វិធីងាយៗ ៥ យ៉ាង ដើម្បីអោយ ក្មេង ចូលចិត្តអានសៀវភៅ Post : Feb 09, 2011 | View : 84 | Tag : Education http://www.sabay.com.kh/
សូមអានវិធីសាស្ត្រទាំង៥ខាងក្រោម ក្នុងការជំរុញបុត្រធីតាអោយចូលចិត្តអាន៖
ទុកសៀវភៅអោយនៅជិតដៃរបស់កូន
នៅពេលដែលកូនស្រីរបស់ខ្ញុំអាន ខ្ញុំតែងតែកត់សំគាល់និងដឹងថានាងចូលចិត្តអានសៀវភៅប្រភេទណា។ ដូច្នេះនៅស្ទើរតែគ្រប់បន្ទប់ទាំងអស់នៅក្នុងផ្ទះ ខ្ញុំដាក់កន្ត្រកមួយដែលនៅក្នុងនោះមានដាក់សុទ្ធតែសៀវភៅដែលកូនខ្ញុំ ចូលចិត្ត។ ពិតណាស់ កូនខ្ញុំនាងមិនបានអានគ្រប់ពេលដែលនាងចូលក្នុងបន្ទប់ទាំងនោះ ឡើយ។ ប៉ុន្តែខ្ញុំកត់សំគាល់ឃើញថា យ៉ាងហោចណាស់ក៏រាល់ពេលនាងតែងតែរត់ទៅរកកន្ត្រក់នៅរួចលើកយក សៀវភៅមកកាន់បានបន្តិចដែរ។
ផ្តល់ជាគំរូដល់កូន
ខ្ញុំចូលចិត្តអានកាសែតនិងទស្សនាវត្តីរៀងរាល់ថ្ងៃ ហើយស្វាមីរបស់ខ្ញុំគាត់ក៏អានសៀវភៅដែលទាក់ទងនឹងការងាររបស់គាត់ ដែរ ដែលទំលាប់ទាំងនេះធ្វើអោយកូនរបស់យើងបានឃើញរាល់ៗថ្ងៃ។ ការផ្តល់ជាគំរូបែបនេះសំរាប់កូនគឺមានសារៈសំខាន់បំផុត។ កូនរបស់អ្នកនឹងយល់ថាការអាននៅផ្ទះរបស់ឪពុកម្តាយរបស់ពួកគេគឺជា ការកំសាន្តផងនិងជាការងារផង។
អានមុនពេលគេង
នៅផ្ទះរបស់ពួកយើង គ្រប់គ្នាតែងអានសៀវភៅមុនពេលគេង។ នៅពេលដែលកូនស្រីរបស់ខ្ញុំនៅតូចមែនទែន ខ្ញុំអានរឿងនិទានអោយនាងស្តាប់មុនពេលនាងគេង ប៉ុន្តែនៅពេលដែលនាងចាប់ផ្តើមចេះអាន នាងក៏អានដោយខ្លួនឯងមុនពេលគេងលក់រៀងរាល់យប់។ វាហាក់ដូចជាក្លាយទៅជាទំលាប់សំរាប់ពួកយើងទៅហើយ។
និយាយឡើងវិញអំពីអ្វីដែលអ្នកបានអាន
នៅពេលដែលខ្ញុំអានអត្ថបទណាមួយដែលល្អ ខ្ញុំតែងតែលើកយកមកនិយាយរៀបរាប់ប្រាប់កូនស្រីរបស់ខ្ញុំជារឿយៗ អំពីអត្ថន័យនិងអំពីទឹកចិត្តរបស់ខ្ញុំដែលពេញចិត្តនឹងអត្ថបទនោះ។ ហើយនាងវិញក៏តែងតែនិយាយរៀបរាប់ប្រាប់ពួកខ្ញុំជាហូរហែរវិញដែរ។ ជួនកាលវាក៏ក្លាយជាប្រធានបទសំរាប់ពួកយើងពិភាក្សាថែមទៀតផង។
នាំកូនទៅបណ្ណាល័យ
ទោះបីជាការទៅបណ្ណាល័យមិនមែនជាសកម្មភាបនៅផ្ទះក៏ដោយ ប៉ុន្តែខ្ញុំគិតថានេះជាវិធីល្អមួយដោយសារតែសៀវភៅដែលនៅ ទីនោះមានច្រើនសំរាប់អោយយើងជ្រើសរើស ហើយយើងអាចខ្ចីយកមកអាននៅផ្ទះបាន៕
No comments:
Post a Comment