Thursday, May 19, 2011

កំណាព្យ តន្ត្រីបុរាណខ្មែរ បទកាកគតិ



1. ពូជខ្មែរល្បាញល្បី ចេះប្រឌិតច្នៃ ឧបករណ៍បុរាណ
តន្ត្រីច្រើនបែប តផៅសន្តាន សូមចាំគ្រប់ប្រាណ
ជិតហាសិបមុខ។
2. មានមុខប្រើខ្សែ មានប្រើខ្យល់ដែរ រាយជាទំនុក
គោះដំតូងតាំង ឆូងឆាំងអែអុក ផ្អើលអស់អ្នកស្រុក
ចូលមកទស្សនា។
3. មានទ្រច្រើនបែប សោធំអមអែប ទ្រខ្មែរអស្ចារ្យ
ទ្រឆេទ្រអ៊ូ សោតូចសង្ហា ទ្រមានគ្រួសារ
អ៊ូចំហៀងអម។
4. ឃឹមតូចឃឹមធំ ខ្សែដៀវក្រមុំ គងរីហែហម
ចាប៉ីដងវែង លាន់ឮថ្នាក់ថ្នម ដេញកូតតាមក្រម
ដូនតាចារទុក។
5. គែនស្នែងព្លយខ្លុយ ខ្យងស័ង្ខប្រថុយ ផ្លុំជាទំនុក
ប៉ីអរអង្គួច សុំខ្លួននាំមុខ ស្រឡៃមិនសុខ
តូចធំស្ម័គ្រដែរ។
6. មានរនាតឯក រនាតធុងមិនប្លែក រនាតដែកកញ្ចែ
កញ្ច្រាំឃ្មោះឡោ ក្រាប់ឆាបសុំស្នេហ៍ ឈិងប៉ាន់មិនប្រែ
ចូលជួយស្គរដៃ។
7. ស្គរយាមស្គរធំ គងវង់តូចមុំ ស្គរឆៃយ៉ាំថ្លៃ
ឯកខ្លែងក្រពះ ត្រដោកវាងវៃ កណ្តឹងខំច្នៃ
សំឡេងណេងណឹង។
8. គងឈ្មោលគងញី ស្គរយីកេសំភី គងវង់តូចហ្នឹង
ស្គរថូនរមនា ស្គរសាំងណាពឹង មិមខ្មែរព្រលឹង
ខ្មែរយូរមកហើយ។
9. ដូច្នេះកូនខ្មែរ ត្រូវខំធួនថែ ផ្សាយកុំកន្តើយ
រៀនដេញកូតផ្លុំ គោះដំឲ្យហើយ ស្ទួយខ្មែរឲ្យស្បើយ
ពីគ្រោះអន្តរាយ។
និពន្ធដោយ យី ឆេងអ៊ួ (ប៉េង) បណ្ណារក្សខ្មែរ
ភ្នំពេញពរសៀល ថ្ងៃទី៦ ខែឧសភា ឆ្នាំ ២០១១
ឯកសារយោងពីប្រភេទឧបករណ៍តន្ត្រីបុរាណខ្មែរ៖ អង្គការUNESCO
អត្តសញ្ញាណតន្ត្រីបុរាណខ្មែរ
(រៀបចំ និង ទទួលស្គាល់ដោយអង្គការUNESCO)
១-ឧបករណ៍ប្រើខ្សែ (ដេញ កេះ វាយថើរៗ)
ទ្រសោធំ ទ្រសោតូច ទ្រអ៊ូ ទ្រអ៊ូចំហៀង ទ្រឆេ ទ្រខ្មែរ ខ្សែដៀវ ចាប៉ីដងវែង ក្រពើ/តៈខេ/តាខេ ឃឹមតូច ឃឹមធំ គងរី
២.ឧបករណ៍ប្រើខ្យល់ (ផ្លុំ បឺត)
ស្រឡៃតូច ស្រឡៃធំ ខ្លុយ ប៉ីអរ ស្នែង ខ្ចងស័ង្ក ព្លយ គេន អង្គួច
៣.ឧបករណ៍គោះដំ
រនាតឯក រនាតធុង រនាតដែក គងវង់ធំ គងវង់តូច គងឈ្មោល គងញី ឈិង ប៉ាន់ ក្រពះ កញ្ចែ កញ្ច្រាំ ឃ្មោះ ត្រឡោក កណ្តឹង ត្រដោក ក្រាប់ ឆាប ស្គរធំ សំភោរ ស្គរយាម ស្គរដៃ ស្គរថូនរមនា ស្គរសាំងណា ស្គរយីកេ ស្គរឆៃយ៉ាំ
៤.ឧបករណ៍ ឯកខ្លែង។
Lux Sary ពិសេសណាស់!
From: technicaldivision
Sent: Tuesday, May 10, 2011 6:37 PM
To: fplibrary
Subject: RE: MOU between PSE and MoT

Very good poem. I like it so much. It will become a valuable asset for our next generation. Keep going on your amazing work.
Sokhen
អរគុណ! បងប៉េង
ខ្មុំមានក្តីរំភើបជាខ្លាំងបន្ទាប់ពីបានអាន កំណាព្យដ៏មានអត្តន័យពោរពេញទៅដោយចំណេះដឹង អំពីភ្លេងបូរាណខ្មែរ។
ខ្មុំសូមគាំទ្រឲ្យបងបន្តសកម្មភាពនេះបន្តទៅមុខទៀត។
ដោយក្តីគោរពរាប់អានអំពីខ្មុំ។ ប្រសិទ្ធ

HUOT Praseth
Vocational Orientation Office Manager
Mobile: 855-12-998 205 / 855-11-922 599
ប៉េង
អរគុណប្អូនដែលបានជួយគាំទ្រស្នាដៃរបស់បង។
សូមជូនប្អូន និង ក្រុមគ្រួសារជួបប្រទះតែសេចក្តីសុខ ចម្រើន និង សុភមង្គលគ្រប់ប្រការ។
ដោយក្តីរាប់អានបំផុត ។
ប៉េង

No comments:

Post a Comment