យុទ្ធនាការដើម្បីសង្គមមួយគ្មានផ្សែងបារី
មាស សុទ្ធ
ការផ្សាយពាណិជ្ជកម្មបារី នឹងត្រូវបិទនៅចុងខែសីហាឆ្នាំ២០១១
ថ្ងៃសុក្រ 04 មិនា 2011 11:21 AM | ដោយ ៖ FPM
រដ្ឋាភិបាលខ្មែរបានប្រកាសនៅព្រឹកថ្ងៃទី០៤ មីនា នេះថា រាល់ការផ្សព្វផ្សាយពាណិជ្ជកម្មបារីគ្រប់ប្រភេទ នៅតាមប្រព័ន្ធផ្សព្វផ្សាយទាំងអស់ នឹងត្រូវបិទនៅត្រឹមចុងខែសីហា ឆ្នាំ២០១១នេះ ដើម្បីរក្សាសុខភាពប្រជាជន ការពារបរិស្ថាន និងអភិវឌ្ឍន៏សេដ្ឋកិច្ចជាតិ។
ការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលថ្នាំជក់ នឹងត្រូវរដ្ឋាភិបាលបញ្ចប់ត្រឹម ចុងខែសីហា ខាងមុខនេះ
យោងតាមខ្លឹមសារអនុក្រឹតស្តីពីវិធានការហាមឃាត់ចំពោះការផ្សាយ ពាណិជ្ជកម្មផលិតផលថ្នាំជក់ ដែលក្រសួងសុខាភិបាល សហការជាមួយក្រសួងព័ត៌មាន និងអង្គការសុខភាពពិភពលោក បានផ្សព្វផ្សាយដល់ក្រុមអ្នកកាសែតបានឲ្យដឹងថា ការផ្សាយពាណិជ្ជកម្មផលិតផលថ្នាំជក់តាមទូរទ្សសន៍ វិទ្យុ ផ្ទាំងរូបភាព បណ្តាញព័ត៌មានផ្សេងៗទៀតត្រូវហាមឃាត់។ ចំពោះអ្នកដែលមិនគោរពតាមអនុក្រឹតនេះ នឹងត្រូវប្រឈមមុខនឹងការព្រមានជាលាយលក្ខអក្សរ ការដកហូតមធ្យោបាយផ្សព្វផ្សាយ, ការផ្អាក ឬការបិទអាជីវកម្មទាំងស្រុង។
លោកវេជ្ជបណ្ឌិត គង់ សំអន មន្រ្តីតំណាងក្រសួងសុខាភិបាលបានថ្លែងថា ពលរដ្ឋកម្ពុជាសព្វថ្ងៃដែលជាអ្នកញៀនបារីមានអត្រាហាក់ដូចជាមិន ទាន់ថយចុះគួរឲ្យកត់សម្គាល់នោះទេ។ ដូច្នេះក្រសួងសុខាភិបាលនឹងរឹតបន្តឹងការផ្សាយពាណិជ្ជកម្មទាំងឡាយ ណាដែលពាក់ព័ន្ធទៅនឹងផលិតផលថ្នាំជក់នៅកម្ពុជា៕
Chheng Uor Yi សូមជួយអរដល់ពលរដ្ឋរបស់យើង ដើម្បីវិលឆ្ពោះទៅរកសង្គមមួយដែលគ្មានផ្សែងបារី។
សង្គមមួយ ដែលគ្មានការប្រើប្រាស់គ្រឿងញៀន។
ញ៉ុមជា រាស្ត្រខែ្មរ សង្គមគ្មានផែ្សងបារីចាប់ផ្តើមពីអ្នក
Chheng Uor Yi ខ្ញុំមិនជក់បារី តាំងតែពីកុមារភាពមកម្លេះ។ ឯយុទ្ធនាការ សង្គមមួយដែលគ្មានផ្សែងបារី គឺខ្ញុំតែងតែគាំទ្រ និង តែងតែចូលរួមជានិច្ច។
មាស សុទ្ធ សង្គមគ្មានផ្សែងបារី ចាប់ផ្តើមពីគ្មានការផលិតថ្នាំជក់។
Chheng Uor Yi
ពេលបុណ្យ ឬការខ្ញុំមិនប្រគេនបារីដល់ព្រះសង្ឃឡើយ។ ឯអ្នកដែលមានចំណូលចិត្តជក់បារីត្រូវបានខ្ញុំពន្យល់ដល់ពួកគេឲ្យបានដឹងពីគ្រោះថ្នាក់នៃការជក់បារី។ ខ្ញុំ រួមទាំងប្អូនស្រីរបស់ខ្ញុំទាំងអស់បានរួមគ្នា ទាក់ទាញឪពុករបស់ខ្ញុំឲ្យឈប់ជក់បារីបានដោយជោគជ័យ។ ឯបងប្អូនជីដូនមួយរបស់ខ្ញុំពីរនាក់ដែលធ្លាប់តែងប់ងល់តែលើការជក់បារីនោះបានយល់កាន់តែច្បាស់អំពីផលប៉ះពាល់នៃការជក់បារី ហើយសព្វថ្ងៃនេះពួកគាត់កំពុងតែព្យាយាមផ្តាច់បារីហើយ។ សម្រាប់ប្អូនរបស់ខ្ញុំ ខ្ញុំបានទប់ស្កាត់ ពន្យល់ហេតុផល នៃគ្រោះថ្នាក់ដែលបណ្តាលមកពីការជក់បារី ហើយពួកគេក៏មិនហ៊ានសាកល្បងជក់វាដែរ។ ឯមិត្តភក្តិរបស់ខ្ញុំ ដែលចូលចិត្តជក់បារីត្រូវបានខ្ញុំពន្យល់ឲ្យឈប់ជក់ជានិច្ច។ ខ្ញុំសង្ឃឹមថា អ្នករាល់គ្នានឹងធ្វើបានល្អជាងខ្ញុំទៅទៀត។
Sokhom Smile តើអាចប្រាប់ញ៉ុមបានទេធ្វើមេចទើបអាចផ្តាច់បារីបានដោយជោគជយ៍?បើបារបស់ញ៉ុមគាត់ឈប់មិនសោះ។គាត់បានព្យាយាមផ្តាច់ច្រើនលើកច្រើនសារមកហើយ។
Peary Khun បើសិនសង្គម មិនមានក្លិនស្រា កាន់តែប្រសើ លើស 1000ដង ជាងសង្គមគ្មានផ្សែងបារីទៅទៀត
ស្រាជា ឫសគល់មួយយ៉ាងធំនៅក្នុងសង្គមកម្ពុជាបច្ចុប្បន្ន ហើយជាថ្នាំបន្ទន់ឆ្អឹងដ៏មានប្រសិទ្ឋិភាព ដើម្បីកាច់បំបាកសម្ថភាពកូនខ្មែរជំនាន់ក្រោយ។
Chheng Uor Yi បាទភារីខ្ញុំឯកភាពចំពោះយោបល់ដ៏ល្អនេះ។
សុខុម ! តាមបទពិសោធរបស់ខ្ញុំ គឺមានចំនុចគួរយកចិត្តទុកដាក់ដូចតទៅ
១-បង្កើតក្រុមដែលមិនចូលចិត្តផ្សែងបារីនៅក្នុងគ្រួសារ ឬសហគមន៍ដែលអ្នករសនៅ។
២-ស្វែងយល់ឲ្យបានច្បាស់ពីផលល្អ និង ផលអាក្រក់នៃថ្នាំជក់ និង ផ្សែងបារី ទោះមកពីប្រភពណាក៏ដោយ ខុសឬត្រូវគ្រាន់តែដឹង គឺបានហើយ។
៣-បង្កើតកិច្ចពិភាក្សាគ្នាអំពី វិធីទប់ស្កាត់ ការលុបបំបាត់ការជក់បារី ក្នុងជួរអ្នកប្រឆាំងនឹងការជក់បារី ឬផ្សែងបារី និង ក្រុមដែលចង់ឈប់ជក់បារី។
៤-ហាត់យល់ចិត្តអ្នកដែលកំពុងតែមានចំណូលចិត្តជក់បារី និង យល់ឲ្យបានច្បាស់ពីស្ថានភាពសុខភាពរបស់ពួកគាត់ ទាំងល្អ និង ទាំងអាក្រក់។
៥-យល់ពីស្ថានភាពនៃអ្នកដែលមិនចេះជក់បារី (ស្ថានភាពចិត្តគំនិត ការគ្រប់គ្រងកំហឹង កំរិតសុខភាព កំរិតបញ្ញាស្មារតី ស្ថានភាពសេដ្ឋកិច្ច និង សុភមង្គល)។
៦- យល់ដឹងឲ្យបានច្រើនពីបុព្វហេតុនៃការនាំទៅរកការជក់បារី ការឈប់ជក់បារី ការមិនបានជក់បារី និង ការមិនចេះជក់បារីសោះ។
Ap Sara យោ!យោ!..ញ៉ុមថាហើយថា..ផឹកស្រាម៉ាកែវប៉ាហើយថ្លើម ជក់បារីម៉ាដើមប៉ាហើយសួត..!បិតចុះៗ..សោះនឹងសួតវាអស់អណត្តិ ហិ!ហិ!
៧-ស្វែងរកយុទ្ធសាស្ត្រនានាដែលនាំទៅដល់ការឈប់ជក់បារី ឬការទប់ស្កាត់ការជក់បារីប្រកបដោយជោគជ័យ និង សន្តិវិធី។
៨-ចាប់ផ្តើមអានសៀវភៅចិត្តសាស្ត្រអប់រំឲ្យបានច្រើនដើម្បីងាយស្រួលនិយាយជាមួយអ្នកញៀនបារីទាំងអស់នោះប្រកបដោយភាពជោគជ័យ។
៩-ស្វែងរកដៃគូរពិភាក្សាឲ្យបានច្រើនអំពីសង្គមដែលគ្មានការជក់បារី ដូចជា គ្រូពេទ្យ គ្រូបង្រៀន អាជ្ញាធរគំរូ អង្គការក្រៅរដ្ឋាភិបាល និង អ្នកដែលបុគ្គលអ្នកជក់បារីនោះគាត់កំពុងតែគោរពស្រលាញ់។
ញ៉ុមនិងសាកល្បងអ្វើម្តងទៀតតាមយោបល់របស់លោកណាអុី។
១០- ស្វែងរកពត៌មាននានាដែលមាននិយាយពីគ្រោះថ្នាក់ដែលបណ្តាលមកពីការជក់បារី ដូចជាកាសែត ទូរទស្សន៍ វិទ្យុ ខិតបណ្ណផ្សព្វផ្សាយ ធ្វើដូចម្តេចឲ្យអ្នកចូលចិត្តជក់បារិននោះបានលឺ បានឃើញ និង យល់កាន់តែច្បាស់អំពីគ្រោះថ្នាក់នានាដែលបណ្តាលមកពីផ្សែងបារី។
១១- បង្ហាញបំណងល្អរបស់អ្នកដល់អ្នកដែលយើងចង់ឲ្យគាត់ឈប់ជក់បារី។
១២-ពេលអ្នកជក់បារីមានការធ្លាក់ចុះផ្នែកសុខភាព ឬមានជំងឺ ត្រូវឲ្យគ្រូពេទ្យបានបញ្ជាក់ ឬហាមឃាត់ការជក់បារីរបស់គាត់។
១៣-យើងត្រូវនៅជិតគាត់ជានិច្ចក្នុងការរំលឹកដាស់តឿនគាត់អំពីផលវិបាកនៃការជក់បារី ដល់ខ្លួនគាត់ និង សម្រាប់ទាំងអ្នកដទៃដែលនៅជុំវិញគាត់។
១៤-បង្ហាញក្តីស្រលាញ់ឲ្យបានកាន់តែច្រើនដល់គាត់ ដើម្បីលើទឹកចិត្តឲ្យគាត់បំភ្លេចការជក់បារី ដូចជាយកបារីលាក់ម្តងមួយដើមរាល់ថ្ងៃ រហូតថ្ងៃខ្លះគាត់គ្មានបារីជក់មួយដើមសោះ។
១៥-បញ្ចៀសគាត់ឲ្យនៅឆ្ងាយពីក្រុមអ្នកចូលចិត្តជក់បារីដូចគ្នា។
១៦-នាំគាត់ទៅរកភាពសប្បាយរីករាយដែលថ្លៃថ្នូរ និង ដែលមានប្រយោជន៍ដល់សុខភាពសម្រាប់គាត់។
១៧-ផ្តាច់ផ្នែកហិរញ្ញវត្ថុរបស់គាត់ដើម្បីកុំឲ្យគាត់បានយកលុយនោះទៅទិញបារីជក់ទៀត។
១៨-បង្ហាញពីបំណងរបស់អ្នកដែលចង់ឲ្យគាត់ឈប់ជក់បារី ទៅដល់អ្នកទាំងឡាយណាដែលមានឥទ្ធិពលសម្រាប់ការជក់បារីរបស់គាត់ ប្រកបដោយសន្តិវិធី ប្រកបដោយសីលធម៌ និង ការយល់ចិត្តគ្នា។
១៩-អង្វរករដល់អ្នកណាដែលតែងតែមកនិយាយពីចំណូលចិត្តនៃការជក់បារី ឬដែលមកទាក់ទាញគាត់ឲ្យមានការជក់បារីកាន់តែច្រើនទៀត ថា សូមកុំមកបបួល ឬផ្តល់បារីឲ្យគាត់ជក់បារីទៀតព្រោះគាត់ត្រូវបានពេទ្យហាមខាត់ ដោយហេតុផលសុខភាពគាត់មិនសូវល្អ។
២០-ព្រមានដល់អ្នកណាដែលរឹងទទឹងនៅតែចង់ទាក់ទាញឲ្យគាត់ជក់បារីទៀត។
២១-ត្រូវហ៊ានប្រឈមមុខក្នុងការជជែកតវ៉ា ជាមួយសាម៉ីជនជក់បារី ដើម្បីឲ្យគាត់បានឈប់ជក់បារី។
២២-រកដំណោះស្រាយល្អមួយសម្រាប់អ្នកជក់បារី ដើម្បីគាត់បានឈប់ជក់បារីជាស្ថាពរ។
២៣-ដំណោះស្រាយនៃការឈប់ជក់បារីសម្រាប់មនុស្សម្នាក់ គឺ មានរយៈពេលតស៊ូ ៣ឆ្នាំយ៉ាងតិច ប្រាំឆ្នាំយ៉ាងច្រើន។
២៤-ការតស៊ូព្យាយាម រមែងទទួលបាននូវជោគជ័យ។
No comments:
Post a Comment