Thursday, March 17, 2011

ប្រមើលមើលឬកពារបស់អ្នកតាមចិត្តវិទ្យា

Posted on ខែ​មីនា 16, 2011 by wisdomsupportcenter|

ឫកពា

1) និយមន័យ៖ ឫកពាគឺជាលក្ខណៈចិត្តរបស់បុគ្គលដែលសម្តែង​ប្រាប់នូវលក្ខណៈដោយឡែក​ នៃអាកប្បកិរិយា និងសកម្មភាពរបស់បុគ្គលនោះ។ ឫកពាបញ្ជាក់នូវកម្លាំង ល្បឿន ចង្វាក់ ភាពរហ័សរហួននៃចលនា របស់បុគ្គល កាលណាគេប្រព្រឹត្តសកម្មភាពណាមួយ។

2) ការពន្យល់អំពីឫកពា៖ តាមទស្សនៈរបស់លោកអ៊ីប៉ូក្រាត៖ គេចែកឫកពារបស់មនុស្សជាបួនប្រភេទ​ទៅតាម​វត្ថុរាវទាំង​បួនយ៉ាងគឺ ឈាម អ៊ុយម័រ ឬ ធាតុទឹកនៅក្នុងខ្លួន ទឹកប្រមាត់លឿង និងទឹកប្រមាត់ខ្មៅ។

ប្រភេទទី១

ឫកពាចិត្តមុត ឬឈាមរាវ ចំពោះអ្នកដែលមានឈាមច្រើន។ គឺជាប្រភេទឫកពាសកម្មក្លៀវក្លា។

ប្រភេទទី២

ឫកពាចិត្តរឹងប៉ឹង ចំពោះអ្នកដែលមានអ៊ុយម័រច្រើន។ នេះជាប្រភេទនឹង មិនច្រលោត។

ប្រភេទទី៣

ឫកពាចិត្តស្រាល ចំពោះអ្នកដែលមានទឹកប្រមាត់លឿងច្រើននៅក្នុងថ្លើម។ គឺជាប្រភេទឫកពា ឆាប់ញោច ឆាប់ច្រលោត ឆាប់ឆេវឆាវ។

ប្រភេទទី៤

ឫកពាព្រួយច្រើន ចំពោះអ្នកដែលមានទឹកប្រមាត់ខ្មៅច្រើន។ គឺជាប្រភេទឫកពាកើតទុក្ខ ចូលចិត្ត នៅម្នាក់ឯងខ្វល់ច្រើន។

សំណួរ

1. តើអ្នកដែលស្វែងយល់ពីឫកពាខ្លួនអ្នកទេពីមុនមក?
2. តើអ្នកគិតថាអ្នកស្ថិតនៅក្នុងឫកពាប្រភេទណា?
3. តើអ្នកយល់ថាឪពុកម្តាយមានតួនាទីសំខាន់ក្នុងការអប់រំឫកពារបស់កូនទេ?
4. តើអ្នកគិតថាឪពុកម្ដាយមានឥទ្ធិពលទៅលើកូនរបស់ខ្លួនឬទេ?

(ឯកសារនេះដកស្រង់ចេញពីសៀវភៅ ចិត្តវិទ្យាទូទៅ ញ៉ុងសុភាណី ញ៉ុងហេមា ២០០៧រៀបរៀងដោយនិស្សិត ចិត្តវិទ្យា សែម សុខន)

No comments:

Post a Comment