Monday, May 30, 2011

កំណាព្យ ផឹកយករង្វាន់ បទកាកកតិ



1. ផឹកយករង្វាន់ ................ផឹកឲ្យបានទាន់ ........... រង្វាន់តូចធំ
មិនផឹកគេថា ................មិនចេះខិលខូច .................ផឹកក្រែងមិនដូច
អ្នកក្លាហានផឹក។

2. ផឹកយករង្វាន់ ...............ផឹកក្រែងមិនទាន់ ..............រង្វាន់ល្ងាចព្រឹក
ផឹកស្រាគ្រប់មុខ ....................ផឹកទល់មុខស្ពឹក............... ផឹកលុះទទឹក
ជោគខ្លួនលេចថ្លើម។

3. ផឹកយករង្វាន់................. ផឹកឲ្យរួសរាន់................... ផឹកទល់មុខហើម
ផឹកទល់ក្អួតអស់................... ផឹកយកឈ្មោះឆ្នើម................ ផឹកកើតរោគថ្លើម
ក៏មិនខ្វល់ដែរ។

4. ផឹកយករង្វាន់................ ផឹកអស់រយពាន់ ............ដុល្លាររៀលខ្មែរ
ផឹកទល់គេសែង.................. ផឹកមិនក្រែងម៉ែ .............. ផឹកទល់ពូកែ
នៅតែគ្មានលាភ។

5. ខ្ញុំលែងផឹកហើយ...................... ឱរង្វាន់អើយ ............. ស្រានាំតូចទាប
ផឹកនាំរោគថ្លើម................. នាំខាតជ័យលាភ ................ផឹកនាំបាត់ប្រៀប
ជាមនុស្សថ្លៃថ្នូរ។

ភ្នំពេញ ព្រឹកថ្ងៃទី ៣០ ខែឧសភា ឆ្នាំ២០១១
តែងចាប់ពីម៉ោង ២និង២៣នាទីយប់ ដល់ ម៉ោង៣និង៤៥នាទីយប់
និពន្ធដោយ៖ យី ឆេងអ៊ួ (ប៉េង)
បណ្ណារក្ស ខ្មែរ

No comments:

Post a Comment