Friday, March 4, 2011

អ្វីជាសាហេតុដែលធ្វើឲ្យមានការទុចរិត (អំពើពុករលួយកោងជាតិមាតុភូមិ) ?

Dejkun Nanda
អ្វីជាសាហេតុដែលធ្វើឲ្យមានការទុចរិត (អំពើពុករលួយកោងជាតិមាតុភូមិ) ?
1.ការខ្វះគុណធម៌
អ្នកដែលទុចរិតឬហៅថាអំពើពុករលួយកោងជាតិមាតុភូមិបិទបាំងប្រជារាស្រ្តថែមអួតអាង ថាខ្លួនជាអ្នកសាងអ្វីៗគ្រប់បែបយ៉ាងឲ្យជាតិមាតុភូមិ និយាយពេញមាត់បានថា ព្រោះអ្នកដឹកនាំទាំងអស់នេះខ្វះគុណធម៌ គុណធម៌ដែលខ្វះគឺ សេចក្តីស្មោះត្រង់សុចរិត សេចក្តីអៀនខ្មាស និងសេចក្តីក្រេងខ្លាចបាប សេចក្តីកតញ្ញូកតវេទី.
ក្នុងសម័យអង្គរមហារុងរឿង សេចក្តីស្មោះត្រង់សុចរិតជាគុណធ...ម៌ដែលបានទទួលការបញ្ជាក់ជាពិសេស នូវការប្រកាន់ភ្ជាប់ជាគ្រឿងវាសអំពើល្អរបស់មនុស្ស មនុស្សដែលខ្វះសេចក្តីស្មោះត្រង់ សុចរិតជាការប្រកាន់ភ្ជាប់ថាជាមនុស្សមិនល្អ ជាមនុស្សមិនគប្បីសេពគប់ ជាមនុស្សមិនគប្បីយកចូលមកធ្វើការងារនៅក្នុងព្រះពុទ្ធសាសនា សេចក្តីស្មោះត្រង់សុចរិត
ឬសច្ចៈ កាន់យកជាគោលធម៌ដែលសំខាន់ៗ ជាគោលធម៌ដែលមានជ្រៀតជ្រែកនៅក្នុងខដំបូងរបស់ ឃរាវាសធម៌ 4 (ធម៌សម្រាប់គ្រហស្ត) , ក្នុងខទី 2 របស់ អធិដ្ឋានធម៌4 (ធម៌ជាទីរឹងមាំ ), ក្នុងខទី 4 របស់ បញ្ចកល្យាណធម៌ 5 (ធម៌ដែលល្អស្អាតប្រាំយ៉ាង), ក្នុងខទី 7 របស់ បារមី10 ឬទសបារមី (គុណធម៌ដែលជាការប្រព្រឹត្តិបដិបត្តិយ៉ាងក្រៃលែង 10)
សច្ចៈ មានអត្ថន័យថា ភាពពិតប្រាកដ សេចក្ដីស្មោះត្រង់ ការមានចិត្តត្រង់ អ្នកដែលមានសច្ចៈ គឺនឹងត្រូវមានការពិតក្នុងពាក្យសម្តីនិយាយ ការធ្វើ នាទីនិងបុគ្គល គឺត្រូវនិយាយពិត ធ្វើពិត ស្មោះត្រង់ក្នុងតួនាទី មានចិត្តស្មោះត្រង់ដល់អ្នកដទៃ ដើម្បីជាការទុកចិត្តគ្នាជឿជាក់គ្នាបាន អ្នកដែលមានសច្ចៈនឹងមិនជាអ្នកទុចរិតមិនថាករណីណាៗមួយឡើយ។
ព្រះបាទសូរិយវរ្ម័នទី 2 និង ព្រះបាទជ័យវរ្ម័នទី 7 ដឹកនាំប្រទេសខ្មែរនាសម័យអង្គរឲ្យមានភាពរីកចម្រើនគ្រប់វិស័យ ធ្វើឲ្យប្រទេសខ្មែរក្លាយជា ព្រះរាជាអាណាចក្រពត្តិនិយមបាន (Khmer Empire)ក៏ព្រោះព្រះអង្គប្រកាន់ភ្ជាប់នូវ សេចក្តីស្មោះត្រង់ សុចរិតក្នុងតួនាទីជាអ្នកដឹករដ្ឋដ៏ប្រសើរដើម្បីប្រយោជន៍សុខរបស់ប្រជារាស្រ្ត ដូចពាក្យស្លោកថា ព្រមលៈបង់ជីវិតតែមិនព្រមលៈបង់សច្ចៈដាច់ខាត។
ហិរិ គឺសេចក្តីអៀនខ្មាសបាប និង ឱត្តប្បៈ គឺសេចក្តីក្រេងខ្លាចបាប ជាធម៌ការពារលោកឬជាធម៌គ្ រឿងរក្សាលោក (លោកបាល ធ្វើឲ្យពិភពលោកមានភាពជារបៀបរៀបរយមិន ក្តៅក្រហាយនិងមិន ត្រឡប់ត្រឡិនច្របូកច្របល់ សម័យមុនប្រជាជនខ្មែរមេដឹកនាំខ្មែរភាគច្រើនជឿក្នុងរឿងបុណ្យបាប ជឿក្នុងរឿងច្បាប់នៃកម្ម ជឿក្នុងរឿងសង្សារវដ្ត-ដំណើរវិលកើតវិលស្លាប់ អញ្ចឹងហើយទើបជាអ្នក មាន ហិរិឱត្តប្ប មិនធ្វើអំពើពុករលួយកោងជាតិមាតុភូមិ មិនបិទបាំងប្រជារាស្រ្តរាល់ទង្វើរ ប៉ុន្តែនៅ ក្នុងបច្ចុប្បន្នទាំងមេដឹកនាំរដ្ឋរួមទាំងរដ្ឋមន្ត្រីរាជការនិងអ្នកដែលមានការសិក្សាចប់ពីបរទេស
មានចំនួនមិនតិចឡើយ រមែងមិនជឿក្នុងរឿងបុណ្យបាប មិនជឿក្នុងរឿងច្បាប់នៃកម្ម មិនជឿ ក្នុងរឿងសង្សារវដ្ត-ដំណើរវិលកើតវិលស្លាប់ អញ្ចឹងហើយទើបជាអ្នកមិនមានហិរិឱត្តប្ប ធ្វើការទុចរិត នាំគ្នាធ្វើអំពើអាក្រក់កាន់តែកើនឡើងៗជារឿយ ដោយប្រកាន់ភ្ជាប់ថាការទុចរិតជាផ្លូវដំណើរជីវិត នៅពេលដែលសង្គមប្រទេសមួយនិងសង្គមពិភពលោកខ្វះហិរិឱត្តប្ប ដែលជាធម៌គ្រឿងរក្សា ការពារលោក សង្គមប្រទេសមួយនិងសង្គមពិភពលោក ទើបខ្វះការមានភាពជារបៀបរៀបរយ មានការក្តៅក្រហាយនិងត្រឡប់ត្រឡិនច្របូកច្របល់កាន់តែកើនឡើងៗជារឿយ ។
2.ការខ្វះឧត្តមការណ៍និងឧត្តមគតិ
ឧត្តមការណ៍ គឺឧត្តមគតិដ៏ខ្ពង់ខ្ពស់ដែលអូសទាញទឹកចិត្តមនុស្សឲ្យធ្វើការព្យាយាមដើម្បីសម្រេច ផលដល់គោលដៅ ឧត្តមគតិ ការគិតអំពីដំណើរឆ្ពោះទៅរកការធ្វើត្រឹមត្រូវដ៏ប្រសើរប្រកាន់ភ្ជាប់ជា មាត្រដ្ឋាន នៃអំពើល្អស្អាត និងមានចិត្តស្មោះត្រង់តាមផ្លូវណាមួយ ដែលមនុស្សកាន់ជឿថាជាគោល ដៅនៃជីវិតរបស់ខ្លួន ។ មនុស្សដែលមានឧត្តមការណ៍ឬឧត្តមគតិ តែងតែជាអ្នកមាន គោលដៅ របស់ជីវិត និងដំណើរជីវិតតាមឧត្តមការណ៍ឬឧត្តមគតិ គឺគុណធម៌អំពើល្អ ខុសពីអ្នកដែល គ្មានឧត្តមការណ៍ឬឧត្តមគតិដែលតែងតែធ្វើអ្វីៗគ្រប់យ៉ាងដើម្បីឲ្យខ្លួនឯងបានទទួល ផលប្រយោជន៍មិនថាការធ្វើនោះនឹងខុស និងមិនត្រឹមត្រូវតាមសីលធម៌យ៉ាងណានោះឡើយ។
អ្នកដែលធ្វើការងារឲ្យបានផលនិងប្រសព្វការសម្រេច អញ្ចឹងក៏ត្រូវមានគុណធម៌ដែលសំខាន់ 3 ប្រការ គឺ ការមានភាពក្លៀវក្លា ភាពបរិសុទ្ធិនៃចិត្ត និងការមានឧត្តមគតិ ឧត្តមការណ៍ឬឧត្តមគតិ ទើបមានភាពសំខាន់ ដូច្នេះ
1.ធ្វើនាទីជាគោលដៅរបស់ជីវិត
2.ជាកម្លាំងរុញច្រានឲ្យព្យាយាមធ្វើការងាររហូតដល់បានទ
ទួលភាពសម្រេចផលនិងដល់គោលដៅជាស្ថាពរ
3.ធ្វើចិត្តគំនិតឲ្យបានរឹងមាំគង់វង្សនៅក្នុងគុណធម៌អំពើល្អ ក្នុងការធ្វើការងារដើម្បីសង្គមនិងប្រយោជន៍ផ្នែករួមនៃជាតិ ។
អ្នកដែលមានឧត្តមគតិទើបត្រូវបានប្រៀបធៀបជាមួយអ្នកដែលគ្មានឧត្តមគតិព្រោះអ្នកមាន ឧត្តមគតិ ត្រូវបានប្រៀបដូចជាពន្លឺបំភ្លឺដែលនាំផ្លូវឲ្យឆ្ពោះទៅកាន់ចំណុចគោលដៅនៅចុងផ្លូវបាន
ចំនែកអ្នកដែលគ្មានឧត្តមគតិត្រូវប្រៀបដូចជាមនុស្សខ្វះពន្លឺបំភ្លឺ ជាអ្នកដែលបានធ្លាក់នៅ ក្នុងភាពងងឹត គឺមានចិត្តដែលងងឹតខ្វះ គេអាចមានមាសប្រាក់ មានតំណែងជាន់ខ្ពស់ មានឋានៈខ្ពស់
មានអំណាចវាសនា ប៉ុន្តែគេអាចនឹងគ្មានសេចក្តីសុខសាន្តឡើយ ការធ្វើខុស និងការធ្វើអំពើ អាក្រក់ថោកទាបដែលគេបានធ្វើអាចនឹងជាភ្លើងដែលតាមដុតដាលចិត្តគំនិតរបស់គេឲ្យក្តៅ ក្រហល់ក្រហាយ ប្រៀបបីដូចជានរកដែលមាននៅក្នុងចិត្តអញ្ចឹង និងនៅពលដែលកម្មអាក្រក់ ឲ្យផលគេនឹងបានទទួលផលកម្មតាមកម្មដែលខ្លួនគេបានធ្វើទុកយ៉ាងពិតប្រាកដគេចមិនផុត ពីច្បាប់នៃកម្មប្រៀបបីដូចមនុស្សទទួលទាននំចំណីដែលមានរស់ជាតិផ្អែមដែលផ្សំលាយ ជាមួយថ្នាំពិស ដរាបណាដែលថ្នាំពិសនៅមិនទាន់ឲ្យផលគេក៏នឹងទទួលបានរស់ជាតិផ្អែម
ពីនំចំណី ដរាបនោះដល់ថ្នាំពិសឲ្យផលទើបគេដឹងខ្លួនតែក៏ជួយមិនទាន់បាត់ហើយ។
3.មានតម្លៃនិយមដែលខុសៗ
នៅសម័យបច្ចុប្បន្នតម្លៃនិយមរបស់សង្គមបានផ្លាស់ប្តូរទ
ៅខុសពីដើម សម័យមុននេះ(សម័យខ្មែររុងរឿង)ខ្មែរយើងធ្លាប់លើកតម្កើងមនុស្សល្អ មនុស្សដែលមានសេចក្តីស្មោះត្រង់សុចរិតក្នុងតួនាទី តែសម័យបច្ចុប្បន្នយើងបានត្រឡប់លើកតម្កើងមនុស្សដែលមាន
លុយ មនុស្សដែលជាអ្នកសេដ្ឋី មហាសេដ្ឋី មនុស្សដែលមានតំណែងនាទី ការងារខ្ពង់ខ្ពស់ មានយសស័ក្តិ (ពួកនេះអាចបានមកពីការកោងក៏មាន)។
នៅក្នុងប្រទេសយើងសព្វថ្ងៃនេះអាចពោលបានថា ចិត្តគំនិតរបស់មនុស្សបានផ្លាស់ប្តូរទៅក្នុងផ្លួវនៃសេចក្តីវិនាស ការប្រព្រឹត្តដែលជាអំពើទុច្ចរិតគ្រប់បែបយ៉ាងគឺគ្រប់ក្រសួងស្ថាប័ន ហាក់ដូចជាក្លាយជាវត្ថុដែលមនុស្សទូទៅនាំគ្នាព្រមទទួលនិងយល់ព្រមគ្នាឲ្យធ្វើបានជាធម្មតា សភាពការណ៍បែបនេះរមែងធ្វើឲ្យការដំណើរជីវិតរបស់មនុស្សម្នាក់ៗងងឹតចុះទៅៗជារឿយជាបញ្ហាធំណាស់ បីដូចជាចរន្តព្យុះរលក់ទឹកសមុទ្រធំៗដែលហូរចូលមកជន់ពេញគ្រប់ទិសទី ចាំបាច់ត្រូវដោះស្រាយកែខៃដោយការជួយគ្នាតស៊ូទប់ទល់ព្យ
ុះរលក់នេះ។ ក្នុងការដំណើរជីវិតរបស់យើង យើងត្រូវចេះទប់សង្កត់ចិត្តទុកមិនធ្វើការណាមួយដែលយើងដឹងខុសដោយចិត្តពិតប្រាកដ ថាជាការអាក្រក់ ថាជាការវិនាស យើងត្រូវបង្ខំចិត្តត្រូវហាមការគិតការប្រព្រឹត្តគ្រប់យ៉ាងដែលដឹងអារម្មណ៍ថារាំងស្ទះកុសលធម៌ យើងត្រូវក្លាហាននិងព្យាយាមដែលនឹងធ្វើអំពើដែលយើងដឹងជ្
រាបច្បាស់ថាជាអំពើល្អ ជាការត្រឹមត្រូវនិងជាកុសលធម៌
ប្រសិនបើយើងជួយគ្នាធ្វើដូចនេះបានពិតៗឲ្យសមិទ្ធផលជាអំពើល្អកើតកាន់តែច្រើនឡើងៗ ក៏នឹងបានជួយគាំទ្រផ្នែករួមនៃជាតិមិនឲ្យវិនាសបាត់បង់ទៅ និងនឹងជួយសង្គមឲ្យភ្ញាក់ដឹងខ្លួនឡើងកាន់តែល្អជាលំដាប់ៗ ។
អ្នកដែលមានការឲ្យតម្លៃនិយមដែលខុសៗឃើញថាការទុច្ចរិតជាផ្លូវដំណើរជីវិតជារឿងប្រក្រតីធម្មតាក្នុងតួនាទី ឃើញអ្នកដែលមានសេចក្តីស្មោះត្រង់សុចរិតក្នុងតួនាទីថាជ
ាអ្នកល្ងង់ ឃើញអ្នកទុច្ចរិតកោងជាតិថាជាអ្នកឆ្លាត គប្បីនឹងធ្វើការទុច្ចរិតបោកប្រាស់ប្រជារាស្រ្ត ដោយគ្មានការអៀនខ្មាសដល់បាបនិងបុណ្យ និងមិនខ្លាចក្រែងដល់ច្បាប់របស់ប្រទេសជាតិឡើយ (ឬអង្គុយលើច្បាប់ខ្លួនឯង)។
4.ការប្រើអំណាចដោយមិនយុត្តិធម៌
បុគ្គលណាមួយដែលមានអំណាចនិងមានភាពលោភលន់ឃើញចំពោះតែលុយ ក៏រមែងនឹងcorruption ការមានអំណាចតែមួយយ៉ាងក៏រមែងនឹងcorruption ការមានអំណាចតែមួយយ៉ាងទើបមិនធ្វើឲ្យមនុស្សទុច្ចរិត តែការមានអំណាចដោយមានភាពលោភលន់ឃើញចំពោះតែលុយ ទើបធ្វើឲ្យមនុស្សទុច្ចរិតបោកប្រាស់ប្រជារាស្រ្តដោយឥត
អៀនខ្មាស។ ដើម្បីបំបាត់ការប្រើអំណាចដោយមិនយុត្តិធម៌នេះសង្គមរដ្
ឋត្រូវចេះលើកតម្កើងមនុស្សល្អដែលមានស្នាដៃ មានគំនិតគិតយ៉ាងរឹងមាំគង់វង្សនូវសីលធម៌ ប្រកាន់ភ្ជាប់នូវភាពស្មោះត្រង់សុចរិត មានសេចក្តីកតញ្ញូនិងមានភក្តីភាពចំពោះជាតិមាតុភូមិ មានចិត្តស្មោះត្រង់ក្នុងតួនាទីយ៉ាងខ្ជាប់ខ្ជួន អាចពោលមាន 3 ខ គឺ
1.ត្រូវមានការប្រកាន់ភ្ជាប់នូវភាពស្មោះត្រង់សុចរិត ដឹងគុណជាតិមាតុភូមិ ដឹងគុណមាតាបិតា និងញាតិបងប្អូន ព្រមទាំងអ្នកមានគុណដែលបានធ្វើឧបការមកហើយ មានគ្រូឧបជ្ឈាយាចារ្យជាដើម ហើយក៏ត្រូវកតវេទី។
2.នៅពេលដែលបានធ្វើអំពើអ្វីណាមួយខុស មិនត្រូវនិយាយកុហកបោកប្រាស់ប្រជារាស្រ្ត ឬនិយាយដោះសារករួចតែខ្លួន ដើម្បីស្នងតណ្ហាគឺសេចក្តីប្រាថ្នាស្រេកឈ្លាននឹងអំណាច
របស់ខ្លួនឡើយ។
3.មិនត្រូវប្រព្រឹត្តខ្លួនដោយការដើរគំរាមកំហែងនិងបៀត
បៀនប្រជារាស្រ្តឬអ្នកដទៃជាដាច់ខាតឡើយ។

ដូច្នេះមេដឹកនាំរដ្ឋរួមទាំងរដ្ឋមន្ត្រីរាជការត្រូវធ្វើការបដិញ្ញាខ្លួនក្នុងការបដិបត្តិតួនាទីដូចបានពោលមកក្នុងបីខខាងលើនេះ ដើម្បីជាគំរូដ៏ប្រសើរដល់ក្មែងៗជំនាន់ក្រោយយកមកធ្វើតាមជាមាគ៌ា។
5.មានចំណូលចូលមិនស្មើហ្នឹងចំណាយចាយ
សាហេតុមួយប្រការទៀតរបស់អំពើទុច្ចរិត គឺការមានចំណូលចូលមិនស្មើហ្នឹងចំណាយចាយ ការចាំបាច់គឺត្រូវទៅខ្ចីប្រាក់ចងការដោះទ័លសិន ធ្វើឲ្យខ្លួនត្រូវក្លាយជាអ្នកជំពាក់បំណុលគេ នៅពេលដែលមិនមានសមត្ថភាពនឹងរកប្រាក់ចំណូលមកបានដោយផ្លួ
វសុចរិត ដើម្បីបានប្រើប្រាស់និងសងឬបង់លោះឲ្យគេបាន ក៏ប្រើវិធីទុច្ចរិត។
ក្នុងករណីនេះមានតួយ៉ាងអ្នកមន្រ្តីរាជការដែលបានស៊ីប្រាក់ខែនិងមានចំណូលចូលមិនស្មើហ្នឹងចំណាយចាយរបស់ខ្លួនឯងនិងគ្រួសារ (រាជការបានប្រាក់ខែតិចមិនតុល្យភាពនឹងជីវភាព) ដូច្នេះទើបត្រូវប្រើវិធីទុច្ចរិតបោកប្រាសប្រជាជន ការបោកប្រាសប្រជាជនក៏ដោយការបង្គាប់ទាមទារផលប្រយោជន៏តបស្នងពីប្រជាជនដែលជាអ្នកមករកឲ្យអ្នករាជការបម្រើផ្សេងៗដែលទាក់ទងទៅនឹងការងាររបស់រដ្ឋ ឬការទទួលការស៊ីសំណូកជាការកោងប្រាក់ពីប្រជាជន មួយយ៉ាងទៀតគឺការcorruptionពីថវិការបស់ជាតិ ដូចជា ការកិបកេងប្រាក់ពីការយកពន្ធដាភាស៊ីអាករ ពីការលក់វិនិយោគធនធានធម្មជាតិរបស់ប្រទេស ប្រាក់ទាំងអស់នេះជាប្រាក់នឹងត្រូវបញ្ជូនទៅឲ្យឃ្លាំងថវិកានៃជាតិ ឬការបើកប្រាក់ពីឃ្លាំងហួសពីកំណត់ដែលខ្លួនមានសិទ្ធិនឹ
ងបើកប្រើបាន ទង្វើទាំងអស់នេះជាការពុករលួយកោងជាតិមាតុភូមិ។
ឬសូម្បីតែអ្នកធ្វើការងារឲ្យឯកជន ខ្លួនជាអ្នកលេងល្បែងស៊ីសង ឬខ្លួនឯងជាអ្នកមានការប្រើប្រាស់ចាយវាយលុយកាក់ហួសពីឋានៈកម្លាំងទ្រព្យរបស់ខ្លួន ឬការប្រើ Credit Card ដោយការខ្វះសតិ មិនទប់សង្កត់ចិត្ត ចាយវាយហួសពីកម្លាំងទ្រព្យ ធ្វើឲ្យខ្លួនមានការជំពាក់បំណុលទ្រព្យគេ នៅពេលដែលមិនមានសមត្ថភាពនឹងរកប្រាក់ចំណូលមកសងឬបង់លោះឲ្យគេបាន ដូចនេះអាចកើតគំនិតមួយរំពេចឬតាំងចិត្តធ្វើអំពើអាក្រក់
ដូចជាធ្វើទង្វើដើរទៅលួចឆក់ប្លន់គេ ឬអ្នកខ្លះរកផ្លូវដោះស្រាយកែខៃបញ្ហាមិនចេញ ក៏ប្រើវិធីធ្វើអត្តឃាតខ្លួនឯងជាការដោះស្រាយបញ្ហា ជាដើម។
ទាំងអស់នេះកើតមកពីលោភៈគឺសេចក្តីល្មោភចង់បាន ចង់មាន ចង់កើតហួសកំណត់ហួសហេតុពីការពិត ដូច្នេះ ការប្រព្រឹត្តបដិបត្តិខ្លួនដោយដើរតាមផ្លូវគោលមាគ៌ាព្
រះធម៌របស់ព្រះសម្មាសម្ពុទ្ធជាម្ចាស់នៃយើងទាំងឡាយ គឺត្រួវនាំគុណធម៌ 4 ប្រការ ជាធម៌សម្រាប់ការគ្រងជីវិតរបស់គ្រហស្ថ ហៅថា ឃរាវាសធម៌ 4 ប្រការគឺ
1.សច្ចៈ សេចក្ដីស្មោះត្រង់ គឺត្រូវមានមានភាពស្មោះត្រង់ ពិតប្រាកដយកចិត្តទុកដាក់ក្នុងការងាររដ្ឋ ឯកជន និងរកស៊ី និយាយពិតធ្វើពិត ។
2.ទមៈ ការសង្កត់ចិត្តទុក គឺត្រូវមានទប់បង្គាប់ចិត្តគំនិតរបស់ខ្លួនឯង
កែតម្រូវខ្លួនតាមកាលទេសៈ អភិវឍ្ឍន៍ខ្លួនឯងឲ្យកាន់តែល្អប្រសើរឈានទៅមុខ
ដោយសតិបញ្ញា។
3.ខន្តិ សេចក្តីអំណត់អត់ធន់ គឺត្រូវមានអត់ធ្មត់ក្នុងការធ្វើការងាររដ្ឋ ឯកជន និងរកស៊ី ដោយភាពឧស្សហៈព្យាយាមក្នុងតួនាទីឲ្យបានរឹងមាំ មិនរន្ធត់ញាប់ញ័រ មិនរាថយ។
4.ចាគៈ ការលៈបង់ គឺត្រូវមានការលៈបង់ទាំងកាយនិងចិត្ត លៈបង់ប្រយោជន៍ផ្ទាល់ខ្លួន ដើម្បីប្រយោជន៍ផ្នែករួមនៃជាតិ លៈបង់សេចក្តីសុខសប្បាយផ្ទាល់ខ្លួនក្នុងការធ្វើប្រយោជ
ន៍ ដើម្បីប្រយោជន៍ផ្នែករួមនៃជាតិ លះបង់លោភៈ ទោសៈ មោហៈ ទិដ្ឋិមានៈ រួមការងារជាមួយអ្នកដទៃបាន មិនមានចិត្ត ចង្អៀតឃើញតែប្រយោជន៍ផ្ទាល់ខ្លូន ឬធ្វើតាមតែអំពើចិត្តរបស់ខ្លួនឯងនោះឡើយ
ដូច្នេះ សេចក្តីស្មោះត្រង់សុចរិតរបស់មនុស្សទាំងអស់នៃជាតិ ចាំបាច់នឹងត្រូវឲ្យការរួមដៃគ្នាសមគ្គសមានច្ឆន្ទ និងឲ្យដំណើរការមានផ្នែករួមគ្នាជាធ្លុងមួយរបស់មនុស្ស គឺប្រជាជននៅក្នុងសង្គមប្រទេសទាំងមូល ទាំងនេះអាចចែកជា 3 ភាគ (ផ្នែក)ធំៗ គឺ
1.ភាគរដ្ឋបាល ត្រូវប្រើប្រាស់ធនធានសម្បត្តិរបស់ជាតិត្រូវមានការបំភ្លឺច្បាស់លាស់ ស្មោះត្រង់ យុត្តិធម៌ មានប្រសិទ្ធិភាព ប្រសិទ្ធិផល និងមានសមត្ថភាពខ្ពស់ក្នុងការដឹកនាំបម្រើប្រទេសដែលមានគុណភាពឲ្យទៅដល់ប្រជាជន ក្នុងការរស់នៅចិញ្ចឹមជីវិត ដោយត្រូវបញ្ជាក់ប្រាប់ការផ្លាស់ប្តូរទស្សនគតិគោលការណ៍នយោបាយ តម្លៃនិយម និងវិធីធ្វើការងាររបស់មន្រ្តីរាជការគ្រប់លំដាប់ថ្នាក
់ ឲ្យប្រកាន់ភ្ជាប់យកនូវប្រយោជន៍របស់ប្រជាជន ជាចំណុចគោលដៅក្នុងការធ្វើការងារ និងអាចរួមដៃធ្វើការងារជាមួយប្រជាជន និងភាគឯកជនបានដោយស្រុះស្រួល។
២.ភាគធុរកិច្ចឯកជន ត្រូវគាំទ្រឲ្យក្រុមអង្គភាពការងាររបស់ឯកជន និងអង្គការឯកជនផ្សេងៗមានការកំណត់កតិកាសញ្ញាក្នុងការធ្វើការងារដែលមានការបំភ្លឺច្បាស់លាស់ មានការទទួលខុសត្រូវដល់អ្នកកាន់ភាគហ៊ុន ស្មោះត្រង់គ្នានិងគ្នា និងមានភាពយុត្តិធម៌ដល់អ្នកបរិភោគ មានការទទួលខុសត្រូវដល់សង្គមបរិដ្ឋាន មានប្រព័ន្ធត្រួតពិនិត្យដែលមានគុណភាព មានមាត្រដ្ឋានក្នុងការឲ្យបំរើ មានការរួមដៃធ្វើការងារជាមួយភាគរដ្ឋ និងប្រជាជនបានដោយស្រុះស្រួលទុកចិត្តរវាងគ្នានិងគ្នាបាន។
3.ភាគប្រជាជន ត្រូវសាងគំនិតគិតឲ្យបានដឹងច្បាស់លាស់ តាំងតែលំដាប់បច្ចេកបុគ្គលរហូតដល់លំដាប់ប្រជាសង្គម ក្នុងរឿងសិទ្ធិសេរីភាព
តួនាទី ការទទួលខុសត្រូវផ្លូវសេដ្ឋកិច្ច សង្គម នយោបាយការគ្រប់គ្រងរដ្ឋ
ដើម្បីជាកម្លាំងរបស់ប្រទេសដែលមានគុណភាព មានចំណេះដឹង មានការយល់ដឹងក្នុងគោលការណ៍នៃការសាងគន្លឹះយន្ត (យន្តការ) បម្រើកិច្ចការស្រុកទេស និងសង្គមដែលល្អប្រសើរ៕ (ចប់) < សុមេធី >

No comments:

Post a Comment