ផ្សាយក្នុងផ្នែក ភាពជោគជ័យ ដោយ chornteth កាលពី ៩-មីនា-២០១១ http://news.sabay.com.kh/
អ្នកដឹកនាំទាំងឡាយត្រូវប្រកាន់ខ្ជាប់នូវអង្គ៤(P4) គឺ បង្កើតគម្រោង រៀបចំគម្រោង អនុវត្តគម្រោង និង បង្ហាញឲ្យចេញជាលទ្ធផល ។ ក្នុងន័យជាភាសាអង់គ្លេសវិញ P4 តំណាងឲ្យពាក្យ Planning, Preparing, Practicing, និង Presenting ។
នេះជាការដកស្រង់សម្ដីចេញពីវគ្គសិក្សា “ភាពជាអ្នកដឹកនាំ” កាលពីរសៀលម្សិលមិញនៅ JCI កម្ពុជា។ វគ្គសិក្សានេះបង្រៀនដោយលោក Raju Khatri ប្រធាន JCI មកពីប្រទេសនេប៉ាល់ ។ សិក្ខាកាមដែលចូលរួមសិក្សាវគ្គនេះមានប្រមាណជាង៣០នាក់ ។
លោក Raju Khatri
ដោយឡែកបើនិយាយអំពីប្រភេទក្នុងការដឹកនាំវិញ គឺអាស្រ័យលើអ្នកដឹកនាំម្នាក់អនុវត្តប៉ុណ្ណោះ។ ប្រភេទអ្នកដឹកនាំត្រូវបានបែងចែកជា៤សំខាន់ៗគឺ Autocratic, Democratic, Bureaucratic, និង Laisez-faire ។ នេះបើតាមបទបង្ហាញរបស់Raju Khatri ប្រធាន JCI មកពីប្រទេសនេប៉ាល់។ ទាំងបួនប្រភេទនេះរួមមាន៖
ទី១ Autocratic គឺជាការដឹកនាំមួយមិនស្ដាប់គំនិតយោបល់របស់អ្នកដ៏ទៃពោលគឺ និយាយនិងអារកាត់តែខ្លួនឯង។ ទី២ Democratic គឺជាការដឹកនាំមួយដែលស្ដាប់មតិយោបល់ពីបុគ្គលិក ឬអ្នកនៅក្រោមបង្គាប់។ ចំពោះចំនុច
ទី៣វិញគឺ Bureaucratic ជាការដឹកនាំមួយដែលត្រូវតែធ្វើឡើងទៅតាមគោលការណ៍ និងនីតិវិធីយ៉ាងម៉ត់ចត់បំផុតនៅក្នុងស្ថាប័នរបស់ខ្លួន និង
ទី៤ Laisez-faire គឺជាការដឹកនាំប្រយោល ហើយផ្ដល់ឲ្យបុគ្គលិកនៅក្រោមបង្គាប់មានសេរីភាពជាច្រើនតាមតែ អាចធ្វើទៅបាន ។
ផ្ទុយទៅនឹងការដឹកនាំខាងលើ បុគ្គលិកទាំងអស់នៅក្នុងក្រុមហ៊ុន ឬ ស្ថាប័នមួយ មិនត្រូវឆ្លើយយល់ព្រមរហូតចំពោះ សម្ដីទាំងអស់របស់អ្នកដឹកនាំនោះទេ។ អ្នកអាចទទួលយក និងអាចបដិសេធប្រសិនបើមិនប្រក្រតី។
ជាមួយគ្នានោះ លោក Raju Khatri ក៏បានពន្យល់បន្ថែមពីអាកប្បកិរិយារបស់អ្នកដឹកនាំដែរថា ការដឹកនាំគឺជាការងារដែលគ្រោះថ្នាក់ ការទទួលយកបរាជ័យ ការធានាចំពោះការងាររបស់ខ្លួនជាដើម និង អ្វីៗត្រូវតែអាចធ្វើបាន។
ភាពជាអ្នកដឹកនាំគឺជាសិល្បៈមួយបែបដែលធ្វើឲ្យមនុស្ស សម្រេចបានគោលដៅ ក៏ដូចជាស្នាដៃ។ បើនិយាយពីអ្នកដឹកនាំ គឺត្រូវតែនិយាយពាក្យថា “ខ្ញុំត្រូវតែទៅដល់ចំណុចនោះ ” ។ នេះពុំមែនវគ្គលើកទី១ទេដែលJCI កម្ពុជារៀបចំវគ្គពង្រឹងសមត្ថភាពសមាជិករបស់ខ្លួន៕
អត្ថបទៈ ឆន ទិត្យ
No comments:
Post a Comment