Wednesday, May 25, 2011
ភ្លៀងកក់ខែកាន់តែឆាប់រន្ទះកាន់តែច្រើន
អង្គារ 24 ឧសភា 2011
រន្ទះបាញ់នៅកម្ពុជាសម្លាប់មនុស្ស៧០នាក់ចាប់តាំងពី ដើមខែមករា ឆ្នាំ ២០១១
ដោយ ញឹម សុផល វិទ្យុបារាំង
ចាប់តាំងពីខែមករាដើមឆ្នាំ២០១១រហូតមកទល់បច្ចុប្បន្ននេះ រន្ទះបានសម្លាប់មនុស្ស៧០នាក់ របួសជាង៥០នាក់ និងបានសម្លាប់សត្វពាហនៈជាច្រើនក្បាល ព្រមទាំងផ្ទះសម្បែងមួយចំនួនទៀត។ ប្រជាកសិករ នៅតាមជនបទដែលដឹងហេតុការណ៍នៃគ្រោះមហន្តរាយធម្មជាតិនេះ មានការប្រុងប្រយ័ត្ន និងមិនប្រថុយបន្ត នៅកណ្តាលវាលស្រែទៀតទេ នៅពេលមេឃរកកលភ្លៀងម្តងៗ។
កម្ពុជា -
អត្ថបទចុះផ្សាយនៅថ្ងៃ ពុធ 18 សីហា 2010 - ព័ត៌មានទើបកែប្រើលើកចុងក្រោយ ថ្ងៃ ពុធ 18 សីហា 2010
រដ្ឋាភិបាលកម្ពុជានិងដៃគូអភិវឌ្ឍន៍ រួមគ្នាដោះស្រាយការប្រែប្រួលអាកាសធាតុ
សកម្មជនគាំទ្រយុទ្ធនាការប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ
© វណ្ណារ៉ា
ដោយ លី ម៉េងហួរ វិទ្យុបារាំង
រដ្ឋាភិបាលកម្ពុជា និងដៃគូអភិវឌ្ឍន៍ ដែលជាម្ចាស់ជំនួយ បានបញ្ជាក់ឡើងវិញ នូវភាពចាំបាច់ លើកិច្ចប្រឹងប្រែងរួមគ្នា ដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ដែលជាបញ្ហាសកល នាពេលនេះ។ ក្រុមការងារចម្រុះមួយ ត្រូវបានបង្កើតឡើង ដើម្បីរៀបចំផែនការអនុវត្តសម្រាប់ដំណាក់កាលថ្មី ក្រោយពីការបង្កើត សម្ព័ន្ធភាពប្រែប្រួលអាកាសធាតុកម្ពុជា កាលពីខែកុម្ភៈដើមឆ្នាំនេះ។
សហភាព អឺរ៉ុប អង្គការយូអិនឌីភី ទីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិ ស៊ុយអែត ( ស៊ីដា )និងទីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិ ដាណឺម៉ាក ( ដានីដា ) បានរួមគ្នាផ្តល់នូវមូលនិធិចំនួន ៨,៩ លានដុល្លារអាមេរិក ដើម្បីបង្កើតកម្មវិធី ដែលមានឈ្មោះថា សម្ព័ន្ធភាពប្រែប្រួលអាកាសធាតុកម្ពុជា។
កម្មវិធីដោះស្រាយការប្រែប្រួលអាកាសធាតុ ដែលបង្កើតឡើងកាលពីខែកុម្ភៈ ត្រូវអនុវត្តក្នុងរយៈពេល ៣ ឆ្នាំ ចាប់ពីឆ្នាំ ២០១០ ដើម្បីដោះស្រាយផលប៉ះពាល់ និងការប្រឈមនានា។ គម្រោងកាត់បន្ថយភាពងាយរងគ្រោះពីការប្រែប្រួលអាកាសធាតុ ត្រូវបានអនុវត្តមុនគេនៅតំបន់ឆ្នេរ ក្នុងខេត្តកោះកុង និងខេត្ត ព្រះសីហនុ។
ក្រោយពីបង្កើតសម្ព័ន្ធភាពប្រែប្រួលអាកាសធាតុកម្ពុជា ក្នុងរយៈពេល ៦ ខែនេះ ក្រុមការងារចម្រុះមួយ ត្រូវបានបង្កើតឡើង ដើម្បីរៀបចំផែនការអនុវត្តសម្រាប់ដំណាក់កាលថ្មី។ ជាមួយគ្នានោះ អង្គសិក្ខាសាលាបើកកម្មវិធី សម្ព័ន្ធភាពប្រែប្រួលអាកាសធាតុកម្ពុជា ក៏ត្រូវបានធ្វើឡើងនៅភ្នំពេញ។ សិក្ខាសាលារយៈពេលពេញមួយថ្ងៃពុធនេះ ដើម្បីជួយដល់ក្រុមការងារចម្រុះ ឲ្យស្វែងយល់ និងមានភាពជាម្ចាស់លើគោលដៅ និងលទ្ធផលរំពឹងទុក។
អង្គសិក្ខាសាលា ក៏មានរួមបញ្ចូលផងដែរ នូវការពិនិត្យឡើងវិញនូវវឌ្ឍនៈភាព ដែលបានសម្រេចក្នុងរយៈពេល ៦ ខែកន្លងមក ការពិភាក្សាលើការណែនាំអំពីការប្រើប្រាស់ជំនួយ ការពិភាក្សាលើអភិក្រមការអភិវឌ្ឍន៍សមត្ថភាព ការធ្វើសុខដុមនីយកម្ម និងលទ្ធផលរំពឹងទុក របស់ការងារកិច្ចផ្តួចផ្តើមសម្ព័ន្ធភាពប្រែប្រួលអាកាសធាតុកម្ពុជា សម្រាប់ឆ្នាំ ២០១០ និងឆ្នាំ ២០១១។
លោកទេសរដ្ឋមន្ត្រី ម៉ុក ម៉ារ៉េត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងការប្រែប្រួលអាកាសធាតុ បានគូសបញ្ជាក់នូវការយកចិត្តទុកដាក់ខ្ពស់របស់រដ្ឋាភិបាលកម្ពុជា ក្នុងការឆ្លើយតបទៅនឹងផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុ។ រដ្ឋាភិបាលកំពុងតែបំពេញភារៈកិច្ចទប់ស្កាត់ការប្រែប្រួលអាកាសធាតុ នៅក្នុងដំណាក់កាលមួយ ដែលបញ្ហាប្រែប្រួលអាកាសធាតុ កំពុងតែកើតឡើងយ៉ាងធ្ងន់ធ្ងរ នៅកម្ពុជា និងនៅទូទាំងសកលលោក។
ចំណែកលោក រ៉ាហ្វាអ៊ែល ដូឆាវម៉ូរ៉េនណូ ភារៈធារីនៃប្រតិភូសហភាពអឺរ៉ុប ប្រចាំនៅកម្ពុជា បានលើកឡើងក្នុងពិធីនៅព្រឹកមិញថា ផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ មានទំហំធំធេង ដែលទាមទារឲ្យមានការតាំងចិត្ត និងកិច្ចខិតខំរួមពីភាគីទាំងអស់ ដើម្បីសម្របសម្រួលកិច្ចខិតខំនានា និងការផ្តល់ជំនួយឲ្យត្រូវតាមយុទ្ធសាស្ត្រ និងអាទិភាពជាតិ។
ផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុនៅកម្ពុជា ក្រៅតែពីការកើនឡើងកំដៅ បង្កជាគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួត ក៏បានបណ្តាលអោយកើតជម្ងឺ ប៉ះពាល់សុខភាពមនុស្សសត្វ និងការប្រែប្រួលរបបទឹកភ្លៀង ទៅលើប្រព័ន្ធកសិកម្ម និងប្រព័ន្ធអេកូឡូស៊ី ជាដើម។ ក្នុងឆ្នាំកន្លងមក កម្ពុជាបានទទួលរងគ្រោះ ដោយសារការប្រែប្រួលអាកាសធាតុ តាមរយៈគ្រោះរាំងស្ងួត ទឹកជំនន់ និងជាពិសេស ខ្យល់ព្យុះកំណាច កេតសាណា ដែលធ្វើឲ្យកម្ពុជា ខាតបង់ទឹកប្រាក់ប្រមាណ ១៣១ លានដុល្លារ៕
កម្ពុជា -
អត្ថបទចុះផ្សាយនៅថ្ងៃ ចន្ទ 11 តុលា 2010 - ព័ត៌មានទើបកែប្រើលើកចុងក្រោយ ថ្ងៃ ចន្ទ 11 តុលា 2010
អាជ្ញាធរ ប្រកាសឲ្យបង្កើនការប្រុងប្រយ័ត្ន ខណៈព្យុះភ្លៀងកំពុងបន្តនៅកម្ពុជា
ភ្នំពេញនិងខេត្តមួយចំនួនទទួលរងខ្យល់ព្យុះភ្លៀង
© សុវណ្ណារ៉ា
ដោយ លី ម៉េងហួរ វិទ្យុបារាំង
ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសជូនដំណឹងឲ្យអាជ្ញាធរដែនដី ជាពិសេសប្រជាជនជាអ្នកនេសាទសមុទ្រ ត្រូវបង្កើនការយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសវាងនូវរាល់គ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ ក្នុងរយៈពេលបីបួនថ្ងៃនេះ។ នោះគឺព្យុះភ្លៀង ដែលបង្កជាខ្យល់ និងទឹកជំនន់រយៈពេល ៤ ថ្ងៃ ចាប់ពីថ្ងៃទី១០តុលាម្សិលមិញ។
សេចក្តី ជូនដំណឹង ចុះថ្ងៃទី១១ ខែតុលា ឆ្នាំ២០១០ ក្រសួងធនធានទឹក និងឧតុនិយម បានលើកឡើងថា បន្ទាប់ពីបានធ្វើការតាមដានស្រាវជ្រាវពីធាតុអាកាស និងបាតុភូតធម្មជាតិរួចមក ឃើញថា នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០១០ មានជ្រលងសម្ពាធទាប និងប្រព័ន្ធសម្ពាធទាបមួយ បានគ្របដណ្តប់ និងអូសបន្លាយលើភាគកណ្តាល ប្រទេសកម្ពុជា។
នៅក្នុងសេចក្តីជូនដំណឹង ដែលចុះហត្ថលេខាដោយលោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ថា ជ្រលងសម្ពាធទាប និងប្រព័ន្ធសម្ពាធទាបនេះ នឹងបង្កឱ្យមានភ្លៀងធ្លាក់ច្រើន ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១០ នៅតំបន់វាលទំនាប និងតំបន់មាត់សមុទ្រ ពិសេសនៅតាមបណ្តាខេត្តមួយចំនួន ដូចជា ខេត្តកំពង់ស្ពឺ ពោធិ៍សាត់ ព្រៃវែង និងខេត្តស្វាយរៀង។
សេចក្តីជូនដំណឹងដដែល ក៏បានបញ្ជាក់ថា ស្ថានភាពទឹកភ្លៀង ដែលធ្លាក់បីបួនថ្ងៃនេះ អាចនឹងបង្កឱ្យមានជំនន់ទឹកភ្លៀង នៅតាមបណ្តាខេត្តខាងលើ ពិសេសនៅតំបន់មាត់សមុទ្រ។
តាមសេចក្តីរាយការណ៍បង្ហាញថា នៅតំបន់មាត់សមុទ្រ ពិសេសខេត្តព្រះសីហនុ ភ្លៀងខ្យល់បានកើតឡើងយ៉ាងខ្លាំង ចាប់តាំងពីថ្ងៃអាទិត្យ ទី១០ ខែតុលា ម្សិលមិញ។ ហេតុការណ៍នោះ យ៉ាងហោចណាស់ បានធ្វើឲ្យអ្នកទេសចរ ២ នាក់ បានស្លាប់ និង បាត់ខ្លួន ៦ នាក់ផ្សេងទៀត។ រីឯអ្នកនេសាទ ១៥ នាក់ បានបាត់ខ្លួន ព្រមទាំងលិចទូក និងខូចខាតទ្រព្យសម្បត្តិជាច្រើនទៀត។
ចំណែកនៅភ្នំពេញវិញ ចាប់តាំងពីយប់ថ្ងៃអាទិត្យ បន្តរហូតដល់ពេលពេញមួយថ្ងៃច័ន្ទនេះ ភ្លៀងធ្លាក់យ៉ាងខ្លាំង បណ្តាលឲ្យទឹកជន់លិចស្ទើរគ្រប់តំបន់៕
រន្ទះបាញ់បានសម្លាប់មនុស្សយ៉ាងតិច២៩នាក់នៅបង់ក្លាដេស្ហ
ព័ត៌មានថ្មីៗ 16:05:32, 25 May 2011
រន្ទះបាញ់។ ABC
អាជ្ញាធរ នៅបង់ក្លាដេស្ហនិយាយថា មានមនុស្ស យ៉ាងតិចបំផុត ២៩នាក់បានស្លាប់ដោយ
សាររន្ទះបាញ់ និងរបួសជាច្រើននាក់ទៀត។
នៅក្នុងរវាងពេល ២៤ម៉ោង ព្យុះនិងភ្លៀងត្រូពិចយ៉ាងធំបានបោកសន្ធប់កាត់ប្រទេស
បង់ក្លាដេស្ហ។
នៅតាមតំបន់ឆ្នេរសមុទ្ទនៅភាគខាងត្បូងឯណោះវិញ មានមនុស្ស៩នាក់បានស្លាប់ និង
យ៉ាងតិចបំផុត ២០នាក់ទៀតក៏បានស្លាប់នៅស្រុកចំនួន៦ ឋិតនៅភាគពាយព្យនៃប្រទេស។
ប៉ូលិសនិយាយថា ក្នុងចំណោមអ្នកស្លាប់ទាំងនោះ មាន៨នាក់ជាកសិករ ដែលបានធ្វើការ ច្រូតកាត់ប្រមូលកសិផល នៅក្នុងពេលមានភ្លៀងយ៉ាងធំ ហើយក៏ត្រូវរន្ទះបាញ់ស្លាប់។
ជារៀងរាល់ឆ្នាំមានមនុស្សជាច្រើនបានស្លាប់ដោយសាររន្ទះបាញ់នៅបង់ក្លាដេស្ហ ដោយ ភាគច្រើនស្លាប់នៅពេលដែលពួកគេកំពុងតែច្រូតស្រូវ ក្នុងគោលបំណងសង្គ្រោះ ផល ដំណាំពីការលិចលង់ដោយទឹកភ្លៀង៕
(ប៊ុន ឡឺវីសីដា)
ហ៊្វីលីពីនអាចជួបនឹងព្យុះកំណាច
ព័ត៌មានថ្មីៗ 16:05:08, 25 May 2011
ជនរងគ្រោះព្យុះ។ រូបភាព ABC
ទីភ្នាក់ងារសង្រ្គោះរដ្ឋ នៅប្រទេសហ៊្វីលីពីនបានឋិតនៅក្នុងស្ថានភាពប្រុងជើងការ ហើយមានការស្នើសុំឲ្យប្រជាពលរដ្ឋដែលរស់នៅក្បែរឆ្នេរសមុទ្ទ ត្រៀមភៀសខ្លួន ដោយសារតែព្យុះត្រូពិចដ៏កំណាចកំពុងតែធ្វើដំណើរខិតចូលហ៊្វីលីពីន។
អាជ្ញាធរនិយាយថា ខ្យល់ដែលធ្វើដំណើរ ១៣៥គីឡូម៉ែត្រ ក្នុងមួយម៉ោង ត្រូវ
គេរំពឹងថា អាចមានសន្ទុះ១០៥គីឡូម៉ែត្រ ក្នុងមួយម៉ោង នៅពេលចូលមកជិត
មណ្ឌលក្រុង។
ឆ្មាំឆ្នេរសមុទ្ទបានរារាំងនាវាទូកនេសាទ និងនាវាតូចៗមិនឲ្យចេញដំណើរ ទៅ
ក្នុងសមុទ្ទ មុននឹងព្យុះត្រូពិចសុងដាធ្វើដំណើរមកដល់។
ការិយាល័យអាកាសធាតុនិយាយថា បើតាមការរំពឹងមើល ការធ្លាក់ភ្លៀងយ៉ាង
ខ្លាំង អាចកើតមានឡើងនៅពាសពេញបណ្ដាកោះនៅភាគកណ្ដាលនៃប្រទេស
ហ៊្វីលីពីន ចាប់ពីថ្ងៃពុធនេះ ដែលអាចញ៉ាំងឲ្យមានទឹកជំនន់និងការបាក់ដីផង
ដែរ៕
(ប៊ុន ឡឺវីសីដា)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment