Thursday, May 19, 2011
កំណាព្យ អាហារខ្មែរខ្ញុំ បទកាកគតិ
1. អាហារខ្មែខ្ញុំ ប្រមូលផ្សែផ្សំ ពីធម្មជាតិពិត
មិនប្រើគីមី បានហូបស្នាលស្និទ្ធ ជុំអស់ញាតិមិត្ត
សុខភាពប្រពៃ។
2. អាហារខ្មែរខ្ញុំ ចាត់ចែងរៀបចំ សព្វអស់អ្វីៗ
ត្រីអាំងឪឡឹក ទឹកគ្រឿងថ្លាថ្លៃ បន្លែត្រួយខ្ចី
ជីខ្មែរសព្វមុខ។
3. អាហារខ្មែរខ្ញុំ ទាក់អស់ក្រមុំ កម្លោះគ្រប់ស្រុក
កុមារតាយាយ ហូបជុំអែកអុក រសជាតិឆ្ងាញ់ខ្មុក
ចំការក្រុងស្រែ។
4. អាហារខ្មែរខ្ញុំ នាំខ្មែរសុខុម តពូជហូរហែ
ទោះនៅស្រុកគេ ក៏នឹកដល់ខ្មែរ ផ្សព្វផ្សាយម្ហូបខ្មែរ
ល្បីក្នុងសកល។
5. អាហារខ្មែរខ្ញុំ ចំអិនសក្តិសម ដោយស្រស់និមល
កូនខ្មែរអង្គរ បវរនឹងថ្កល់ ស្ទួយខ្មែរខ្ពស់ដល់
អារ្យលោកា។
6. អាហារខ្មែរខ្ញុំ ហូបក្រោមឈើខ្ទុំ ជ្រៃស្នាយរាំងចារ
ហូបរួចទម្រេត សុខស្រួលក្រៃណា អ្នកស្រែចំការ
មិនភ្លេចម្ហូបខ្មែរ។
7. អាហារខ្មែរខ្ញុំ ល្បីសាយភិរម្យ ដល់ស្រុកក្រៅដែរ
កូរ៉េជប៉ុន បារាំងជួយថែ អាមេរិកស្នេហ៍
ចិនកាណាដា។
អូស្ត្រាលីកាណាដា។
និពន្ធដោយ យី ឆេងអ៊ួ (ប៉េង) បណ្ណារក្សខ្មែរ
ភ្នំពេញព្រលឹម ថ្ងៃទី៥ ខែឧសភា ឆ្នាំ ២០១១
រូបភាពដោយ៖ Det Yi
Suong Sovanney ត្រីងៀតខ្ញុំចូលចិត្តញុំាណាស់
Soth Pisey good poem
黄金利 oh meaning full i liike it
Yaya Babie good job.........so nice about kmer food........i like it...!!!!
Sovannrith Sean គួអោយចាប់អារម្មណមែន។
Chheng Uor Yi អរគុណច្រើន។
So Pha Ny sna dai bg srey hor?
Sovannrith Sean សង្ឃឹមថានិងបានអាននូវអត្ថបថផ្សេងទៀត។ អគុណណា។
Thlang Rathy oy srok teok meat herz...hungry nas...
Tedo Kakashi wow...... ពិតជាមានន័យមែន............. សូមសរសើរៗ.....^o^
Chheng Uor Yi បងសូមអរគុណប្អូនទាំងពីរដែលបានជួយគាំទ្រ។ សូមសំណាងល្អគ្រប់ប្រការ។
Kol ThyDa សូមសរសើរបង ហើយ
Davy Kay អាហារខ្មែរខ្ញុំហ្នឹង មានអាស័យដ្ឋាននៅណាទៅ?
Chheng Uor Yi គឺមាននៅគ្រប់ខេត្ត គ្រប់ទីកន្លែងដែលខ្មែរយើងរស់នៅណាប្អូន!!!! ខ្មែរចូលចិត្តខ្លាំងណាស់តាំងតែពីបុរាណកាលមករហូតដល់បច្ចុប្បន្ននេះ!!
Panharith Sov ពិតជាមានន័យណាស់លោកបងភិរម្យភាសា។ សូមអពើ្ជាញតែងជាបន្តអំពីធុរេនខ្មែរ។
Vandet Ho មានវិធីណាខ្លះដើម្បីជួយលើកទឹកចិត្តខ្លួនអោយខំប្រឹងរៀន? សូមជួយចែករំលែកផង។
ពិសោធមិនជោគជ័យមិនឈប់។
Lam Lach ពាក្យចាស់ពោលថាមានតែអ្នកក្រទេទើបយល់ពីភាពលំបាកវេទនារបស់អ្នកក្រដូចគ្នា។ល្អណាស់ប៉េងក្នុងការជួយដល់ប្អូនៗជំនាន់ក្រោយ។
Chheng Uor Yi ក្មួយសូមអរគុណលោកពូ។ សូមគោរពជូនពរលោកពូជួបប្រទះតែសំណាងល្អគ្រប់ប្រការ។
Ky Rathana សូមសរសើរដោយការគោរពរាប់អាន ។
Khemaraboth Papa Ya ច្រឡំហើយអ្នកមានមួយចំនួនធំក៏គេរៀនពូកែដែរ។
សូមអរគុណអ្នកមីងដែលបានផ្តល់ពត៌មាននេះមកកូនឲ្យបានដឹង។
សំនួរស្រាវជ្រាវ៖ តើចេកខ្មែរមានចំនួនប៉ុន្មានប្រភេទ? អ្វីខ្លះ? ចេកខ្មែរមានសារៈសំខាន់អ្វីខ្លះសម្រាប់ប្រជាជន សេដ្ឋកិច្ច ក៏ដូចជាវប្បធម៌ខ្មែរ?
Subscribe to:
Post Comments (Atom)
No comments:
Post a Comment