ធ្វើម៉េចទើបក្លាយក្លាយជាអ្នកអានដ៍ពូកែម្នាក់
ធ្វើម៉េចទើបក្លាយជាអ្នកអានដ៏ពូកែម្នាក់?
ផ្សាយក្នុងផ្នែក ភាពជោគជ័យ ដោយ suonpeaklika កាលពី ៥-មីនា-២០១១ http://news.sabay.com.kh/
ការអានដែលល្អ មិនមែនត្រឹមតែ ចេះបញ្ចប់ដោយការគ្រប់គ្រងល្បឿន និងការបញ្ចេញសំឡេង ត្រឹមត្រូវនោះទេ។ ជាអ្នកពូកែអានម្នាក់ មានន័យថា អានរហ័សយល់។ ហើយជំនាញនេះមិនមែនផ្ដល់អត្ថប្រយោជន៍តែនៅក្នុងថ្នាក់ ប៉ុន្តែ គឺសម្រាប់ការអភិវឌ្ឍខ្លួនអ្នកពេញមួយជីវិត។ ដើម្បីក្លាយជាអ្នកដែលពូកែអានម្នាក់ មិនចាំបាច់ទាល់តែអ្នកដែលចូលចិត្តអានតាំងពីកំណើតដែរ តែសូមអានចំណុចដូចខាងក្រោម៖
១. អានឲ្យបានច្រើន ៖ ចាប់ ផ្ដើមអនុវត្តការអានឲ្យបានច្រើនចាប់ពីពេលនេះ។ បុគ្គលដែលពូកែអាន( សូម្បីតែអ្នកពូកែសរសេរ) គឺជាមនុស្សដែលអានគ្រប់រឿង ហើយអានច្រើន។ ការអនុវត្តអានច្រើននេះធ្វើឲ្យអ្នក ចាប់ផ្ដើមដឹងពីរឿងរ៉ាវ ចំណេះដឹង ជាច្រើន ព្រមទាំងអាចដឹងពីចំណុចខុសប្លែកគ្នា ការប្រើសញ្ញា ការសរសេរកើតឡើងផ្ទួនៗ និងដឹងពីប្រភព ដែលជួយឲ្យអ្នកអានលឿន ហើយកាន់តែងាយយល់។
២. សរសេរ៖ ការសេរនេះ គឺដើម្បីចាប់យកអ្វីដែលអ្នកបានរៀនតាមរយៈការអានរបស់អ្នក និងជួយបន្ថែមសេចក្ដីឈ្លាសវៃរបស់អ្នក។ ពេលដែលសរសេរនេះ អ្នកនឹងរកឃើញ ព្រមទាំងដឹងពីតិចនិក ដែលកវីសរសេរ ហើយ ការដឹងនេះ នឹងជួយសម្រួលដល់ការអានអ្នកដូចគ្នា។
៣. បើកចិត្តឲ្យទូលាយ៖ ចាំ ថាប្រសិនជាអ្នកមានអារម្មណ៍មិនល្អ គិតថាសៀវភៅនេះអន់ នោះវានឹងទៅតាមនោះដែរ។ ការពិតអ្វីៗ គឺពឹងផ្អែកលើជំនឿ និងការរំពឹងទុករបស់អ្នក។ ដូចនេះសូមបើកចិត្តទូលាយ ថាសៀវភៅទាំងនោះសុទ្ធតែមានប្រយោជន៍សម្រាប់អ្នក នោះទើបអ្នកអានដោយយកចិត្តទុកដាក់ ឬអានបានល្អ។
៤. ការប្រុងប្រយ័ត្ន៖ អ្នកគួរដឹងថា រាល់អត្ថបទ ឬរឿងក្ដី អ្នកនិពន្ធតែងតែ ព្យាយាមធ្វើឲ្យសំណេរនោះខ្លីតាមដែលអាចធ្វើបានដោយរក្សាចំណុច សំខាន់ ឬអត្ថន័យទាំងស្រុង។ ដូចនេះអ្នកគួរអានដោយប្រុងប្រយ័ត្ន កុំរំលង ទោះបីជាអត្ថបទនោះវែងក្ដី។
៥. បើកវគ្គបំប៉នបន្ថែម៖ ការអានបានល្អ ក៏ពឹងលើការហ្វឹកហាត់ដែរ ។ នេះជាការហ្វឹកហាត់ សម្រាប់ខ្លួនឯងនិងជួយអ្នកដទៃដែរ។ អ្នកអាចបើកជាក្លឹបអ្នកអានសៀវភៅរឿង ជាមួយមិត្តភ័ក្ដិជាដើមក៏អាចជួយអ្នក សិក្សាពីតិចនិកអានរបស់អ្នកទាំងនោះផងដែរ។
៦. រីករាយ និងមានការផ្សារភ្ជាប់៖ អ្នកពូកែអានដាច់ខាតត្រូវរកឲ្យឃើញពីភាពរីករាយក្នុងការអាននេះ។ អ្នកពូកែអានគឺជាអ្នកអានដ៏រីករាយ។ ប្រសិនបើអ្នកធ្វើបាននោះមានន័យថាអ្នក នឹងទទួលបានរង្វាន់ ជាចំណេះដឹង និងការយល់ដឹងថ្មី ក៏ដូចជាក្ដីរំពឹងថ្មីមួយក្នុងជីវិតអ្នក។
បកប្រែ៖ សួន ពលិកា
Good Article! Thanks for your share!
ReplyDeleteThis is my share page (http://ielover-managementdebate.blogspot.com/)