Friday, May 27, 2011
កំរងកែវ ឃ្លាតទៅស្រុកឆ្ងាយ
1. ខ្ញុំទៅអាមេរិក...............ចិត្តចាំជានិច្ច.............. នឹកមិត្តគ្រប់គ្នា
ចងចាំជានិច្ច.................. នូវអនុស្សាហ៏............... ធ្លាប់រៀនជាមួយគ្នា
សាលាជម្ពូនវ័ន។
2. ខ្ញុំទៅសិក្សា................ក្រេបយកវិជ្ជា ................ មកជួយខ្មែរយើង
រួមទាំងមិត្តណា............... ឲ្យបានល្អឡើង ..................មានតែពួកយើង
នេះភើយខ្មែរល្បី។
3. ល្បីតាមរយៈ..................សូមស្តាប់ឲ្យជាក់.............. តាមរយៈកូនខ្មែរ
ខំប្រឹងសិក្សា................ តជាហូរហែរ................ ស្រុកចំការស្រែ
សង្វាតរៀនសូត្រ។
4. អ្នកប្រាជ្ញពោលថា................. ប្រទេសឯណា ............. អ្នកចេះមានច្រើន
គឺប្រទេសនោះ.......... នឹងរីកចំរើន.............. ប្រទេសនឹងថ្កើន
រុងរឿងល្បីសាយ។
5. ឈ្មោះខ្ញុំនាមថា ..............អ៊ុចសុគន្ធា ................ លាទៅស្រុកឆ្ងាយ
លាទាំងស្រណោះ.................លាទាំងអាល័យ.................. បែកមិត្តប្រុសស្រី
សង្ឃឹមជួបក្រោយ។
អ្នកនិពន្ធដោយៈយី ឆេងអ៊ួ ( ប៉េង) និស្សិតពាណិជ្ជកម្មឆ្នាំទី ២ សាកលវិទ្យាល័យន័រតុន (1998) ក្រាំងតាផូ ភ្នំពេញ កម្ពុជា
Subscribe to:
Post Comments (Atom)
No comments:
Post a Comment