ភ្នំពេញ: អ្នកអភិរក្សសត្វដំរីបានសំដែងនូវការព្រួយបារម្ភថា ចំនួនសត្វដំរីស្រុកនៅក្នុងប្រទេសកម្ពុជាអាចនឹងមានការធ្លាក់ ចុះដោយសារតែតំរូវការប្រើប្រាស់មិនសូវមាន មិនមានការបង្កាត់ពូជ និង ការកើនឡើងនូវសកម្មភាពអភិវឌ្ឈន៍។
លោក ទុយ សេរីវឌ្ឈនា មន្ដ្រីអភិរក្សសត្វដំរីនៃអង្គការសត្វព្រៃនិងរុក្ខជាតិអន្ដរជាតិ បានប្រាប់អ្នកកាសែតកាលពីពេលថ្មីៗនេះថា ចំនួនសត្វដំរីស្រុកនៅកម្ពុជាដែលគេធ្លាប់សិក្សានៅទូទាំងប្រទេសនា អំឡុងឆ្នាំ២០០៧-២០០៨បានឃើញថាចំនួនសត្វដំរីស្រុកនៅកម្ពុជាមាន ចំនួន ប្រមាណជា ១០០ក្បាល។ ប៉ុន្ដែនៅក្នុងពេលបច្ចុប្បន្ននេះគេអាចទស្សន៍បានថា អាចប្រឈមមុខនឹងការធ្លាក់ ចុះដោយសារតែគ្មានតំរូវការ ។ លោកបានបន្តថា “ ក្រៅពីបំរើទេសចរណ៍ចេញ មកដល់ពេលនេះខ្មែរដូចជាលែងប្រើប្រាស់ ដំរី ទៀត” ។ តួលេខ “ ១០០ក្បាលនេះជាតួលេខ
កាលពីយើងសិក្សាពីមុន តែឥឡូវនេះ ចំនួនដែលនៅសល់គឺមិនដល់ ១០០ ក្បាលទេ ដោយសារតែគ្មានការបង្កាត់ ខណៈដែលដំរីខ្លះចាស់ហើយ ងាប់ជាបន្ដបន្ទាប់ “ ។
តាំងតែពីដើមរៀងមកសត្វដំរីត្រូវបានគេចាត់ទុកថាជាសត្វដែលអាច នឹងបំរើការរស់នៅនិងជីវភាពរបស់ប្រជាពលរដ្ឋលើ ការដឹកជញ្ជូនបានជាពិសេសប្រជាពលរដ្ឋដែលរស់នៅតាមតំបន់ខ្ពង់រាបនិង តំបន់ព្រៃភ្នំប៉ុន្ដែបច្ចុប្បន្ននេះនៅតំបន់ទាំងនោះមានការអភិវឌ្ឈ កំពុងតែឈានទៅដល់ សហគមន៍ ដែលជាហេតុបណ្ដាលឱ្យតំរូវការលើការប្រើប្រាស់សត្វដំរីនោះមានការ ថយចុះ។នេះគឺជាការអះអាងរបស់ លោកទុយសេរីវឌ្ឈនា។លោកបានបន្ដទៀតថាក្រៅពីតំរូវការប្រើប្រាស់វា មានការថយចុះហើយនោះផ្ទៃដីដែលសំបូរទៅដោយអាហារនិងសំរាប់ចិញ្ចឹម ដំរីក៏កាន់តែរួមតូចផងដែរ ។
លោកបានបញ្ជាក់ថា “ ឥឡូវនេះភូមិដាច់ស្រយល់ណាក៏មានម៉ូតូដែរ ផ្លូវថ្នល់ក៏សំបូរ ខណៈការ ចិញ្ចឹមដំរីវាកាន់តែលំបាក ដោយសារតែវាស៊ីច្រើន ហើយដីវាត្រូវដើរធំ តែគេយកទៅធ្វើចំការអស់ទៅ ទៀតនោះ“។
ក្រៅពីតំរូវការលើការប្រើប្រាស់ដំរីមានការធ្លាក់ចុះហើយនោះ ប្រពៃណីបុរាណរបស់អ្នកចិញ្ចឹម ដំរី និងច្បាប់ក៏ជាកត្ដាដែលនាំឱ្យ ចំនួនដំរីនៅក្នុងស្រុកវាធ្លាក់ចុះផងដែរ ។ លោក ទុយ សេរីវឌ្ឈនា បានឱ្យដឹងថា ច្បាប់ហាមឃាត់ជាដាច់ខាតលើការចូលព្រៃទាក់សត្វដំរី រីឯ អ្នកស្រុកជាពិសេសតំបន់ដែលសំបូរដំរីបំផុតកាលពីយើងសិក្សានោះគឺ ប្រពៃណីរបស់ពួកគេមិនអនុញា្ញត ឱ្យគេបង្កាត់ដំរីដោយងាយស្រួលឡើយ ។អ្នកស្រុកជនជាតិភាគតិចយើងនៅចិញ្ចឹមដំរីច្រើនជាងគេប៉ុន្ដែវប្បធម៌ ប្រពៃណីរបស់ពួកគេមិនអនុញ្ញាតិឱ្យមានការបង្ក្ថាត់ដំរីដោយ ងាយស្រួលឡើយ លុះត្រាតែមានពិធីនិងការចំណាយច្រើន ហើយនេះក៏ជាមូលហេតុដែលតំរូវឱ្យចំនួនដំរីនៅក្នុងស្រុកធ្លាក់ចុះ ផងដែរ ។
លោកបានបញ្ជាក់ថា “ បើចង់បង្កាត់ដំរីលុះត្រាតែគេរៀបការវាកាប់គោកាប់ក្របី សែនព្រែនឱ្យ ត្រឹមត្រូវ បើមិនដូច្នេះទេការពាក់គ្នារបស់ដំរីត្រូវបានពួកគេចាត់ទុកថា នឹងនាំភាពចង្រៃឧបទ្រុបដល់ ភូមិដ្ឋានរបស់ពួកគេ ”។
ក្រៅពីដំរីក្នុងស្រុក ចំនួនដំរីព្រៃនៅក្នុងប្រទេសកម្ពុជាត្រូវបានគេប៉ាន់ប្រម៉ាណថាមាន ចំនួនពី ៤០០ ទៅ ៥០០ ក្បាល ។
ដោយ : ដោយៈ សារៈ (ថ្ងៃទី 27 ឧសភា 2011,11:23:AM) ប្រភព៖ /www.cen.com.kh/l
No comments:
Post a Comment