Thursday, May 26, 2011
កំរងកែវ ឃ្លាតទៅស្រុកឆ្ងាយ
1. ខ្ញុំទៅអាមេរិក......... ចិត្តចាំជានិច្ច........... នឹកមិត្តគ្រប់គ្នា
ចងចាំជានិច្ច........ នូវអនុស្សាហ៏......... ធ្លាប់រៀនជាមួយគ្នា
សាលាជម្ពូនវ័ន។
2. ខ្ញុំទៅសិក្សា........... ក្រេបយកវិជ្ជា............. មកជួយខ្មែរយើង
រួមទាំងមិត្តណា............ ឲ្យបានល្អឡើង ............. មានតែពួកយើង
នេះភើយខ្មែរល្បី។
3. ល្បីតាមរយៈ.......... សូមស្តាប់ឲ្យជាក់ ...........តាមរយៈកូនខ្មែរ
ខំប្រឹងសិក្សា .........តជាហូរហែរ ............ ស្រុកចំការស្រែ
សង្វាតរៀនសូត្រ។
4. អ្នកប្រាជ្ញពោលថា.......... ប្រទេសឯណា............ អ្នកចេះមានច្រើន
គឺប្រទេសនោះ .........នឹងរីកចំរើន ...... ប្រទេសនឹងថ្កើន
រុងរឿងល្បីសាយ។
5. ឈ្មោះខ្ញុំនាមថា .............អ៊ុចសុគន្ធា ............ លាទៅស្រុកឆ្ងាយ
លាទាំងស្រណោះ ..........លាទាំងអាល័យ .............បែកមិត្តប្រុសស្រី
សង្ឃឹមជួបក្រោយ។
អ្នកនិពន្ធដោយ យី ឆេងអ៊ួ (ប៉េង)(1998)ភ្នំពេញ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment