ្យពួកគេលក់វាក្នុងតម្លៃដែលអាចទិញបានហើយផ្តល់ប្រាក់ចំណេញ ដល់ពួកគេច្រើនជាងសៀវភៅថតចម្លង»។

បើយោងតាម លោក ផេង ពីទូកិត្យា អនាគតនៃពានិជ្ជកម្មសៀវភៅមានភាពលំបាកក្នុងការព្យាករព្រោះច្បាប់ កម្មសិទ្ធបញ្ញាមិនដែលបានអនុវត្តន៍បានជោគជ័យឡើយ ។ ជាងនេះទៅទៀត ការអានសៀវភៅក្នុងប្រទេសកម្ពុជាមានកម្រិតទៀប បើប្រៀបធៀបនឹងប្រទេសលោកខាងលិច ។ ប្រហែលជានៅពេលដែលប្រទេសកម្ពុជាមានអ្នកចេះដឹងច្រើនជាងនេះ នោះអ្នកអានសៀវភៅនឹងកើនឡើងផងដែរ ហើយវាអាស្រ័យលើយុវវជនសម័យនេះក្នុងការសម្រេចថា តើនឹងមានអ្នកនិពន្ធកម្ពុជាច្រើននោពេលអនាគត ឬអត់ ៕

No comments:

Post a Comment