Friday, March 4, 2011

កំណាព្យ កវីស្រាយសំនួរ

កំណាព្យ កវីស្រាយសំនួរ
បទកាកគតិ
By Chheng Uor Yi
1. ខ្ញុំសូមពន្យល់ ភ្នកភ្លក់អ្នកឆ្ងល់ ថាន័យយ៉ាងម៉េច ខ្ញុំនឹងបរិយាយ លំអិតស្រួលស្រេច រំលេចពាក្យពេចន៍
ជាកាព្យបុរាណ។
2. ភ្នកមានន័យថា ផ្អូកនឹកដល់គ្នា ចាប់ភ្លឹកនឹកឋាន ផ្តួចគំនិតនឹក ស្រស់កែវផុមផាន ល្អណាស់គ្មានឋាន
ណានឹងល្អដូច។
3. រីឯភ្លក់វិញ សូមកុំទោរម្នេញ អស់ញាតិធំតូច មានន័យថាចង់ ល្បងហូបប្រដូច រស់ជាតិរុងរោចន៍
ដូចចិត្តគិតទេ។
4. ឯត្នោតខ្មែរយើង ដុះនៅត្បូងជើង ដីក្រទំនេរ
រសមិនបាច់ភ្លក់ ថាឆ្ងាញ់ផ្អែមទេ ទោះយើងទោះគេ
ប្រាកដជាក់ឆ្ងាញ់។
5. ដូចនេះត្នោតខ្មែរ តម្លៃកើនទ្វេ ព្រោះភ្នកស្រលាញ់ ហូបបានម្តងហើយ មិនជិនឆ្អន់ខ្នាញ់ រស់នៅតែឆ្ងាញ់
ធម្មជាតិផ្តល់ឲ្យ។

No comments:

Post a Comment