Friday, March 4, 2011

កំណាព្យប្រស្នា នគរសុវណ្ណ (បទ ពាក្យ៨)

កំណាព្យប្រស្នា នគរសុវណ្ណ
(បទ ពាក្យ៨)
1. នគរសុវណ្ណដែនដីរុងរឿង គ្រប់ផ្ទះប្រកក្បឿងរាងស្រកានាគ
ជំនោរមូសុងបក់មកល្ហៀកៗ មកដល់ភូមិភាគអ្នកមានអម្បូរ។
2. ថ្ងៃមួយអាធ្រាត្រឈានចូលមកដល់ នគរខ្វាយខ្វល់កើតកល់វឹកវរ
គោដួលមនុស្សដេកខ្វាក់ភ្នែកហែហូរ អ្នកស្រុកផ្លាស់ប្ដូរក្រទៅៗ។
3. ថ្លែងពីពូសួងងងឹតនេត្រា មិនអាចធ្វើការរាវរកផ្លូវត្រូវ
ចាំតែអ្នកស្រុកវេចបាយវេចស្រូវ រាល់ថ្ងៃគង់នៅលើខ្ទមទ្រុឌទ្រោម។
និពន្ធដោយ សុខ គឹមហេង
០២ មិនា ២០១១



គិរី បៃតង ធ្លាប់មើលទូរទស្សន៍ជាតិចាក់ខ្សែវីដេអូឯកសារស្តីពីខ្មែរជំនាន់៦៥ ដូចជាសប្បាយណាស់ មានរោងចក្រខ្លួនឯងសឹងតែទាំងអស់ ដូចជា រោងចក្រធ្វើកែវ, ស្ករ, កង់,... ប៉ុន្តែឥឡូវ មានតែរោងចក្រខោអាវដែលវត្ថុធាតុដើមនាំពីគេទាំងអស់ យកតែកំលាំងពលកម្មរបស់ខ្មែរ។... ហ្អើយដែរហើយខ្ញុំ!!!

No comments:

Post a Comment