Monday, May 30, 2011
ពាក្យគន្លឹះ
បណ្ណារក្ខ ប៉័ន-ណារ៉ាក់ បា.; សំ. ( ន. ) (បណ្ណារក្ខ; បណ៌ារក្ស) អ្នកថែទាំរក្សាទុកនូវសៀវភៅ, ឯកសារ, សាស្ត្រា, គម្ពីរ, ក្បួនខ្នាតផ្សេងៗ, អ្នកកាន់កាប់បណ្ណាល័យ : ត្រូវប្រគល់សៀវភៅទាំងអស់នេះដល់បណ្ណារក្ខ ដើម្បីចុះក្នុងបញ្ជីហើយរក្សាទុកសម្រាប់បណ្ណាល័យទៅ ។ បណ្ណារក្ស
បណ្ណាល័យ ប៉័ន-ណា-ល៉ៃ បា.; សំ. ( ន. ) (បណ្ណាលយ; បណ៌ាលយ) ផ្ទះឬទីកន្លែងសម្រាប់តម្កល់ទុកនូវសៀវភៅ, គម្ពីរ, ក្បួនច្បាប់ផ្សេងៗ : ខ្ចីសៀវភៅពីបណ្ណាល័យ, គប្បីយកសៀវភៅដែលខ្ចីទៅជូនបណ្ណល័យវិញតាមកំណត់ច្បាប់ ។
គ្រូ បា.; សំ. ( ន. ) (គរុ; គុរុ = គរ > គ្រ, + ុ > ូ = គ្រូ) អ្នកដែលមានចិត្តធ្ងន់; អ្នកដែលគួរគេគោរព គឺអ្នកបង្ហាត់បង្រៀនចំណេះវិជ្ជាសិល្បសាស្រ្តផ្សេងៗដល់សិស្ស : គ្រូអក្សរ, គ្រូលេខ, គ្រូភ្លេង ... ។ សមណៈដែលបំបួសកុលបុត្រឲ្យបានជាបព្វជិត : គ្រូបំបួស, គ្រូសូត្រ ។ ពេទ្យរក្សារោគ : គ្រូពេទ្យ, គ្រូថ្នាំ, ទៅរកគ្រូមកមើលជំងឺ ។
នាយក នាយក់ សំ. បា. ( ន. ) អ្នកនាំ, អ្នកដឹកនាំ, អ្នកត្រួតត្រា : អ្នកនាយក, ឥតមានអ្នកនាយកលើ ។ បើស្ត្រីជា នាយិកា ។ ប្រើក្លាយមកជា កិ. ថា. ត្រួតត្រា ក៏មាន : កុំមកនាយកលើខ្ញុំ...។ ប្រើជា កិ. បែបនេះតាមទម្លាប់មាត់ដែលនិយាយខុសទេ, គួរលែងប្រើ ត្រូវប្រើថា កុំមកធ្វើជានាយកលើខ្ញុំ...ដូច្នេះវិញ ។
នាយកធម៌ --យៈកៈធ័រ បា. សំ. ( ន. ) ធម៌របស់នាយក, ធម៌សម្រាប់ជនអ្នកដឹកនាំឬអ្នកត្រួតត្រាអ្នកដទៃ : បុគ្គលជាបព្វជិតក្ដី គ្រហស្ថក្ដី ដែលធ្វើជាប្រធានត្រួតត្រាលើអ្នកដទៃ គប្បីមាននាយកធម៌ ៦ យ៉ាង ប្រចាំនៅក្នុងសន្ដានជានិច្ច គឺ ១-ខមា សេចក្ដីអត់ធន់; ២-ជាគរិយៈ សេចក្ដីភ្ញាក់រលឹករឿយៗ; ៣-ឧដ្ឋានៈ សេចក្ដីឧស្សាហ៍ខ្នះខ្នែង; ៤-សំវិភាគៈ ការចែករលែកឬការរំលែកឲ្យនូវវត្ថុផ្សេងៗ; ៥-ទយា សេចក្ដីអាណិតអាសូរត្រាប្រណីគេ; ៦-ឥក្ខណា ការរំពៃមើលខុសត្រូវ ។ (ព. កា.) រីនាយកធម៌ ដ៏បវរទាំងប្រាំមួយ នេះឯងតែងលើកស្ទួយ ឲ្យនាយកមានតម្លៃ ។
បណ្ណាធិការ ប៉័ន-ណា-ធិកា បា.; សំ. ( ន. ) (បណ៌ាធិការ) អធិការនៃសារពត៌មាន, អ្នកកាន់កាប់ឬទទួលខុសត្រូវខាងកាសែត ឬ ទស្សនាវដ្តីផ្សេងៗ ។
បណ្ណាគារិក ប៉័ន-ណាគារិក បា. ( ន. ) អ្នកកាន់ក្នុងបណ្ណាគារ; ម្ចាស់បណ្ណាគារ ។ ស្រ្តីជា បណ្ណាគារិកា ។
បណ្ណាគារ ប៉័ន-ណា-គារ បា.; សំ. ( ន. ) (បណ៌ាគារ) ផ្ទះជាវសៀវភៅ, សាស្រ្តា, ក្បួន, ច្បាប់ ។
នាយចំណង់ ( ន. ) នាយទាហានដែលមានចិត្តចង់បម្រុងនឹងឡើងទៅកាន់ឋានន្តរជាអនុសេនីយ៍ត្រី គឺឋានន្តររបស់នាយទាហានដែលនៅក្នុងចន្លោះព្រឹន្ទបាលឯកនិងអនុសេនីយ៍ត្រី (បារ. Aspirant) ហៅថា បេក្ខសេនីយ៍ ក៏បាន (មើលក្នុងពាក្យ បេក្ខជន) ។
នាយទោ ( ន. ) (នាយទី ២) ឋានន្តររបស់ពលទាហានខ្ពស់ជាងពលឯក, ទាបជាងនាយឯក (បារ. Caporal) ។
នាយឯក ( ន. ) (នាយទី ១) ឋានន្តរនៃពលទាហានខ្ពស់ជាងនាយទោ, ទាបជាងពលបាលត្រី (បារ. Caporal-Chef) ។
នាម៉ឺន ( ន. ) មន្ត្រីមានបណ្ដាស័ក្តិ ១០ ហ៊ូពាន់ គឺស័ក្តិមួយម៉ឺន; ពាក្យនេះជាប់មកពីសម្ដីសៀមថា ន៉ាហ្មឺ់ន “ស្រែមួយម៉ឺន”, ន៉ាសែន “ស្រែមួយសែន”; បណ្ដាស័ក្តិមន្រ្តីធំក្នុងសម័យព្រេងនាយយូរមកហើយ ដែលមានមុខងារត្រូវស្ដីត្រួតត្រា ឬត្រូវបានស្រែមួយហ្មឺន, មួយសែន ជាមុខអាការ; ព្រោះហេតុនោះ ទើបមានពាក្យនិយាយថា នាហ្មឺននាសែន ឬ ន៉ាហ្មឺនន៉ាសែន ជាប់មកដល់សព្វថ្ងៃ : ធ្វើជានាហ្មឺន ។ ព. ផ្ទ. រាស្ត្រ ។ ម. ព. ក្សត្រ ឬ ក្សត្រិយ៍ ទៀតផង ។ នាហ្មឺន
នាមប័ណ្ណ --មៈប័ន បា. ( ន. ) (នាម + បណ្ណ) ក្រដាសរឹងជាសន្លឹកតូចៗ មានសរសេរនាមបុគ្គលម្នាក់ៗ (បារ. Cart de visite)
នាមប្បញ្ញត្តិ នាម័ប-ប័ញ-ញ៉ាត់ បា. ( ន. ) ការកំណត់ឈ្មោះ, ការឲ្យឈ្មោះ ។ ខ្មែរក្នុងសម័យបុរាណ ច្រើនតែជ្រើសរើសឈ្មោះតាមបង្គាប់ក្នុងក្បួនមហាទក្សា, ឯតាមការណ៍ពិត, ឈ្មោះនោះឥតមានគុណទោសឬសុខទុក្ខល្អអាក្រក់អ្វីទេ គឺតាមតែឲ្យឈ្មោះថាអ្វីក៏បាន, ដូចជាឈ្មោះ ក, កើត, កែវ, គង់, គាំ, ចម្រុង, ចម្រើន, ចាប, ព្រាប, នៅ, រស់, សុខ ជាដើម ពុំមែនសុទ្ធតែពិតដូចឈ្មោះទាំងនោះទេ ប៉ុន្តែទោះបីពុំពិតដូច្នោះក៏ដោយ មនុស្សក្នុងសកលលោក ក៏ច្រើនតែជ្រើសរើសយកឈ្មោះល្បីៗឬពីរោះៗមកប្រើដែរ ពីព្រោះចង់ឲ្យកូនចៅបានសមប្រកបដូចឈ្មោះនោះៗ, នេះគឺជាការចាំបាច់របស់មនុស្សស្ទើរតែរាល់រូបក្នុងលោក នឹងបដិសេធ ចោលក៏ពុំកើត ។
នាមគ្គហណមង្គល នាម័កគៈហៈណៈមង់គល់ បា. ( ន. ) មង្គលឲ្យនាម គឺមង្គលបង្កក់ឬបង្កក់ឆ្មបឲ្យឈ្មោះកូនដែលកើតហើយបាន ៣ ថ្ងៃ ឬ ៧ថ្ងៃ ។
វចនានុក្រម វៈចៈន៉ានុក្រំ សំ.; បា. ( ន. ) (វចន + អនុ “តាម” + ក្រម “ លំដាប់”; វចន + អនុ + កម > វចនានុក្កម) លំដាប់ពាក្យ, លំដាប់ពាក្យដែលរៀបរៀងតាមរបៀបមុនក្រោយ ។ ឈ្មោះសៀវភៅនេះឯង : សៀវភៅវចនានុក្រមខ្មែរ ។ វេវ. បទានុក្រម, លិបិក្រម, អក្ខរានុក្រម, អភិធាន , អភិធានសព្ទ, វចនាធិប្បាយ; សព្វវចនាធិប្បាយ ។
វចនាធិប្បាយ វៈចៈន៉ាធិប-បាយ បា.; សំ. ( ន. ) (វចន + អធិប្បាយ; វចន + អភិប្រាយ > វចនាភិប្រាយ) អធិប្បាយពាក្យ គឺសេចក្ដីពន្យល់អំពីពាក្យនីមួយៗឲ្យឃើញច្បាស់លាស់; អភិធាន ។
Chheng Uor Yi
កំណាព្យ វិជ្ជា
បទកាកគតិ
១-វិជ្ជាជាស្ពាន វិជ្ជាបួសរៀន វិជ្ជាសាលា
វិជ្ជាជីវិត ពិតស្រស់សង្ហារ វិជ្ជាបីតា
នាំសត្វផុតភ័យ។
២-មានវិជ្ជាហើយ មិត្តកុំភ្លេចឡើយ សីលធម៌ថ្លាថ្លៃ ត្រូវខំភាវនា ប្រណិបត្តិឲ្យហើយ តាំងចិត្តឲ្យស្បើយ
ពីអគតិ។
វិជ្ជា វិច-ជា បា. ឬ សំ. ( ន. ) សេចក្ដីដឹងច្បាស់; ការចេះដឹង, ចំណេះ; វេទមន្ត, មន្តអាគម: វិជ្ជាលេខ; វិជ្ជាពេទ្យ ។ (ព. កា.) : អ្នករៀនទាំងឡាយ ប្រយ័ត្នរាយមាយ ព្រោះក្តីសល់វ៉ល់ ត្រូវខាំមាត់រៀន ចំណេះសាកល ឲ្យត្រាតែដល់ ត្រើយត្រាណវិទ្យា ។ វិទ្យាជាទ្រព្យ ប្រើបានគ្រប់សព្វ លើសទ្រព្យនានា អ្នកមានទ្រព្យស្រាប់ អាប់ឥតវិជ្ជា មិត្រភ័ក្តិផងគ្នា គេច្រើនមើលងាយ ។ល។ វិជ្ជាករ ឬ វិទ្យា-- អ្នកបង្កើតវិជ្ជា; អ្នកចេះ ។ វិជ្ជាកាម ឬ វិទ្យា-- អ្នកប្រាថ្នាចំណេះ; អ្នកដែលកំពុងរៀនឲ្យចេះតទៅទៀត ។ វិជ្ជាការ ឬ វិទ្យា-- ដូចគ្នានឹង វិជ្ជាករ ឬ វិទ្យាករ ។ តែខ្មែរច្រើនប្រើសំដៅសេចក្ដីថា “មន្ត, មន្តអាគម” : ចេះវិជ្ជាការ, មន្តវិជ្ជាការ ។ វិជ្ជាកូដ ឬ វិទ្យា-- កំពូលវិជ្ជា, ចំណេះថ្នាក់ខ្ពស់បំផុត ។ វិជ្ជាកោដ្ឋ (បា. វិជ្ជា + កោដ្ឋ “ជង្រុក; ឃ្លាំង”; សំ. វិទ្យា + កោឞ្ឋ) ឃ្លាំងចំណេះ (មន្ទីរដាក់គម្ពីរ, សាស្រ្តា, ក្បួន, ច្បាប់) ។ វិជ្ជាគវេសី ឬ វិទ្យាគវេសិន (--គៈ--; បា. ឬ សំ. វិទ្យា + គវេឝិន៑) អ្នកស្វែងចំណេះ (បើស្រ្តីជា --គវេសិនី) ។ វិជ្ជាគរុ ឬ វិទ្យាគុរុ គ្រូបង្រៀនវិជ្ជា ។ វិជ្ជាគារ ឬ វិទ្យាគារ (<វិជ្ជា ឬ វិទ្យា + អគារ “ផ្ទះ, រោង”) រោងរៀនឬសាលារៀន (វេវ. វិជ្ជាមន្ទីរ, វិទ្យាល័យ, វិទ្យាសទ្ម័ន, វិជ្ជាសាលា) ។ វិទ្យាច័ណ (សំ. --ចណ) ដែលមានល្បីឈ្មោះខាងការចេះដឹង ។ វិជ្ជាជីវ: (វិជ្ជា + អាជីវ) មុខតំណែង, មុខការរបរសម្រាប់ចិញ្ចឹមជីវិត : វិជ្ជាជីវៈរបស់អ្នករាជការ, ប្រកបវិជ្ជាជីវៈខាងកសិកម្ម ។ វិជ្ជាឋាន ឬ វិទ្យាស្ថាន ទីតាំងនៃវិជ្ជា, គ្រឹះស្ថានជាទីស្រាវជ្រាវរិះរកខាងវិទ្យាសាស្រ្ត ឬជាទីសម្រាប់សិក្សារៀនសូត្រនូវចំណេះវិជ្ជាផ្សេងៗ ។ វិជ្ជាទាន ឬ វិទ្យា-- ការឲ្យចំណេះ, ការបង្រៀនវិជ្ជា ។ វិជ្ជាទាយក ឬ វិទ្យា-- (--យក់) អ្នកឲ្យចំណេះ, អ្នកបង្រៀនវិជ្ជា (បើស្រ្តីជា --ទាយិកា) ។ វិជ្ជាធន ឬ វិទ្យា-- (--ធន់) វិជ្ជាដែលទុកជាទ្រព្យ ។ វិជ្ជាធនី ឬ វិទ្យាធនិន (--ធៈ--) អ្នកមានវិជ្ជាជាទ្រព្យ ។ វិជ្ជាធរ ឬ វិទ្យា-- (ដូចគ្នានឹង ពិទ្យាធរ ដែរ) ។ វិជ្ជាធរី ឬ វិទ្យា-- (--ធៈ--) ស្រ្តីអ្នកមានវិជ្ជា; ទេវតាអ្នកប្រសិទ្ធីវិជ្ជា ។ វិជ្ជាផល ឬ វិទ្យា-- (--ផល់) ផលប្រយោជន៍ដែលបានអំពីវិជ្ជា ។ វិជ្ជាពល ឬ វិទ្យា-- (--ពល់) កម្លាំងរបស់វិជ្ជា។ វិជ្ជាភូមិ ឬ វិទ្យា-- (--ភូម) ថ្នាក់វិជ្ជា ។ វិជ្ជាមទៈ, --ម័ទ ឬវិទ្យាមទៈ, --ម័ទ (--មៈទៈ, --ម៉ាត់; បា. វិជ្ជា, សំ. វិទ្យា + មទ “ដែលស្រវឹង; សេចក្ដីស្រវឹង”) ដែលស្រវឹងចំណេះ, ដែលក្អេងក្អាង, ឆ្មើងឆ្មៃ ព្រោះអាងចំណេះ : មនុស្សវិជ្ជាម័ទ ។ សេចក្ដីប្រកាន់មានះថាខ្លួនមានចំណេះ ។ (ព. កា. ប្រើជា វិជ្ជាមទោ, វិជ្ជាមទា ក៏បាន) ។ វិជ្ជាមន្ទីរ ឬ វិទ្យា-- រោងរៀន (ម. ព. មន្ទីរ ផង) ។ វិជ្ជាម័យ ឬ វិទ្យា-- ដែលសម្រេចអំពីវិជ្ជា ។ វិជ្ជាលាភ ឬ វិទ្យា-- ការបានវិជ្ជា, ការសម្រេចចំណេះ ។ វិជ្ជាល័យ ឬ វិទ្យា-- (បា. វិជ្ជា, សំ. វិទ្យា + អាលយ “ផ្ទះ, លំនៅ; កន្លែង”) ឬ វិទ្យាសទ្ម័ន, វិជ្ជាសាលា ឬ វិទ្យា-- សាលារៀន, រោងរៀន (វេវ. វិទ្យាគារ, វិទ្យាមន្ទីរ) ។ វិទ្យាសាស្រ្ត (--សាស; សំ. វិទ្យា + ឝាស្រ្ត) គម្ពីរប្រាប់វិជ្ជាផ្សេងៗ ។ វិជ្ជាមួយប្រភេទ ដែលគេរកឃើញដោយការលៃផ្សំ មានការផ្សំធាតុជាដើម ។ វិទ្យាស្ថាន (ដូចគ្នានឹង វិជ្ជាឋាន ដែរ) ។ វិជ្ជាហីនភាព ឬ វិទ្យា-- ការខ្សត់វិជ្ជា; ដំណើរឥតវិជ្ជា ។ល។ ពាក្យ វិជ្ជា និង វិទ្យា ដែលផ្សំជាមួយនឹងសព្ទដទៃជាសមាសនាមទាំងប៉ុន្មាននេះ កវីងាយនឹងជ្រើសរើសតែងកាព្យបានតាមត្រូវការ, ដូចជាកាព្យថា : អ្នកវិជ្ជាម័ទ ច្រើនតែវិបត្តិ ដោយក្តីមើលងាយ អ្នកចេះផងគ្នា ថាជនសម្ទាយ ព្រោះក្តីមាក់ងាយ គេស្អប់ជុំខ្លួន ។ វិទ្យា
ចំណេះ ( ន. ) សេចក្ដីចេះ, ដំណើរដែលចេះ (ម. ព. វិជ្ជា) ។
ចំណោទ ( ន. ) សេចក្ដីចោទ, ពាក្យចោទ, ប្រស្នា : ចំណោទលេខ, រកចំណោទ , ដោះចំណោទ ។
ចំណូល ( ន. ឬ គុ. ) ដំណើរដែលចូល, ដែលទើបនឹងចូលថែមមក : ប្រាក់ចំណូល, មនុស្សចំណូល ។ សេចក្ដីចូលចិត្តបរិភោគ : អញ្ជើញពីសាតាមចំណូល ។
ចំណេញ ( ន. ) កម្រៃដែលចេញច្រើនជាងចំនួនដើម, សេចក្ដីចម្រើន : ក្នុងឆ្នាំនេះពួកឈ្មួញមានចំណេញគ្រាន់បើ ។
ខាត ( កិ. ឬ កិ. វិ. ) ថយពីចំនួនដើម, មិនពេញ, មិនចំណេញ : ជួញខាត, រកស៊ីធ្វើការខាត, ខាតចុង ខាតដើម ។ ព. ផ្ទ. ចំណេញ ។
Subscribe to:
Post Comments (Atom)
No comments:
Post a Comment