1. ជំនោរកត្តិក បក់ធ្លាក់ពីជើង ប្រជាស្រុកយើង សែនអបអរក្រៃ កត្តិកធ្លាក់ខ្យល់ បងតែងស្រមៃ បានជួបរីករាយ ច្រូតស្រូវនួនល្អង។ បន្ទរ : យើងតែងជុំគ្នា ច្រូតស្រូវស្រែផង។ ---ភ្លេង---(តំលើងសម្លេង)
2. ជំនោរកត្តិក រងាផ្កាគ ប្រជាអបអរ នឹងអុំទូកខ្មែរ មិនថាទីក្រុង ឬចំការស្រែ យាយតាពុកម៉ែ ប្រណាំងទូកផង។ បន្ទរ : បងប្អូនពុកម៉ែ ប្រណាំងទូកម្តង។-ភ្លេង (តំលើងសម្លេង) លំនាំបទសម្រស់ធម្មជាតិស្រុកយើង (លោក ម៉ិញ សុធីវណ្ណ)
3. ជំនោរត្រជាក់ ធ្លាក់មកពីជើង រាស្ត្រខ្មែរស្រុកយើង អបរអរកន្លង ខំប្រមូលផល ស្រែកច្រៀងលេងផង ដូចអូននិងបង បានស្គាល់ចិត្តគ្នា។ បន្ទរ : ច្រូតស្រូវរួចហើយ យើងនឹងរៀបការ។ ---ភ្លេង---(តំលើងសម្លេង)
4. ប្រជាគ្រប់ស្រុក សុខសើចក្អាកក្អាយ ទឹកមុខរីករាយ បានច្រូតស្រូវធ្ងន់ ស្រូវស្រាលត្រូវច្រូត ទុកជង្រុកមុន រីឯស្រូវធ្ងន់ ប្រមូលផលក្រោយ។ បន្ទរ : ប្រមូលរួចហើយ លៃលកលក់ខ្លះ ។ -ភ្លេង-(តំលើងសម្លេង)
5. ប្រជាកសិករ អបអរកសិកម្ម ធ្វើស្រែច្រើនឆ្នាំ រាប់ពាន់តំណ តាំងពីបុរាណ សម័យអង្គរ សាងសុខបន្ត ដល់ពេលបច្ចុប្បន្ន។ បន្ទរ : យើងខំបន្ត ព្រោះជួយជាតិថ្កើង ។-ភ្លេង ខែ កក្កដា ឆ្នាំ 2010( តំលើងសម្លេង)
6. ខ្មែរពូជអ្នកជា ខ្មែរមានសេរី ខ្មែរបានផុតភ័យ ខ្មែរត្រូវរុងរឿង ខ្មែរត្រូវក្លាហាន ដូចតាឃ្លាំងមឿង ខ្មែរត្រូវរុងរឿង ដូចសម័យអង្គរ។ បន្ទរ : ខ្មែរត្រូវរុងរឿង ឲ្យដូចសម័យអង្គរ ។-ភ្លេង- (ទម្លាក់សម្លេង) ច្រៀង និពន្ធដោយ: យី ឆេងអ៊ួ(ប៉េង)
No comments:
Post a Comment