Thursday, May 26, 2011

គឺលោកអ្នកជាអ្នកអាន!




ចាប់ពីថ្ងៃ ទី ២៦ ដល់ថ្ងៃទី ២៨ ឧសភា មជ្ឈមណ្ឌលវប្បធម៌បារាំងនឹងរៀបចំព្រឹត្តិការណ៍មហោស្រពសៀវភៅ និងការបោះពុម្ពដែលមានឈ្មោះថា “គឺលោកអ្នកជាអ្នកអាន!” ដោយបើកឲ្យមានការចូលរួមទស្សនាដោយសេរី។
ក្នុងគោលបំណងបើកទ្វារទៅកាន់ទីដទៃ ដោយផ្សារភ្ជាប់សាធារណជនគ្រប់រូបទៅគ្រឹះស្ថាន បោះពុម្ពទាំងអស់ ព្រឹត្តិការណ៍ដែលមានឈ្មោះថា “គឺអ្នកជាអ្នកអាន!” ជាការណាត់ជួបមួយដែលមិនអាចខ្វះបាន។ ដោយមានការចូលរួមពីមជ្ឈមណ្ឌលវប្បធម៌ បណ្ណាល័យនានា និងបណ្ណាគារមកពីជាងមួយរយប្រទេសឆ្នាំនេះ ព្រឹត្តិការណ៍នេះ នៅតែរៀបចំនៅកម្ពុជាដដែល។

ក្រៅពីការដាក់បង្ហាញសៀវភៅជាច្រើនក្បាលសម្រាប់អាន ព្រឹត្តិការណ៍នឹងរួមមាន៖
-នៅថ្ងៃទី ២៦ ឧសភា ២០១១ លោក ហ្វ្រង់ស័រ ឡឺឡដ អ្នកនិពន្ធល្បីម្នាក់នៅបារាំង នឹងបើកសន្និសីទមួយក្រោមប្រធានបទ “តើគេអាចរៀនធ្វើឲ្យខ្លួនឯងសប្បាយឬទេ?” នៅរោងភាពយន្តមជ្ឈមណ្ឌលវប្បធម៌បារាំង ចាប់ពីម៉ោង ៦ និង៣០នាទីល្ងាច។
-នៅថ្ងៃទី ២៧ ឧសភា ២០១១ លោកស្រី ពេជ ព្រឿង នឹងចូលខ្លួនមកនិទានរឿងព្រេងខ្មែរ ក្រោមកិច្ចសហការជាដៃគូជាមួយអង្គការដំរីស ក្នុងគោលបំណងបន្តជំរុញការនិទានរឿងនៃសៀវភៅនៅបណ្ណាល័យពហុឯកសារ នៃមជ្ឈមណ្ឌលវប្បធម៌បារាំង នៅវេលាម៉ោង ៧ ល្ងាច។
-នៅថ្ងៃទី ២៨ ឧសភា ២០១១ សិល្បករវិចិត្រករកូនកាត់បារាំងខ្មែរ សេរ៉ា នឹងផ្ដល់ការសម្ដែងមួយជូនដល់អ្នកចូលរួមទស្សនា។
មហោស្រពសៀវភៅនិងការបោះពុម្ព គឺជាឱកាសដ៏កម្រមាន និងតែមួយគត់ដែលអាចផ្ដល់ជូនលោកអ្នកគ្រប់គ្នាឲ្យបានដឹងពី ព្រឹត្តិការណ៍ថ្មីៗ ទាក់ទងនឹងការបោះពុម្ព ហើយទន្ទឹមនឹងនោះ លោកអ្នកនឹងបានជួបបណ្ដាអ្នកដែលប្រកបអាជីពខាងការអភិវឌ្ឍសៀវភៅ សំណេរ និងអំណាន នៅក្នុងប្រទេសទៀតផង៕
សូមមិត្តដែលចូលចិត្តអានទាំងអស់កុំឲ្យឱកាសនេះកន្លងផុតឲ្យសោះ!

ផ្សាយក្នុងផ្នែក ព័ត៌មានសង្គម ដោយ suonpeaklika កាលពី ២៦-ឧសភា-២០១១ ពី news.sabay.com.kh/

No comments:

Post a Comment