Friday, March 4, 2011

ចំរៀង យើងនាំគ្នាអាន

ចំរៀង យើងនាំគ្នាអាន
(លំនាំបទ ប្រជុំគ្នា)
1. ជំរាបសួរ បងប្អូន មិត្តភក្តិទាំងឡាយ មកពីជិតឆ្ងាយ ចូលមកយើងនាំគ្នាអាន យើងនាំគ្នារៀន ស្រាវជ្រាវ បន្តសន្តាន នាំជាតិថ្កើងថ្កាន រុងរឿងល្បីសាយដូចសម័យអង្គរ។ បន្ទរ៖ មួយ ពីរ ដូចសម័យអង្គរ។
2. ចូលបណ្ណាល័យ នាំគ្នាចូលបណ្ណាគារ យើងស្ទុះយើងស្ទារជ្រើសអានទិញ សៀវភៅល្អ ស្រង់បទពិសោធន៍ចំនេះឲ្យខ្ពស់បវរ យើងជាកូនល្អ យើងជាសិស្សល្អ យើងជាមិត្តល្អ។ បន្ទរ៖ មួយ ពីរ ជាពលរដ្ឋល្អ។
3. នាំគ្នាអានរាល់ពេលដែលយើងទំនេរ មិនដើរលេងទេ មិនសេពគប់មិត្តមិនល្អ យើងអាន រាល់ថ្ងៃ យើងអានដោយចិត្តស្មោះស យើងនាំគ្នាល្អ ទាំងក្រុមគ្រួសារ ទាំងក្នុងសហគមន៍។ បន្ទរ៖ មួយ ពីរ ទាំងក្នុងសង្គម។
4. កុមារល្អ យុវជនល្អ ខំអានសរសេរ ស្រាវជ្រាវកើនទ្វេ ដើម្បីជាតិខ្មែរថ្កើងថ្កាន យើងមាន គុណធម៌ មានសីលធម៌ អភិវឌ្ឍឲ្យបាន គ្រប់ស្រុកភូមិស្ថាន គ្រប់ញាតិសណ្តានសេដ្ឋកិច្ចប្រសើរ។ បន្ទរ៖ មួយ ពីរ សេដ្ឋកិច្ចប្រសើរ។
និពន្ធដោយ៖ យី ឆេងអ៊ួ(ប៉េង)នៅភ្នំពេញ
ផ្តើមការនិពន្ធ៖ ថ្ងៃទី ៩ វិច្ឆិកា ឆ្នាំ ២០១០ បញ្ចប់ការនិពន្ធ៖ ថ្ងៃទី ៩ វិច្ឆិកា ឆ្នាំ ២០១០ Chanbo Keo : Listen to others and learn what they share because everyone knows different things.

No comments:

Post a Comment