Thursday, May 26, 2011

រន្ទះបាញ់៣ករណី ស្លាប់មនុស្ស២នាក់ របួស៦នាក់ងាប់គោមួយក្បាលក្នុងពេលមួយល្ងាច



ពោធិ៍សាត់ ៖ មនុស្ស ស្រីពីរនាក់ បានស្លាប់បន្តបន្ទាប់គ្នានៅនឹងកន្លែង និងរងរបួសធ្ងន់ម្នាក់ ស្រាល៤នាក់ និងងាប់សត្វគោមួយក្បាល ដោយសាររន្ទះបាញ់ ៣ករណី ក្នុងស្រុកក្រគរ ខេត្តពោធិ៍ សាត់។ ហេតុការណ៍នេះបានកើតឡើងនៅល្ងាចថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១១ នៅឃុំអន្សារចំបក់ កើតឡើង២ករណី និងឃុំស្នាអន្សា កើតឡើងមួយករណី ស្ថិតក្នុងស្រុកក្រគរ។
ករណីទី១កើតឡើងបណ្ដាលឲ្យស្រ្តីម្នាក់ឈ្មោះរ៉ន ប៉ស់ អាយុ១៣ឆ្នាំ ស្លាប់ភ្លាមៗ នៅវេលា ម៉ោង៥និង៣០នាទី ចំណុចខាងត្បូងវត្តជាឫស្សី ក្នុងភូមិសារវ័ន្ត ឃុំអន្សារចំបក់។ ករណីទី២និងទី៣ កើតឡើងនៅវេលាម៉ោង៦និង១០នាទី ល្ងាច ថ្ងៃទី១៥ ខែឧសភាដូចគ្នា នៅចំណុចភូមិផ្គោលតូច បណ្ដាលឲ្យស្រ្តីម្នាក់ឈ្មោះភួន គាលី អាយុ៤១ឆ្នាំ ស្លាប់ និងស្រ្តីជាកូនឈ្មោះសុខ ហៀង អាយុ២១ ឆ្នាំរបួសធ្ងន់ និង៣នាក់ទៀតរបួសស្រាល។

លោកឈឹម លឹង នាយរងនគរបាលប៉ុស្តិ៍អន្សារចំបក់បានឲ្យដឹងថា បន្ទាប់ពីរន្ទះបាញ់មនុស្ស ស្លាប់និងរបួសនៅភូមិផ្គោលតូចរួចមក ក៏បន្តបាញ់គោមួយក្បាលស្លាប់ទៀតផង៕
ថ្ងៃច័ន្ទ ទី16 ឧសភា ឆ្នាំ2011 ម៉ោង12:39 ប្រភព៖ www.kampucheathmey.com/local-news/

No comments:

Post a Comment