១. ផ្ទៃមេឃស្រលះ អាកាសរត់ឆ្លាស់ ផ្លាស់ផែនពសុធា
មេឃលែងមានភ្លៀង ច្រៀងក្ដៅរងារ សព្វសាច់សារពារ
រីឯរឹតទុក្ខភ័យ។
២. ពពួករុក្ខា ចំអកតវ៉ា ថាឥតថ្កើងស្ដី
ហៃអើអស់មេឃ ដំណេកប្រពៃ អ្នករស់ផុសដី
បែរធ្លយគំនិត។
៣. ធ្លាក់ខ្យល់រងារ ប្រុសស្រីជូនជា ងារវ៍យមកជិត
ស្ត្រីពេញវ័យ កើតក្ដីវមិត្ត កំលោះនែបនិត
រួមស្នេហ៍ជាល្បែង។
៤. ត្រជាក់ប្រែក្ដៅ ឆ្លាតប្រែជាខ្លៅ ភ្លើងឆេះគ្មានផ្សែង
ចល័តប្រួលប្រែ បែរគ្មានគិតក្រែង យកស្នេហ៍ប្រលែង
ល្បងល្បែងពិសោធន៍។
៥.និយាយរុលៗ អួតពីបំណុល បុលបង់ទៀតសោធ
អួតថាឯងខ្លាំង ស្រវាំងបាំងឆោត បន្ទោសតាំងក្រោត
រមែងឥតធន់។
៦. ស្រីញីអូនបង ដើរលេងសារសង ល្បងលាក់ពន្ធ
មិនហ៊ានចូលដល់ ថ្នល់ស្ពានអ្នកគុណ ធ្វើឬកទារណ្ឌ
តាមកំពតព្រៃ។
៧.សំលៀកបំពាក់ ស្លៀកសឹងគ្មានលាក់ ពាក់ភ្លេចប្រពៃ
ធ្វើឬកហំហួន ភ្លេចក្បួនច្បាប់ស្រី គេជេរមើលស្ដី
ដៀលដល់សន្ដាន។
៨.ដើរលេងភ្លេចផ្ទះ ចិត្តរឹងមានះ ចង់ហួសសង្រ្កាន
ខែមានដប់បួន ខុសក្បូនបុរាណ គគេចចង់បាន
ភ្លេចអស់ចានឆ្នាំង។
៩. អាសូរអ្នកគុណ រកកល់ចង់គ្រុន ទារុណស្រវាំង
មើលថ្ងៃងងឹត ចិត្តរឹងខំបាំង រូបាស្លេកស្លាំង
គំនិតកកឈាម។
១០. ពិសេសទឹកចិត្ត អ្នកម្ដាយអាណិត ខ្យល់ក្ដៅគំរាម
ទឹកញើសហូរអស់ ខាស់ខ្សោះស្រស់ឈាម ខាំមាត់នៅស្ងៀម
ឥតកំរើកស្ដី។
១១. លុះដល់ខ្លាំងពេក អ្នកមិនរារែក ថាកូនប្រុសស្រី
នែអើរូបខ្ញុំ ពោលពាក្យសុំស្ដី សូមគិតលកលៃ
បង្គាប់អ្នកគុណ។
១២. ចូរដើរផ្លូវល្អ មា៍គាបវរ ទុកធ្វើជាទុន
កុំឲ្យមានចាំ កម្មករកេលេសធ្ងន់ នាំឲ្យអរុណ
រះនៅឆ្នាំក្រោយ។
១៣. នែអើអ្នកថ្លៃ ចូលគិតសំចៃ គិតតាមបណ្ដោយ
អ្នកនឹងល្អជាក់ មិនជំពាក់ក្រោយ រូបប្រកបដោយ
ជាសម្បត្តិសូរ។
១៤.តែមួយវិញទៀត ប្រសិនសំពាធ អ្នកធ្វើពុំគួរ
ឲ្យខ្ញុំរីឯរៃ ដោយសុរិកាយ។
១៥. ទឹកភ្នែកម្ដាយប្រៃ ប្រៃខែការលៃ អ្នកដើរអើយកុំចាយ
ខែនេះមិនរះ ព្រោះព្រះអ្នកម្ដាយ កើតកល់ចិត្តណាយ
ខែអើតមើលផ្លូវ។
១៦. ទំនួញទួញប្រាប់ ប្រើគំនិតស្ដាប់ ណាពន្លកពៅ
ខិតខំកែខៃ សំចៃគិតត្រូវ ដានល្អសុំទៅ
មា៍គាសន្ដិភាព។
១៧.កុំធ្វើដូចរុយ ធ្វើឬកងងុយ ក្លិនលាមកជាប់
អសោចពិញប្រាណ រំខានអ្នកប្រៀត ស្អុយដោយទាំងញាតិ
កើតកេរ្ត៍អាស្រូវ។
១៨. បើជាកន្លង់ ចិត្តត្រូវផូរផង់ ហ៊ានចូលចែចូវ
បុរាណលំអាន ក្សាន្តអ្នកផងនៅ ជិតខាងយល់ត្រូវ
សរសើរផៅញាតិ។
១៩. រីឯបុប្ផា ចូលរៀបចរិយា សត្រាកុំឈ្លាត
កុំចាំមើលផ្លូវ ត្រូវបណ្ដើរ កុំចាំគាត់ស្នើរ
ធ្វើទាន់ខែភ្លឺ។
២១. បើបានធ្វើហើយ ពៅនឹងដល់ត្រើយ ហើយមានពន្លឺ
ទទួលបានស័ព្ទ ប្រាប់ធម៌នោះគឺ កុសលខែភ្លឺ
រះពេញបូរមីណ៍។
២២. សូមចែងប៉ុណ្ណោះ ល្បែងកាត់ស្លេះ ពាក្យពេចន៍កវី
មិនទាន់សមសួន តាមក្បួនឃ្លាន័យ ទោះមិនមានខុសក្ដី
សូមករុណាទុក។
២៣.បើមានចន្លោះ ឃ្លងឃ្លាល្បះល្បោះ នូវពាក្យទំនុក
សូមឲ្យករុណា មេត្តាដាក់ទុក រាល់ជូនទំនុក
ថ្លែងចប់ប៉ណ្ណេះ។
ភ្នំពេញ ថ្ងៃទី១៥ ខែកុម្ភ ២០១១
សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ឈ្មោះ ថុល តូម៉ា
ដេប៉ាតឺម៉ង់ ចិត្តវិទ្យា និស្សិត ឆ្នាំទី២
Tel: ០៩៧ ៥០៨ ៣៨៨៣
No comments:
Post a Comment