Friday, March 4, 2011

កុមារក្រីក្របណ្ដាលមកពីកត្តាខ្លួនឯង កត្តាគ្រួសារនិងកត្តាសង្គម

កុមារក្រីក្របណ្ដាលមកពីកត្តាខ្លួនឯង កត្តាគ្រួសារនិងកត្តាសង្គម
ភ្នំពេញៈ
បណ្ដាញកុមារអ្នកតស៊ូមកពីខេត្ត-រាជធានីចំនួន១១បាននិយាយនៅក្នុងសន្និបាតកុមារកាលពីពេលកន្លងទៅថ្មីៗនេះថាកុមារប្រឈមមុខនឹងបញ្ហាជាច្រើននៅក្នុងសហគមន៍ដែលក្នុងនោះមានបញ្ហាក្រីក្រផងដែរ ហើយមូលហេតុដែលនាំឲ្យកុមារក្រីក្រនោះគឺបណ្ដាលមកពីកត្តាខ្លួនឯង កត្តាគ្រួសារនិងកត្តាសង្គម។
កត្តាខ្លួនឯងគឺបណ្ដាលមកពីកុមារខ្វះចំនេះដឹង ខ្វះការតស៊ូព្យាយាមសុខភាពមិនល្អគ្មានគំនិតក្នុងការច្នៃប្រឌិត និងគ្មានការគិតពិចារណាខ្ពស់ចំណែកកត្តាគ្រួសារគឺបណ្ដាលមកពីអំពើហិង្សារក្នុងគ្រួសារ គ្រួសារមានសមាជិកច្រើនពេក គ្មានការសហការគ្នា និងភាពគ្នាទំនួលខុសត្រូវក្នុងគ្រួសារ។ រីឯកត្តាសង្គមគឺបង្ករឡើងដោយភាពគ្មានការងារធ្វើទំនិញឡើងថ្លៃការទទួលបានប្រាក់កម្រៃមិនសមរម្យខ្វះទីផ្សារអសន្តិសុខនិងមានល្បែងស៊ីសង។កុមារនៃបណ្ដាញអ្នកតស៊ូមតិក៏បានឯកភាពគ្នាក្នុងការស្វែងរកដំណោះស្រាយចំពោះបញ្ហាកុមារក្រីក្រហើយអង្គសន្និបាតទាំងមូលបានរកឃើញមធ្យោបាយមួយចំនួនដូចជាត្រូវលុបបំបាត់ការលេងល្បែងស៊ីសងលុបបំបាត់អំពើរហិង្សាក្នុងគ្រួសារតាមរយៈផ្សព្វផ្សាយដល់គ្រួសារដែលដមានអំពើហិង្សា អំពីផលវិបាកនិងវិធីសាស្រ្តលុបបំបាត់កំហឹង គ្រួសានីមួយៗត្រូវមានផែដនការគ្រួសាបង្កើនសាមគ្គីភាពក្នុងគ្រួសារត្រូមនាមការបង្កើតវគ្គជំនាញខ្លីៗសម្រាប់បង្កើតមុខរបរចិញ្ជឹមជីវិតនិងត្រូវមានការផ្ដល់ប្រាក់កម្ចី និង ឥណទានព្រមទាំងលុបបំបាត់ការឡើងថ្លៃទំនិញស្រេចតែចិត្តឈ្មួញ។ជាមួយគ្នានេះដែរ មហាសន្និបាតកុមាក៏បានសំណូមពរទៅដល់រដ្ធាភិបាលថារដ្ឋាភិបាលត្រូវបង្កើនវគ្គបណ្ដុះបណ្ដាលនូវជំនាញខ្លីៗដូចជាតម្បាញកសិកម្មជាដេរជាម៉ូតូជាដើម។ ម្យ៉ាងទៀតរដ្ឋាភិបាលត្រូវយកចិត្តទុកដាក់ដល់តំបន់ជនបទដាច់ស្រយាលតាមរយៈបង្កើតមណ្ឌលសុខភាពឲ្យបានច្រើនផ្សព្វផ្សាយសេវាសុខភាពជួយរកទីផ្សាឲ្យប្រជាកសិករក្រីក្រ។
អ្វីជាំបណ្ដាញកុមារអ្នកតស៊ូមតិ
បណ្ដាញកុមារអ្កនតស៊ូមតិឬហៅកាត់ថា CAN(Child Advocate Network)ជាសម្ព័នក្លឹបកុមារបានបង្កើតឡើតនៅថ្ងៃទី៩ខែវិច្ឆការឆ្នាំ២០០៣ដោយអង្គការមិនមេនរដ្ឋាសភិបាលដើម្បីសិទ្ធិកុមារ(គ.អ.ស.គ)ក្រោមការផ្ដួចផ្ដើមរប់សក្រុមកុមារចំនួន៥ក្លឹបក្នុងគោលបំណងរួបរួមគ្នាធ្វើការលើកកម្ពស់ការអនុវត្តន៍អនុសញ្ញាស្ដីពីសិទ្ធកុមារនិងជំរុញឲ្យមានការចូលរួមរបស់កុមារនៅក្នុងប្រទេស។រហូតមកដល់ខែតុលាឆ្នាំ២០០៦បណ្ដាញកុមារអ្នកតស៊ូមតិបានរីកចំរើនធំធាត់ដោយសាការអង្គការភ្លែនអន្តរជាតិឧបត្ថម្ភ។មកដល់ឆ្នាំ២០០៩នេះបណ្ដាញកុមារអ្នកតស៊ូមតិរបស់គ,អ,ស,គមានក្លឹបកុមារចំនួន២៧៧ក្លឹបជាសមាជិកបណ្ដាញដែលស្ថិតនៅក្នុងសហគមន៍ក្នុងខេត្តក្រុងនីមួយៗ កុមារបានបោះឆ្នោតជ្រើ់សរើសតំណាងកុមារប្រចាំខេត្តរប់សពួកគេ ហើយតំណាងមកពីខេត្ត-រាជធានីទាំង១១ត្រូវបោះឆ្នោតជ្រើសរើសកុមារ៣នាក់ដែលមានតួនាទីជាប្រធាន អនុប្រធាននិងលេខា។រាល់ការងារទូទៅរបស់បណ្ដាញកុមារអ្នកតស៊ូមតិ គឺរៀបចំប្រជុំត្រីមាសរៀបចំការបោះឆ្នោតនិងសន្និបាតប្រចាំឆ្នាំក្រោមការសម្របសម្រួលពីក្រុមគាំទ្រកុមារ(Child Support Team)របស់គ,អ,ស,គ។
បណ្ដាញកុមារអ្នកតស៊ូមតិបានដើរតួនាទីយ៉ាងសំាន់ក្នុងការចូលរួមលើកកម្ពស់សិទ្ធិកុមារគ្រប់កម្រិតតាមឹសហគមន៍ពួកគេជាំភ្នាក់ងារផ្សព្វផ្សាយអនុសញ្ញាស្ដីពីសិទ្ធិកុមារដល់ក្រុមកុមារនងិប្រជាំជនទូទៅ ហើយចូលរួមតាមដានលើការអនុវត្តន៍សិទ្ធិកុមារនិងរាយការណ៍ជូនអាជ្ញាធរនិងស្ថាប័នពាក់ព័ន្ធ។លើសពីនេះទៀតតំណាងបណ្ដាញកុមារអ្នកតស៊ូមតិជាអ្នកពាំនាំសំលេងរបស់កុមារនៅតាមមូលដ្ឋានទៅដល់មន្ត្រីជាំន់ខ្ពស់របស់រាជរដ្ឋាភិបាលអង្គការជាតិ និងអង្គការអន្តរជាតិទាំងក្នុងប្រទេសនិងអន្តរជាតិដើម្បីសុំឲ្យជូុរកដំណោះស្រាយចំពោះបញ្ហាលំបាកៗដែលកុមារជួបប្រទះតាមរយៈវេទិការកុមារសិក្ខាសាលាការសំណេះសំណាលនិងព្រឹត្តិការណ៍នានា៕
ដកស្រង់ចេញពី៖ កាសែតរស្មីកម្ពុជា បណ្ដាញកុមារអ្នកតស៊ូមតិ
ជំនួយការវាយអត្ថបទ៖ ទូច ចាន់បូរ៉ា ខែមីនា ឆ្នាំ ២០១១

No comments:

Post a Comment