Friday, March 4, 2011

តើគេគួរធ្វើដូចម្តេចដើម្បីទទួលបាននូវភាពរីកចំរើនជានិរន្តន៍នៃវិស័យទេសចរណ៍នៅកម្ពុជាបាន?

តើគេគួរធ្វើដូចម្តេចដើម្បីទទួលបាននូវភាពរីកចំរើនជានិរន្តន៍នៃវិស័យទេសចរណ៍នៅកម្ពុជាបាន?
Limeng Tann
សួរស្តី! អ្នកទាំងអស់គ្នា!! តើយើងគួរធ្វើយ៉ាងណាដើម្បីធើ្វឲភ្ងៀរដែលបានមកទស្សនា
ក្នុងប្រទេសយើងហើយត្រឡប់ទៅវិញជាមួយនិងភាពសប្បាយរីករាយនិងការកោតសរសើ?
Chheng Uor Yi ទេសចរណ៍ជាវិស័យមួយដ៏ល្អសម្រាប់នាំដល់ការរីកចម្រើនដល់ប្រទេសជាតិ ។ តែការធ្វើទេសចរណ៍ខុសនឹងនាំដល់ភាពអន្តរាយដល់ប្រទេសជានោះជាមិនខាន។ តើគេគួរធ្វើដូចម្តេចដើម្បីទទួលបាននូវភាពរីកចំរើនជានិរន្តន៍នៃវិស័យទេសចរណ៍នៅកម្ពុជាបាន?
ខាងក្រោមនេះគឺជាគំនិតខ្លះៗឆ្លងតាមចំនេះដឹងដ៏ស្តួចស្តើងរបស់ខ្ញុំ ។ សង្ឃឹមថា លោកអ្នកនឹងទទួលបាននូវការពិចារណាខ្លះមិនខាន៖
១-ផ្តល់ភាពរួសរាយរាក់ទាក់ និងភាពរហ័សទាន់ចិត្តនៃសេវា។
២-បង្ហាញពីចរិតវប្បធម៌ជាខ្មែរ ។
៣-តម្លៃសេវាសមរម្យ ។
៤-សន្តិសុខសុវត្ថិភាព ១០០% ៥-ផ្តល់ភាពសប្បាយរីករាយឲ្យភ្ញៀវប្រកបដោយភាពថ្លៃថ្នូរ ។
៦-ស្មោះត្រង់ចំពោះភ្ញៀវ ៧-បញ្ហាបរិស្ថាន និង អនាម័យល្អប្រសើរជានិច្ច ។
៨-ផ្តល់ឲ្យគេនូវចំណេះដឹង និងភាពសប្បាយរីករាយតាមបែបសកម្មភាពនៃការបង្ហាញវប្បធម៌ខ្មែរ និង
ទេសចរណ៍បែបធម្មជាតិ ។
៩-ផ្តល់ទាំងភាពសប្បាយរីករាយ និង ទាំងចំណេះដឹងថ្មីៗសម្រាប់ភ្ញៀវ ។
១០-រក្សាទំនាក់ទំនងបានល្អជាមួយភ្ញៀវគ្រប់ពេលវេលា ១១-មានបច្ចេកទេសពិសេសក្នុងការទាក់ទាញ ក៏ដូចជាការអប់រំដល់ភ្ញៀវដែលមានបំណងផ្លូវអាក្រក់ឲ្យមកកាន់ផ្លូវដ៏ប្រសើរវិញនៅក្នុងជីវិត ។
១២-ភាពមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ គោលការណ៍សាសនា នយយោបាយ ចំនេះដឹង ឋានៈ បុណ្យសក្តិ សភាពមានក្រ គឺជាចំនុចពិសេសនៃភាពជោគជ័យលើវិស័យទេសចរណ៍។
១៣-ស្វែងរកនូវអ្វីដែលថ្មី ប្លែកហើយល្អៗរបស់កម្ពុជានាសម័យថ្មីជូនដល់ភ្ញៀវបានទស្សនា ឬសិក្សាស្វែងយល់បន្ថែម ។
១៤-ព្រមទទួលយករបៀបរកស៊ី ឬធ្វើទេសចរណ៍បែបទុច្ចរិត ដូចជា ជួញដូរគ្រឿងញៀន លក់អាវុធ ឬសារធាតុគីមីប្រល័យលោក ជួញដូរផ្លូវភេទ រកស៊ីសម្លាប់មនុស្ស មុខរបរដែលនាំដល់ការហិនហោចនៃបរិស្ថាន ការឃោសនានយោបាយ ការបើកបនល្បែងស៊ីសង និង បនស្រីពេស្យា មុខជំនួញនានាដែលច្បាប់របស់សង្គម និង ពិភពលោក គេហាមឃាត់ ការចូលរួមគំនិត ឬការពារជនពាល ជនដែលជាសង្គមងងឹតជាដើម ។
១៤-ត្រូវចេះចូលរួមចំណែកក្នុងការកសាងសហគមន៍ឲ្យមានភាពល្អប្រសើរ ទាំងសីលធម៌ ទាំងចំណេះវិជ្ជា ទាំងវិជ្ជាជីវៈ ទាំងសន្តិសុខសុវត្ថិភាព ទាំងសេដ្ឋកិច្ច និង ទាំងសេ្ថរភាពសង្គមពិភពលោកទាំងមូល។
Noun Kimsan ខ្ញុំយលថាដើម្បីអោយភ្ញៀវដែលបានមកទស្សនានៅប្រទេសយើងមានភាពសប្បាយរីករាយ និងកោតសរសើរ សំខាន់បំផុតគឺទំនាក់ទំនង ការទទួលរាក់ទាកសេវាកម្មក្នុងការស្នាក់នៅល្អ បូករួមអនាមយ័ កន្លែងកំសាន្តស្អាត់ មានភាពទាក់ទាញ និងគួរអោយស្ងើចសរសើរទៀតនោះ វាពិតជាអាចដូចបំណងរបស់អ្នក។
Vibol Teav The tourists mostly satisfied with our treasure of environment and culture and services... But because of greediness and low education, some Cams did such wrong things:
Vibol Teav ‎1@ The price: some people think that foreigner rarely come here, so when the tourists enter the shop, or ask for services, we prices them higher than normal, higher than local people. 2@ Public services: Restrooms, public transportation are still laking and low standard. So when they go back to their countries, don't forget they have their social network, they may not recommend other to come!!!

No comments:

Post a Comment