Friday, March 4, 2011

អត្រាគ្មានការងារធ្វើជប៉ុនមិនប្រែប្រួល

អត្រាគ្មានការងារធ្វើជប៉ុនមិនប្រែប្រួល
ផ្សាយក្នុងផ្នែក ព័ត៌មានសង្គម ដោយ pheng sithan http://news.sabay.com.kh/
ទិន្នន័យ រដ្ឋាភិបាលជប៉ុនបានបង្ហាញក្នុងសប្ដាហ៍នេះថា អត្រាគ្មានការងារធ្វើមាន៤.៩%ក្នុងខែមករា គឺពុំមានការប្រែប្រួលទេបើធៀបទៅនឹងខែមុន នេះដោយយោងតាមគេហទំព័រchannelnewsasia។
បើគិតជាចំនួនប្រចាំឆ្នាំវិញ ប្រជាជនជប៉ុនអត់ការងារធ្វើ៣.០៩លាននាក់ ធ្លាក់ចុះ១៤០០០០នាក់បើធៀបទៅនឹងឆ្នាំចាស់។
ហើយបើយោងតាមក្រសួងពលកម្មនិងសុខភាពជប៉ុនវិញ ក្នុងចំណោមអ្នកស្វែងរកការងារ១០០នាក់ មាន៦១នាក់ដែលអាចស្វែងរកការងារធ្វើបាន។
ចំពោះកម្ពុជាវិញ អត្រាគ្មានការងារធ្វើប្រចាំឆ្នាំ២០១០មាន៣.៥០% នេះដោយយោងតាម គេហទំព័រwww.indexmundi.com/cambodia/unemployment_rate.html។

No comments:

Post a Comment