Thursday, May 26, 2011

ម្ហូបខ្មែរមិនអាចនៅឆ្ងាយពីធនធានមច្ឆាជាតិ




ត្រី ដុត ត្រី អាំងត្រីចៀន ត្រីប្រឡាក់ សម្លម្ជូរត្រីមិនអាចកាត់ផ្ដាច់ចេញពីតារាងបញ្ជីមុខម្ហូបខ្មែរ បានទេ”លោកឡាយសុខគាងចុងភៅនៅហាងឆ្ងាញ់និងស្រស់និងជា គ្រូបង្ហាត់ផ្នែកចុងភៅនៅអង្គការមួយចំនួនដល់កុមារកំព្រានិយាយ ប្រាប់ Sabayនៅព្រឹកនេះ។
“ប៉ុន្តែម្ហូបឆ្ងាញ់សំខាន់លើវត្ថុធាតុដើមដែរ ខ្ញុំចង់និយាយថាត្រីត្រូវតែស្រស់ៗ ធាត់ និងហូបអាហារធម្មជាតិ!នៅ យើងសម្បូរណាស់ ត្រីគ្រប់ប្រភេទ គឺអំណោយផលដល់ការធ្វើម្ហូបខ្មែរ ប៉ុន្តែនៅស្រុកគេធ្វើអត់បានដោយសារអត់សូវមានត្រីទឹកសាប អញ្ចឹងចង់បើកហាងម្ហូប ខ្មែរនៅក្រៅស្រុកខ្មែរក៏មិនងាយដែរ។”
អាជ្ញាធរ បឹងទន្លេសាបក្នុងសប្តាហ៍នេះ បានប្រកាសរកឃើញឧបករណ៍នេសាទខុសច្បាប់ខ្នាតធំជាង១០០គ្រឿង ដែលជាសញ្ញាថាធនធានមច្ឆាជាតិអាងទន្លេសាបកំពុងរងការគំរាម ឆ្ពោះទៅរកវិនាសកម្ម។នៅក្រោមបញ្ជាដាច់អហង្ការរបស់ប្រមុខ រាជរដ្ឋាភិបាលនៅសប្ដាហ៍មុន សមត្ថកិច្ចក៏បានដុតដៃវែកឃើញសំណង់នេសាទខុសច្បាប់ចំនួន១៤៣ កន្លែងទៀតនៅខេត្ដបាត់ដំបង, ពោធិ៍សាត់, សៀមរាប, កំពង់ឆ្នាំង និងកំពង់ធំ។

នៅ ឯណា ជ្រក់?
ឡាយសុខគាងនិយាយទៀតថា ការបាត់បង់ធនធានមច្ឆាជាតិនឹងនាំទៅដល់ការបាត់បង់មុខម្ហូបជាប្រពៃណីរបស់ខ្មែរ។“គេ មិនអាចសម្លម្ជូរស្រែជាមួយសាច់ជ្រូកទេលើកលែងតែម្ជូរគ្រឿង ហើយត្រីដុតនិងត្រី អាំងគឺជាជីវិតរស់នៅរបស់ខ្មែរភាគច្រើន។ ពិសេសខ្មែរនៅជនបទដែលក្នុងចង្ក្រានគឺមានចន្ទាសអាំងមួយដែលប្រើ ប្រចាំ”។
នៅ ប្រទេសកម្ពុជា មានប្រភេទត្រីទឹកសាបជាច្រើនដែលគេស្គាល់និងនិយមជាទូទៅដូចជា ត្រីរ៉ស់ ត្រីសណ្តាយ ត្រីក្លាំងហាយ ត្រីកន្ត្រងប្រេង ត្រីតុកកែ ត្រីឆ្ពិន ត្រីរៀល ត្រីកេស ត្រីក្រាញ់ ត្រីឆ្លូញ ត្រីកន្ត្រប់ ត្រីពោធ៍ ត្រីឆ្លាំងត្រីផ្ទង ត្រីប៉ាសេអ៊ី ត្រីប្រួល ត្រីឆ្កោក។ល។
ក្រៅពីអាចច្នៃជាអាហារដ៏មានឱជារសដោយវិធីមិនស្មុគស្មាញ ត្រីទឹកសាបសំបូរProtein និង មានតម្លៃសមរម្យអាចចិញ្ចឹមជីវិតពលរដ្ឋជាទូទៅបាន។ក្រៅពីនោះត្រី ទឹកសាបត្រូវបានពេញ និយមសម្រាប់ការធ្វើផ្អក និងប្រហុក ដែលសំខាន់មិនអាចខ្វះបានក្នុងបច្ចេកទេសធ្វើម្ហូប ខ្មែរ។

ផ្សាយក្នុងផ្នែក ម្ហូបខ្មែរអមត ដោយ Sopheabros កាលពី ២៧-ឧសភា-២0១១ មកពីសប្បាយ
news.sabay.com.kh/

No comments:

Post a Comment