Thursday, March 10, 2011

ផលិតផល​ស្ករត្នោត​កំពង់ស្ពឺ ត្រូវបាន​ផ្សព្វផ្សាយ​នៅ​លើទីផ្សារ

ដោយ : លីហូវ (ថ្ងៃទី 10 មីនា 2011)ប្រភព http://www.cen.com.kh/

Palm sugar at cedac-002
ស្ករត្នោតកំពង់ស្ពឺ ត្រូវបានផ្សព្វផ្សាយ ដើម្បីបង្កើនប្រជាប្រិយភាព លើទីផ្សារ៕

Palm sugar at cedac-003
អ្នកស្រី ឈឹម សុគន្ធារី តំណាងសហគ្រាសសេដាក និងលោក ហុង ហឿន តំណាងសហគមន៍អ្នកផលិតស្ករត្នោតកំពង់ស្ពឺ ចុះហត្ថលេខាលើកិច្ចសន្យាទិញ-លក់ផលិតផលស្ករត្នោតកំពង់ស្ពឺ៕

Palm sugar at cedac-001
ពិធីចុះត្ថលេខាលើកិច្ចព្រមព្រៀងទិញលក់ស្ករត្នោតកំពង់ស្ពឺ ដែលមានការចូលរួមពីតំណាងក្រសួងពាណិជ្ជកម្ម និងក្រសួងកសិកម្ម ព្រមទាំងអង្គការដៃគូ ជួយដល់កសិករផលិតស្ករត្នោតកំពង់ស្ពឺ៕
3 of 3
ភ្នំពេញ: តំណាង​សហគមន៍​អភិវឌ្ឍន៍​កសិកម្ម​ត្នោត​កំពង់ស្ពឺ បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង ឬ​កិច្ចសន្យា ទិញ​-​លក់​ស្ករត្នោត​កំពង់ស្ពឺ ជាមួយ​តំណាង​សហគ្រាស​សេ​ដាក ដើម្បី​ពង្រឹង​នូវ​ទំនាក់ទំនង​រវាង​ផលិតករ​ស្ករត្នោត និង​ក្រុមហ៊ុន ព្រមទាំង​ជា​ការផ្សព្វផ្សាយ​ស្ករត្នោត​កំពង់ស្ពឺ ឲ្យ​កាន់តែ​ល្បីល្បាញ​នៅ​លើ​ទីផ្សារ ជាពិសេស​ទីផ្សារ​ក្នុងស្រុក​។​

​ ​ពិធី​ចុះហត្ថលេខា​នោះ បាន​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​១០​មីនា ឆ្នាំ​២០១១ នៅ​ទីស្នាក់ការ​កណ្តាល របស់​សហគ្រាស សេ​ដាក ស្ថិត​នៅ​ខណ្ឌ​ទួលគោក ជិត​វិទ្យាល័យ​ឥន្ទ្រ​ទេវី ក្រុងភ្នំពេញ​។ សហគ្រាស​សេ​ដាក ជា​សហគ្រាស​ជំនួញ បែប​សង្គម ដែល​បង្កើតឡើង​ដោយ​អង្គការ​សេ​ដាក កាលពី​ខែ​សីហា ឆ្នាំ​២០០៩​។ សហគ្រាស សេ​ដាក មាន​បំណង​ឲ្យ​ប្រជាជន​ក្នុង​សង្គម​ខ្មែរ​ទាំងមូល ទទួលបាន​នូវ​អាហារ​ធម្មជាតិ គ្មាន​ជាតិគីមី ដែល​អាច​ជួយ​លើកកម្ពស់​សុខភាព​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស​។​
​ស្ករត្នោត​ កំពង់ស្ពឺ ដែល​ជា​ទំនិញ​សម្គាល់​ភូមិសាស្ត្រ ( G.I. ) ធ្វើ​នៅក្នុង ៤ ឃុំ និង ១៦ ភូមិ នៅក្នុង​ស្រុក​ឧដុង្គ ស្រុក​សំរោង​ទង ខេត្ត​កំពង់ស្ពឺ និង​ស្រុក​អង្គស្នួល ខេត្ត​កណ្តាល​។​
​ ​កសិករ​អ្នក​ឡើងត្នោត ចាប់ផ្តើម​ផលិត​ស្ករត្នោត ចាប់ពី​ខែ​វិច្ឆិកា ដល់​ខែ​ឧសភា​។ ប៉ុន្តែ​សម្រាប់​ស្ករត្នោត​កំពង់ស្ពឺ ដែល​អ្នកស្រុក​ផលិត សម្រាប់​លក់​ជា​ពិសេស​នេះ ធ្វើ​ឡើង​ពី​ខែ​ធ្នូ ដល់​ខែ​មេសា ព្រោះ​ជា​រដូវ​មិន​មាន​ភ្លៀង​ធ្លាក់ នាំ​ឲ្យ​ស្ក​រតោ្ន​ត​សុទ្ធ​ល្អ និង​មាន​ក្លិន​ឆ្ងុញ​។​
​ ​លោក សំ សារឿ​ន ប្រធាន​សមាគម​លើកកម្ពស់​ស្ករត្នោត ខេត្ត​កំពង់ស្ពឺ បាន​លើកឡើង​ថា អ្នក​ឡើងត្នោត និង​ផលិត​ស្ករត្នោត ១៧២ គ្រួសារ ជា​សមាជិកសមាគម ដែល​ត្រូវ​ផលិត​ស្ករត្នោត​កំពង់ស្ពឺ ដើម្បី​លក់​ជាពិសេស​នោះ អាច​ផលិត​ស្ករត្នោត​បាន​ជាង ៤០០ តោន នៅ​រដូវ​ឡើងត្នោត ឆ្នាំ​២០១០​។ ក៏ប៉ុន្តែ​ការលក់​ចេញ បានត្រឹមតែ ២៦ តោន ប៉ុណ្ណោះ សម្រាប់​ក្រុមហ៊ុន ៣ ដែល​ទទួល​ទិញ​ស្ករត្នោត​កំពង់ស្ពឺ រួមមាន សហគ្រាស សេ​ដាក​, ខន​ហ្វី​រែល និង ដេត​។​
​ ​នៅ​ឆ្នាំ​២០១១ នេះ លោក សំ សារឿ​ន បានបញ្ជាក់​ថា សហគមន៍​ផលិត​ស្ករត្នោត​កំពង់ស្ពឺ គ្រោង​នឹង​ផលិត ដើម្បី​លក់​ចេញ​ឲ្យបាន ៣០ តោន សម្រាប់​ការ​កម្ម៉​ង់​ទិញ​របស់​ក្រុមហ៊ុន​ជា​ដៃគូ​។​
​ ​ដោយឡែក សម្រាប់​តែ​សហគ្រាស សេ​ដាក តាម​លទ្ធផល កាលពី​ឆ្នាំ​២០១០ បរិមាណ​ស្ករត្នោត​កំពង់ស្ពឺ ដែល​បាន​លក់​សរុប​ចំនួន ៨,៥ តោន​។ ក្នុងនោះ ស្ក​រសាច់ ឬ​ស្ករពាង​ចំនួន ២,៥ តោន និង​ស្ករ​ម្សៅ ចំនួន ៦ តោន​។​
​ ​សម្រាប់​ឆ្នាំ​២០១១ ត្រូវបាន​អ្នកស្រី ឈឹម សុគន្ធា​រី អ្នកគ្រប់គ្រង​ផ្នែក​កែច្នៃ​ចំណីអាហារ របស់​សហគ្រាស សេ​ដាក បញ្ជាក់ថា សហគ្រាស សេ​ដាក គ្រោង​នឹង​ទិញ​ស្ករត្នោត​កំពង់ស្ពី ចំនួន ១១ តោន ដោយ​ក្នុង​នោះ បរិមាណ​ស្ករសាច់​ចំនួន ៣ តោន និង​ស្ករ​ម្សៅ​ចំនួន ៨ តោន​។ ក្នុងនោះ សហគមន៍​ចំនួន ៣ ដែល​សហគ្រាស​សេ​ដាក សហការ ដើម្បី​ទិញ​រួមមាន​៖ ព្រៃ​តា​ទ្រូ ( ស្ករ​ម្សៅ ) ៨ តោន ព្រៃ​ក្តួច ស្ករត្នោត​សាច់ ចំនួន ២ តោន និង​ព្រៃ​ព្រា​ល ស្ករត្នោត​សាច់ ១ តោន​។​
​ ​សហគ្រាស សេ​ដាក បាន​ទិញ​ស្ករត្នោត​កំពង់ស្ពឺ ដើម្បី​លក់​នៅ​ផ្សារ របស់​អង្គការ​សេ​ដាក តាំងពី​ឆ្នាំ​២០០៩ ដែល​មាន​ស្ករត្នោត​ម្ស៉ៅ ជាង ៦០០ គីឡូក្រាម និង​ស្ករសាច់ ១,៥ តោន​។ នៅ​ឆ្នាំ​២០១០ សេ​ដាក ក៏​បាន​នាំ​ចេញ​ស្ករត្នោត ២ តោន ទៅកាន់​ប្រទេស​ជប៉ុន ដើម្បី​ធ្វើ​តេស្ត ផលិត​ជា​ស្ករ​គ្រាប់​។​
​ ​សូមបញ្ជាក់​ថា ស្ករត្នោត​កំពង់ស្ពឺ ត្រូវ​បាន​ចុះ​ក្នុង​បញ្ជី​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ​នៅ​កម្ពុជា ហៅ​កាត់​ថា G.I. ( Geograhical Indication ) កាលពី​ខែ​មេសា ឆ្នាំ​២០១០ ដែល​ជា​ផ្នែក​មួយ​នៃ​កម្មសិទ្ធិបញ្ញា ដោយ​មាន​ការទទួលស្គាល់​ពី​ក្រសួង​ពាណិជ្ជកម្ម​។ ការចុះបញ្ជី​ទទួលស្គាល់ ស្ករត្នោត​កំពង់ស្ពឺ ចូល​ក្នុង​ផលិតផល G.I. ក៏​ដើម្បី​ការពារ​កុំឲ្យ​មាន​ការកាប់បំផ្លា​ញ​ដើមត្នោត​។​
​ ​សព្វថ្ងៃ​មាន​កសិករ​ជា​អ្នក​ឡើងត្នោត​នៅ​កំពង់ស្ពឺ ចំនួន ១៧២ នាក់ ជា​អ្នក​ផលិត​ស្ករត្នោត​កំពង់ស្ពឺ​។ អ្នក​ឡើងត្នោត​ទាំងនោះ ជា​សមាជិកសមាគម​លើកកម្ពស់​ស្ករត្នោត​កំពង់ស្ពឺ ដែល​មាន​សមាជិក​សរុប ១៨៤ រូប រួមមាន​៖ ផលិតករ​ស្ករត្នោត​កំពង់ស្ពឺ ១៧២ រូប ឈ្មួញ​កណ្តាល ៨ រូប និង​ក្រុមហ៊ុន​/​អង្គការ ៤ ( សហគ្រាស​សេ​ដាក ខន​ហ្វី​រែល ដេត និង Kampatraco )​។ សមាគម​លើកកម្ពស់​ស្ករត្នោត​កំពង់ស្ពឺ បាន​បង្កើតឡើង កាលពី​ចុងឆ្នាំ​២០០៨ ដើម្បី​គ្រប់គ្រង​ផលិតផល​សម្គាល់​ភូមិសាស្ត្រ ស្ករត្នោត​កំពង់ស្ពឺ​៕​

No comments:

Post a Comment