ហ្រ្វង់ស្វ័រ អារ៉ាហ្គោ ជាអ្នកគណិតសាស្រ្ត និងជាអ្នករូបវិទ្យាដ៏ល្បីល្បាញរបស់ប្រទេសបារាំង។ កាលអាយុ ១៧ឆ្នាំ អារ៉ាហ្គោ បានទទួលបានលេខ១ក្នុងការប្រលង ចូលសកលវិទ្យាល័យជាន់ខ្ពស់ ដែលជាមហាវិទ្យាល័យបច្ចេកទេសមួយដ៏ល្បីឈ្មោះ ធ្លាប់បានបណ្តុះបណ្តាលអ្នកប្រាជ្ញដ៏ឆ្នើមជាច្រើនរូបមកហើយ សំរាប់ប្រទេសបារាំង។
ពេលប្រលងចេញពីមហាវិទ្យាល័យ លោកត្រូវបានតែងតាំងអោយធ្វើជាជំនួយការអោយលោក ប៊ីណេ ហើយត្រូវបានអោយចូលរួមក្នុងសកម្មភាពវាស់វែងខ្សែរវ័ណ្ឌផែនដី។បន្ទាប់មក លោកត្រូវបានបោះឆ្នោតជ្រើសចូលជាសមាជិកបណ្ឌិតសភាបារាំង ជាសាស្រ្តាចារ្យសកលវិទ្យាល័យជាន់ខ្ពស់ និងជានាយកស្ថានីយតារាសាស្រ្ត។
អារ៉ាហ្គោបង្កើតស្នាដៃជាច្រើន រួមវិភាគទានក្នុងវិទ្យាសាស្រ្តហើយលោកបានដាក់ចេញជាដំបូង បង្អស់នូវទ្រឹស្តីបទរលក និងទ្រឹស្តីបទចំណាំងប៊ែរ ទ្រឹស្តីបទស្តីពីចរន្តអាំងឌុចស្សុង Induction ។
មិនចាំបាច់ចាំដល់១០ឆ្នាំ ទេ!
តាំងពីនៅតូច កុមារអារ៉ាហ្គោ បានបង្ហាឲ្យឃើញនូវស្មារតីខ្លួនទីពឹងខ្លួននិងទឹកចិត្តប្តេជ្ញាពុះពារ គ្រប់ឧបសគ្គ។
អាយុ១២ឆ្នាំមានម្តងនោះអារ៉ាហ្គោបានរកឃើញសៀវភៅមួយក្នុងគំនរសៀវភៅចាស់ៗរបស់ខ្លួន។កុមារទាញយកមក មើលហើយជាការធម្មតាគឺមិនយល់អ្វីទាល់តែសោះ។កុមារក៏យកទៅសួរឪពុក។ឪពុកអារ៉ាហ្គោបើកពីរ-បីទំព័ររួចគ្រវីក្បាលៈ
ទេ! សៀវភៅនេះ កូនអានឥលូវមិនទាន់បានទេ។ចាំបួនដប់ឆ្នាំទៀតសិនណា៎។
រឿងនេះកន្លងផុតទៅ។ស្រាប់តែថ្ងៃមួយ ឪពុកឃើញកូនកាន់របស់មួយនៅនឹងដៃៈ
ស្អីហ្នឹង អារ៉ាហ្គោ?
បាទ...”បំពង់ឆ្លុះ” ដែលកូនធ្វើដោយខ្លួនឯង។
ទុកធ្វើអី?
ទុកគូរផែនទីទីក្រុង...
ការពិតសៀវភៅកាលពីថ្ងៃមុននោះ បានណែនាំបញ្ហាភូមិសាស្រ្តដ៏លំបាកស្មុគស្មាញ។អារ៉ាហ្គោល បានអានបណ្តាវិធីវាស់ដែលចែងក្នុងនោះ រួចខំធ្វើ ឧបករណ៍ដោយខ្លួនឯង ដើម្បីគូរផែនទីទីក្រុង។
ជំហានកំណត់សំរេច
កាលពីនៅតូច ថ្ងៃមួយនោះ នៅតាមផ្លូវ កុមារអារ៉ាហ្គោបានជួបនាយទាហានម្នាក់កំពុងដោះកាំភ្លើងត្បាល់ ដើម្បីជួសជុល។អារ៉ាហ្គោចាត់ទុកនេះជាការចំឡែកណាស់។
ពូអើយ ពូជាអ្នកណា?
ពូជានាយទាហានអង្គភាពទ័ពជាងណា៎ ក្មួយ!
ធ្វើយ៉ាងម៉េចទៅ ទើបខ្ញុំបានក្លាយទៅជានាយទាហានអង្គភាពទ័ព ដូចពូទៅន៎?
អូ៎ ត្រូវតែរៀនសូត្រចប់សកលវិទ្យាល័យ។
ចុះសកលវិទ្យាល័យគឺជាអ្វីទៅ?
នាយទាហានក៏ផ្ទុះសំណើចៈ
ឆ្លើយសំនួរមួយនេះ ចំពោះក្មួយឯងពិតជាពិបាកណាស់! ល្អបំផុតក្មួយឯងគួរតែទៅរកមើល នៅបណ្ណាល័យឃុំ នោះនឹងមានតារាងណែនាំអំពីសកលវិទ្យាល័យហើយ!...
មិនអោយខាតពេលសូម្បីមួយនាទី អារ៉ាហ្គោរត់យ៉ាងលឿនទៅកាន់បណ្ណាល័យរកមើល តារាងដែលណែនាំពីសកលវិទ្យាល័យ។
ពិតមែន នៅក្នុងតារាងនោះបាននិយាយច្បាស់លាស់ពីគោលបំណងបណ្តុះបណ្តាល ពីកម្មវិធី ពីររបៀបសុំប្រឡងចូលសកលវិទ្យាល័យ. . . កុមារយើងក៏ចូលចិត្តមួយរំពេច ហើយប្តេជ្ញាចិត្តត្រូវតែ ប្រលងចូលសកលវិទ្យាល័យនេះ។ កុមារអារ៉ាហ្គោបានជួបប្រទះសៀវភៅពិជគណិត រួចប្រឹងអាន ហើយស្វែងយល់ដោយខ្លួនឯង។កន្លែងខ្លះដែលមិនយល់ អារ៉ាហ្គោក៏ប្រឹងយកទៅសួរបងប្អូនម្នាក់ដែល នៅឆ្ងាយ។មួយឆ្នាំកន្លះបានកន្លងផុតទៅអាស្រ័យដោយការតស៊ូព្យាយាមរៀនដោយខ្លួនឯង ប្អូនយុវសិស្សវិទ្យាល័យ អារ៉ាហ្គោបានត្រៀមខ្លួនយ៉ាងគ្រប់គ្រាន់នូវចំនេះដឹងសំរាប់ប្រលងចូលសកលវិទ្យាល័យ។
គន្លឹះសំរាប់ប្រែក្លាយទៅជាឆ្លាតវាងវៃ
នៅពេលត្រៀមប្រឡងចូលសកលវិទ្យាល័យ អារ៉ាហ្គោ បានប្រឡូកតែម្នាក់ឯងជាមួយនឹងបណ្តា សៀវភៅពិជគណិត។ពីព្រោះនៅក្នុងភូមិដ៏ឆ្ងាយដាច់ស្រយាលនៃភូមិកំណើត គ្មាននរណាម្នាក់មាន សម្ថភាពគ្រប់គ្រាន់ ដើម្បីជួយណែនាំ ដល់កុមារដែលស្រឡាញ់ការសិក្សានេះឡើយ។
ថ្ងៃមួយនោះអារ៉ាហ្គោបានរកឃើញសៀវភៅរបស់ឡាក្រង់ ដែលជាអ្នកគណិតសាស្រ្តដ៏ល្បីល្បាញ របស់ប្រទេសបារាំងនាជំនាន់នោះ។
អារាហ្គោ ចាប់ផ្តើមអានភ្លាមពីទំព័រដំបូងរហូតដល់ចប់ ហើយមិនយល់អ្វីទាល់តែសោះ។កុមារក៏រត់ ទៅរកបងជីដូនមួយ រៃណង់ ដែលជាអ្នកចូលចិត្តពិជគណិតដែរនោះ ដោយត្អូញត្អែរថាៈ
ខួរក្បាលប្អូនឆោតល្ងង់ពេក!ធ្វើយ៉ាងណាទើបឆ្លាតវៀងវៃបាន?
បងជីដូនមួយញញឹមហើយតបថាៈ
ខ្ញុំមានបទពិសោធមួយ។បើសិនជាអានលើកដំបូងមិនយល់ត្រូវតែអានសារឡើងវិញអោយ បានម៉ត់ចត់។អានលើកទី២មិនយល់ត្រូវអានលើទី៣បន្តទៀត។
អារ៉ាហ្គោចាត់ទុកបទពិសោធន៍នេះជាការត្រឹមត្រូវ។ជាការពិតការអានលើកទី៣ អារ៉ាហ្គោកត់សំគាល់ឃើញថារាល់បញ្ហាចាក់ស្រេះត្រូវបានស្រាយចេញអស់។
ថ្ងៃក្រោយមក អ្នកគណិតសាស្រ្តយើងតែងរៀបរាប់ករណីរបស់ខ្លួនប្រាប់សិស្សទាំងឡាយហើយ ធ្វើការសន្និដ្ឋានថាៈ
• មនុស្សមិនមែនងាយបានទទួលបញ្ញាពីកំណើតមកទេ។តែគេអាចក្លាយជាមនុស្សឆ្លាតបាន ដោយការប្តេជ្ញាចិត្ត។
ទេព្យកោសល្យ ឬ ក៏ការប៉ិនប្រសប់
នៅពេលប្រលងចេញពីសាលា អារ៉ាហ្គោបានជួបលោកសាស្រ្តាចារ្យឡឺក្រង់ក្នុងសម័យ ប្រលងសំណួរ និង ចំលើយ។ឡឺក្រង់ ល្បីឈ្មោះថាជាអ្នកមានចរិកពិបាកហើយងាយច្រលោត
ចំពោះរឿងរ៉ាវនានា។មុនពេលចូលបន្ទប់ប្រឡង មិត្តភក្តិទាំងអស់បានខ្សិបប្រាប់អារ៉ាហ្គោៈ
ប្រយ័ត្នណា៎!កុំធ្វើឲ្យលោកតាគាត់ច្រលោតឮទេ!
មិត្តយុវជនពោរពេញដោយក្តីសង្ឃឹម បានឈានចូលក្នុងបន្ទប់ប្រឡង។ប្រហែលជា មកពីឥរិយាបថរបស់អារ៉ាហ្គោ ទើបធ្វើឲ្យលោកសាស្រ្តាចារ្យមិនពេញចិត្ត គាត់ក៏សួរដោយ សំលេងម៉ឺងម៉ាត់ៈ
បងឯងជាជនជាតិអ៊ីតាលីឫ?
ជំរាបលោកសាស្រ្តាចារ្យមិនមែនទេ ខ្ញុំជាជនជាតិបារាំង។
ម៉េចក៏អញ្ចឹង? ភាសាជនជាតិបារាំងគ្មានឈ្មោះ អារ៉ាហ្គោទេ?
ជំរាបលោកសាស្រ្តាចារ្យមានដែរតើបាទ។ភស្តុតាងគឺខ្ញុំជាជនជាតិបារាំង
លោកសាស្រ្តាចារ្យចាស់យើង ក៏ខឹងច្រលោត។គាត់សួរអារ៉ាហ្គោដល់ទៅ២ម៉ោង ដោយសួរចូលជ្រៅក្នុងបញ្ហាល្បិចជាច្រើន។ អារ៉ាហ្គោ ឆ្លើយតបវិញយ៉ាងល្អប្រសើរ។
នាទីចុងក្រោយគាត់ចេញលំហាត់ពិជគណិតមួយឲ្យយុវសិស្សរឹងក្បាលនេះ។
ជំរាបប្រសាសន៍លោកសាស្រ្តាចារ្យ. . .
ម៉េច?បងឯងធ្វើមិនបានទេឬ?
បាទ ធ្វើបាន ព្រោះលំហាត់នេះចំពោះខ្ញុំវាស្រួលពេក សុំលោកសាស្រ្តាចារ្យចេញ លំហាត់មួយផ្សេង ពិបាកជាងនេះបានទេបាទ!
លោកសាស្ត្រាចារ្យសំលឹងមុខអារ៉ាហ្គោមួយនាទី សំដែងនូវភាពងឿងឆ្ងល់ ហើយបានដាក់លក្ខខ័ណ្ឌមួយទៀតអោយលំហាត់នោះ។ អារ៉ាហ្គោ នៅតែស្រាយបំភ្លឺបានយ៉ាងល្អ ញ៉ាំងអោយលោកសាស្រ្តាចារ្យមានចរិតពិបាកនេះ ត្រូវតែសរសើរចំពោះអារ៉ាហ្គោ។
ក្រោយមក គឺឡាក្រង់ បានរៀបរាប់រឿងនេះហើយនិយាយថាៈ
ខ្ញុំកោតសរសើរ និងចាប់ផ្តើមគោរពអារ៉ាហ្គោ តាំងពីពេលនោះមក។
យុវជនយើងបង្ហាញអោយឃើញនូវការជឿជាក់លើខ្លួនឯង ហើយចង់ឆ្លងកាត់សម័យប្រឡងដោយសមត្ថភាពខ្លួនឯងពុំមែនដោយការប៉ិនប្រសប់ឡើយ។
បណ្ដុះបណ្ដាល់ទម្លាប់នៃការអានឲ្យរស់រវើកឡើងវិញ
គួរតែជំរុញឲ្យមានទម្លាប់អានសៀវភៅតាំងតែពីកុមារភាពទៅ!
ការអានសៀវភៅឬឯកសារ វាមិនងាយស្រួលដូចការស្ដាប់វិទ្យុរឬមើលទូរទស្សន៍នោះទេ។ ការអានទាមទាថាមពលជាពិចារណាផ្នែកបញ្ញាញ្ញាណខ្លាំង ជាងការស្ដាប់និងការទស្សនា។
បើទោះបីយ៉ាងនេះក្ដីក៏ជនជាតិបរទេសមួយចំនួនធំនៅតែចូលចិត្តការអាន។ សំរាប់ប្រទេសកម្ពុជាវិញគ្មានការអង្កេតណាមួយបញ្ជាក់ថាមានប្រជាជនខ្មែរប្រមាណភាគរយដែលចូលចិត្តអានឬមិនចូលចិត្តអាននោះប៉ុន្តែបើផ្អែកលើការពីនិត្យជាក់ស្ដែងគេអាចនិយាយបានថាអត្រានៃការអានរបស់ប្រជាជនខ្មែរមានកំរិតទាបណាស់។
យ៉ាងជាក់ស្ដែងនោះក្នុងចំនោមប្រជាជនចំនួន១៤លាននាក់គឺមានអ្នកអានការសែតមិនដល់១០ភាគរយផងបើសិនជាយើងពិនិត្យមើលចំនួនអ្នកអាំនការសែតនៅក្នុងប្រទេសកម្ពុជា។កាសែតធំៗទាំងបី(រស្មីកម្ពុជា,. កោះសន្ដិភាព និងកម្ពុជាថ្មី) ត្រូវបានគេដឹងថាបោះពុម្ពកាសែតតែខ្ទង់ម៉ឺនច្បាប់ប៉ុណ្ណោះ។
ខ្មែរមានទម្លាប់អានកាលពីអតីតកាល
បើពិនិត្យលើប្រវត្តសាស្រ្តគេសង្កេតឃើញថាកាលពីអតីតកាលប្រជាជនខ្មែរមានទម្លាប់អានច្រើនជាងបច្ចុប្បន្ននេះបើទោះបីអត្រានៃការអានរបស់ជនជាតិខ្មែរនាពេលនោះតិចជាងជនជាតិបរទេសក៏ដោយ។ ការស្រុតចុះនៃអត្រាទម្លាប់អានរបស់ខ្មែរត្រូវបាគេទំលាក់កំហុសមួយផ្នែកទៅលើរបបប៉ុលពត ។ របបប៉ុលពតគឺជាពេលវេលាកាត់ផ្ដាច់មនោសញ្ចេតនារវាងអ្នកអាននិងឯកសារនានា។
មិនត្រឹមតែប៉ុណ្ណោះភាពក្រីក្រក៏ជាកត្តាជំរុញមិនអោយប្រជាជនចង់អាននោះដែរ។ បើគីតមកដល់ឆ្នាំ២០០៧កន្លងមកប្រទេសកម្ពុជានៅមានប្រជាជន៣០%ទៀតកំពុងរស់នៅក្រោមបន្ទាត់ភាពក្រីក្រ។មានន័យថាពួកគេរកប្រាក់ចំនូលបានត្រឹមតិចជាង1$ សំរាប់មនុស្សម្នាក់សំរាប់មួយថ្ងៃ។ នៅពេលដែលក្រពះស្រេកឃ្លានគេពិតគ្មានអារម្មណ៍អាំននោះទេ។ភាពក្រីក្រមិនអនុញ្ញាតឲ្យប្រជាជនអាចមានពេឡវេលាសម្រាប់អានទេ។លើសពីនេះទៅទៀតអ្នកតាមដានការវិវឌ្ឍនៃស្ថានភាពសង្គមបានកត់សម្គាល់ថាកត្តាមិនិចេះអក្សរក៏ជារបាំងនៃការអានផងដែរ។
ប្រជាជនខ្មែរមួយចំនួនគឺជាអនក្ខរជនមានន័យថាពួកគេមិនចេះទាំងអាននិងសរសេរ។
កត្តាមួយទៀតដែលរារាំងការអានដែរនោះគឺ កង្វះខាតឯកសារជាភាសាខ្មែរ។ឯកសារជាច្រើនមានជាភាសាបរទេសដូច្នេះអ្នកមិនចេះភាសាបរទេសពិតជាមានឧបសគ្គក្នុងការស្រាវជ្រាវ។
លោកសួនឪសថ ជាទីប្រឹក្សានៃវិទ្យាស្ថានពុទ្ធិសាស្រ្ដបណ្ឌិតបានទំលាក់កំហុសមួយផ្នែកទៅលើកង្វះខាតឯកសារដែលជាប្រការធ្វើឲ្យអ្នកអានពិបាករកអ្វីអាន។
បញ្ហាមួយទៀតដែលលោកលើកដែរនោះគឺដោយសារបច្ចុប្បន្ននេះប្រទេសកម្ពុជាមានបណ្ដាញផ្សព្វផ្សាយសំលេងនិងរូបភាពច្រើនពេក។
លោក សួន ឪសថបានច្រានចោលគំនិតដែលថាខ្មែរមិនចូលចិត្តអាន។លោកបានបញ្ជាក់ថា’’ ខ្មែរមិនមែនខ្ជិលអានទេកាលពីសង្គមចាស់ខ្មែរចូលចិត្តអានណាស់ពីព្រោះកាលនោះមានឯកសារច្រើនជាភាសាបារាំងហើយខ្មែរកាលនោះចេះភាសាបារាំងច្រើនគ្នា។
លោករស់ ចិន្រ្តាបុត្រអនុប្រធានរាជបណ្ឌតសភានិងបច្ចុប្បន្នជាទីប្រឹក្សាស្ថាប័ននេះបានចាត់ទុកកង្វះខាតឯកសារគឺឧបសគ្គនៃការអាន។ លោកបានបញ្ជាក់ទៀតថាយើងខ្វះអ្វីថ្មីសំរាប់អាននិងអ្វីដែលមានសារសំខាន់។កាសែតសរសេរភាគច្រើនតែឃាតកម្មឬគ្រោះថ្នាក់ចរាចរណ៍ ។
ក្រៅពីកង្វះខាតឯកសារគេសង្កេតឃើញថាប្រទេសកម្ពុជានៅខ្វះបណ្ណាល័យអានច្រើននិងខ្វះពត៌មានឯករាជ្យដែលជំរុញឲ្យអ្នកអានចង់អាននិងចង់ដឹង។ ការផ្ដល់ពត៌មានលំអៀងខ្លាំងពេកឬការផ្ដល់ពត៌មានមិនពិតក៏ជាប្រការបំបាក់ទឹកចិត្តអ្នកអានមួយផ្នែកផងដែរ។
យុវសិស្សផល អាយុ១៩ឆ្នាំដែលទើបប្រលងបាក់ឌុបហើយបាននិយាយថាខ្លួនគេមិនដែលបានអានឯកសារអ្វីក្រៅពីមេរៀនក្នុងថ្នាក់នោះទេ។យុវជនអាយុ១៩ឆ្នាំរូបនេះបាននិយាយសារភាពថាខ្ញុំមិនដែលបានអានការសែតទេពីព្រោះការសែតផ្សាយតែប្រភេទពត៌មានដដែលៗដូចជាគ្រោះថា្នក់ចរាចរណ៍រឺការរំលោភសេពសន្ថវៈជាដើម។ ខ្ញុំធុញនិងពត៌មានទាំងនេះណាស់។
យុវជនម្នាក់ទៀតឈ្មោះភារម្យអាយុ១៩ឆ្នាំ បានសារភាពដដែលថាខ្លួនគេក៏ដូចជាមិត្តភក្ដដទៃទៀតដែរមិនសូវចូលចិត្តអាំនទេពីព្រោះពួគគេសព្វថ្ងៃចំនាយពេលវេលាច្រើនសំរាប់ដើរលេងកំសាន្តឬហូបគ្រឿងស្រវឹងឬច្រៀងខារ៉ាអូខេទៅវិញ។ លើសពីនេះយុវសិស្សនេះបានបញ្ជាក់ទាំងអារម្មណ៍អៀនថាក្មេងៗមួយចំនួនឥឡុវមិនអានទេតែបែរជានាំគ្នាចំនាយពេលវេលាជាច្រើនដើម្បីលេងហ្គេមទៅវិញ។ លោក រ៉ុង ឈុន ប្រធានសហគមន៍គ្រូបង្រៀនឯករាជ្យកម្ពូជាបានប៉ានស្មានថាមិនយុវសិស្សប្រមានជា១០%ប៉ុណ្ណោះចូលចិត្តការអាន។ ចំនែកកសិករ អាជីវករកម្មកររិតតែមិនិចូឡចិត្តទៅទៀត ។
ការដូរជាសំភារៈសិក្សារអាចកែប្រែទម្លាប់អាន
ពាក្យថាទម្លាប់គឺជាកើតឡើងដោយឯងៗរឺដោយធ្វើឡើងតាមគ្នាហើយទង្វើនេះវាកើតឡើងក្នុងរយៈពេលវែង ។ ដូច្នេះការកែប្រែទម្លាប់អានវាមិនមែនជាកិច្ចការមួយដែលអាចសំរេចបានភ្លាមៗនោះទេ ប៉ុន្តែបើគេមិនចាប់ផ្ដើមក៏គេមិនរកឃើញគោលដៅនោះដែរ។
អ្នកជំនាញមួយចំនួនបាននិយាយថាដើម្បីកែប្រែទម្លាប់មិនសូវចូលចិត្តអានឲ្យមកអានវិញនោះឪពុកម្ដាយត្រូវមានតួនាទីសំខានជាងគេក្នុងការបណ្ដុះគំនិតនេះ។ ការបណ្ដុះគំនិតនេះត្រូវធ្វើឡើងជាមួយក្មេងៗតាំងពីនៅតូច ។ អ្នកជំនាញដដែលបានបន្ដទៀតថាឪពុកម្ដាយត្រូវនាំកូនចូលបណ្ណាគាឲ្យបានញឹកញាប់ជាជាងនាំពួកចូលហាងចំនីអារហារ។
ម្យ៉ាងវិញទៀតឪពុកម្ដាយត្រូវបណ្ដុះគំនិតឲ្យក្មេងៗផ្ដល់ការដូរឲ្យគ្នាជាសៀវភៅ បិចឬការបូប ជាជាងរបស់មានតម្លៃផ្សេងៗ។
លោក រស់ ចិន្ត្រាបុត្រ អតីតអនុប្រធានរាជ្យបណ្ឌិតសភានិងបច្ចុប្បន្នជាទីប្រឹក្សារបស់ស្ថាប័ននេះបាននិយាយថាដើម្បីជំរុញការអានឡើងវិញការងារដំបូងដែលត្រូវធ្វើគឺការបណ្ដុះបណ្ដាលធនធានមនុស្សបន្ទាប់មកត្រូវជំរុញការបង្កើតស្នាដៃផ្សេងៗប្លែកៗនិងមានសារសំខាន់ ។
មនុស្សមួយចំនួនយល់ថាការអានធ្វើឲ្យធុញទ្រាន់ប៉ុន្តែសំរាប់អ្នកជំនាញវិញការអានគឺជាការកំសាន្តដូចការកំសាន្តដទៃទៀតដែរ។
ប្រភពឯកសារ៖ ដកស្រង់ចេញពីទំព័រកាសែតរស្មីកម្ពុជា
ជំនួយការវាយអត្ថបទ ៖ ទូច ចាន់បូរ៉ា សិស្សថ្នាក់ជំនាញជួសជុល និងថែទាំយានយន្ត អង្គការដើម្បីភាពញញឹមនៃកុមារ
No comments:
Post a Comment