Monday, May 30, 2011
ប្រជុំសំនួរ សំខាន់ៗ ទី១
1. សំនួរស្រាវជ្រាវ៖
តើផលិតផលនាំចេញសំខាន់ៗរបស់ប្រទេសឥណ្ដូនេស៊ីមានអ្វីខ្លះ? ទីផ្សារនាំចេញសំខាន់ៗនៃប្រទេសនេះមានប្រទេសណាខ្លះ?
2. សំនួរស្រាវជ្រាវ៖ តើប្រទេសឥណ្ឌូនេស៊ីចូលចិត្តទទួលទានភេសជ្ជៈអ្វីជាងគេ? ហេតុអ្វីបានជាពួគាត់ចូលចិត្តភេសជ្ជៈទាំងនេះខ្លាំងម្លេះ?
3. សំនួរស្រាវជ្រាវ៖
តើដូចម្តេចដែលហៅថាបញ្ញាវន្ត? បញ្ញាវន្តមានប៉ុន្មាន ប្រភេទ? អ្វីខ្លះ? បញ្ញាវន្តដែល្អត្រូវមានលក្ខណៈសម្បត្តិសំខាន់ៗអ្វីខ្លះ? ធ្វើដូចម្តេចដើម្បីក្លាយជាបញ្ញាវន្តល្អម្នាក់បាន? តើបញ្ញាវន្ត មានសារប្រយោជន៍អ្វីខ្លះសម្រាប់សង្គមជាតិ?
4. សំនួរស្រាវជ្រាវ៖ តើវត្តអារាមព្រះពុទ្ធសាសនាដែលបានសាងសង់ដំបូងគេបង្អស់នៅរាជធានីភ្នំពេញឈ្មោះអ្វី? អ្នកណាជាអ្នកផ្តួចផ្តើមកសាង?
5. សំនួរស្រាវជ្រាវ៖ តើជនជាតិខ្មែរចាប់ផ្តើមសង់ផ្ទះខ្ពស់ផុតពីដីចាប់ពីពេលណាមក
6. សំនួរស្រាវជ្រាវ៖
តើរវាងការសង់ផ្ទះខ្ពស់ផុតពីដី និងការសង់នៅផ្ទាល់ដី ឬនៅលើទឹកតើមួយណាផ្តល់ភាពងាយស្រួលដល់ការរស់នៅប្រចាំថ្ងៃជាង? ហេតុអ្វី?
7. សំនួរស្រាវជ្រាវ៖ តើសាស្ត្រាស្លឹករឹតធ្វើពីអ្វី? តើសាស្ត្រាទាំងនោះអាចមាន អាយុកាលបានប៉ុន្មានឆ្នាំ? តើវត្ថុធាតុដើមនៃសាស្ត្រាស្លឹករឹតត្រូវបានគេនាំចូលដំបូងគេមកពីប្រទេសណា?
8. សំនួរស្រាវជ្រាវ៖ តើខេត្តកំពង់ឆ្នាំងត្រូវបានគេបង្កើតឡើងនៅឆ្នាំណា? កាលនោះមានប៉ុន្មានស្រុក? បច្ចុប្បន្នមានប៉ុន្មានស្រុក? ស្រុកណាមួយដែលមានវិស័យសេដ្ឋកិច្ចល្អជាងគេ? ហេតុអ្វី? តើស្រុកណាខ្លះដែលមានកម្រិតអប់រំតិចជាងគេ? ហេតុអ្វីបានជាគេដាក់ឈ្មោះខេត្តនេះថា «កំពង់ឆ្នាំង»? តើខេត្តនេះពឹងផ្អែកលើវិស័យសេដ្ឋកិច្ចសំខាន់ៗអ្វីខ្លះ? តើខេត្តនេះមានឧបសគ្គក្នុងការអភិវឌ្ឍអ្វីខ្លះ? តើយើងគួរមានយុទ្ធសាស្ត្រអ្វីខ្លះដើម្បីធ្វើការអភិវឌ្ឍខេត្តនេះឲ្យបានកាន់តែរីកចម្រើនជាងនេះថែមទៀត?
9. សំនួរស្រាវជ្រាវ៖
ផលិតផលកសិកម្មសំខាន់ៗនៅក្នុងខេត្តនេះមានអ្វីខ្លះ? តើធ្វើដូចម្តេចដើម្បីឲ្យខេត្តនេះមានភាពល្បីល្បាញខាងវិស័យកសិកម្មបានដូចខេត្តរីកចម្រើនមួយចំនួនទៀត?
10. សំនួរស្រាវជ្រាវ៖
តើខេត្តកំពុងឆ្នាំងមានសក្តានុពលទេសចរណ៍សំខាន់ៗអ្វីខ្លះ? តំបន់ទេសចរណ៍សំខាន់ៗនៅក្នុងខេត្តនេះមានកន្លែងណាខ្លះ?
Subscribe to:
Post Comments (Atom)
No comments:
Post a Comment