Friday, March 4, 2011

កំណាព្យ សុំសួរកវី

កំណាព្យ សុំសួរកវី
បទកាកគតិ
By Sothea Yon
1. បានអានកាព្យា កវីពណ៌នា ប្រយោជន៍ត្នោតខ្មែរ
ពិតជាអស្ចារ្យ សម្បត្ដិពុកម៉ែ កូនចៅយើងគេ
ប្រើរាប់រយឆ្នាំ។
2. បើបានយល់ន័យ អស់ញាតិប្រុសស្រី ប្រញាប់ជួយដាំ
រក្សាជាកេរ កូនខ្មែររាប់ឆ្នាំ ត្នោតខ្មែររឺងមាំ
សម្បតិ្ដវប្បធម៌។
3. សូមសួរកវី សូមទាញសេចក្ដី សាច់ស័ព្ទលំអ ខ្ញុំបានអាចហើយ ចិត្តនឹកនឹងសួរ «ភ្នក, ភ្លក់?»គួរ ពុំគួរ
សូយជួយណែនាំ។

No comments:

Post a Comment