Thursday, May 26, 2011

វិទ្យុអន្តរជាតិបារាំងផ្សាយជាភាសាខ្មែរនឹងប្រឹងប្រែងបន្ថែមកម្មវិធីផ្សាយនៅពេលព្រឹក

ភ្នំពេញ ៖ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មានមានប្រសាសន៍កាលពីថ្ងៃទី ២៦ ឧសភាថាក្រសួង និង នាយកកិច្ចការអន្តរជាតិនៃវិទ្យុអន្តរជាតិបារាំងលោក John Maquire បានឯក ភាពគ្នាឲ្យមានការផ្សាយជាភាសាខ្មែរក្នុងវិទ្យុអន្តរជាតិបារាំង នៅពេលព្រឹក បន្ថែមលើកម្មវិធីផ្សាយជា ធម្មតានៅម៉ោង ៧ យប់បើទោះបីជានឹងមានបញ្ហាលំបាកក៏ដោយ។
យោងតាមឯកឧត្តមរដ្ឋមន្រ្តីឲ្យដឹងថា នៅក្នុងជំនួបនៅទីស្តីការក្រសួងព័ត៌មានលោក John Maquire បានថ្លែងថា វាជាការលំបាកចំពោះកម្មវិធីផ្សាយព័ត៌មានជាភាសាខ្មែរនៅវេលាព្រឹក នៅប្រទេសកម្ពុជា ព្រោះនៅប្រទេសបារាំងម៉ោងធ្វើការចាប់ផ្តើមពីម៉ោង ១០ រហូតដល់ពេលអាធ្រាត្រនៅបារាំងដែលជាការលំបាកដោយសារថា ច្បាប់ពលកម្មរបស់បារាំងគឺត្រូវចំណាយប្រាក់ច្រើនទាំង ម៉ោងធ្វើការ ក៏ដូចជាម៉ោងធ្វើដំណើរនៅពេលយប់ ទន្ទឹមនោះការឈប់សម្រាកម៉ោងធ្វើការពេល យប់គឺមានរយៈពេលវែងជាង មិនដូចអ្នកធ្វើការពេលថ្ងៃនោះទេ។
ឯកឧត្តម ខៀវ កាញារីទ្ធ មានប្រសាសន៍ថា ទោះជាយ៉ាងនេះក្តីក៏លោកJohn Maquire បាន គូសបញ្ជាក់ថា លោករីករាយ និង ទទួលយកបញ្ហានេះទៅធ្វើការពិចារណាថែមទៀត ដើម្បីជម្រុញ យ៉ាងណាឲ្យវិទ្យុបារាំងកាន់តែទទួលបាននូវការគាំទ្រពីសំណាក់ ប្រជាពលរដ្ឋខ្មែរនោះ។
នៅក្នុងរយៈពេលកន្លងមក វិទ្យុអន្តរជាតិបារាំងផ្សាយជាភាសាខ្មែរបានធ្វើការផ្សាយព័ត៌មាន របស់ខ្លួននៅម៉ោង ៧ យប់គឺជាម៉ោងផ្សាយមួយ ដែលឯកឧត្តមរដ្ឋមន្រ្តីបានកត់សម្គាល់ថា ជាពេល វេលាដ៏មមាញឹក ដែលជាន់គ្នាជាមួយនឹងកម្មវិធីផ្សាយរបស់កម្មវិធីទូរទស្សន៍ និង វិទ្យុ នៅក្នុងរាជ ធានីភ្នំពេញ ដែលការនេះជាការប្រទាញប្រទង់មួយ។
នៅក្នុងជំនួបប្រកបដោយផ្លែផ្កានោះ ឯកឧត្តមរដ្ឋមន្រ្តី បានកោតសរសើរចំពោះការផ្សាយ របស់វិទ្យុអន្តរជាតិបារាំងផ្សាយជាភាសាខ្មែរ ចំពោះការបំពេញការងារបានល្អ ដោយបានទាក់ទាញ អារម្មណ៍ប្រជាជនចំពោះការវិភាគមានមូលហេតុ និង មានចំណុចច្បាស់លាស់ ខុសពីវិទ្យុខ្លះដែល មានគោលបំណងតែមួយគត់គឺសំដៅវាយប្រហារមកលើរាជរដ្ឋាភិបាលកម្ពុជាតែ ម្តង។
គោលបំណងរបស់លោកJohn Maquireសម្រាប់ទស្សនកិច្ចនៅកម្ពុជា បន្ទាប់ពីបានចូលរួម នៅក្នុងសន្និសីទកំពូលផ្នែកសារព័ត៌មានអាស៊ីនៅទីក្រុងហាណូយនោះ គឺដើម្បីស្វែងរកកិច្ចសហប្រ តិបត្តិការជាមួយវិទ្យុដ៏ទៃទៀត ប្រយោជន៍ដើម្បីពង្រីកការផ្សាព្វផ្សាយ ហើយលោកក៏ចង់ដឹងពីជំហ និង ការវាយតម្លៃរបស់ក្រសួងព័ត៌មានអំពីការផ្សាយរបស់វិទ្យុអន្តរជាតិ បារាំងផងដែរ។លោកក៏បាន ជំរាបជូនឯកឧត្តមរដ្ឋមន្រ្តីអំពីការផ្លាស់ប្តូរថ្មីៗនៅក្នុង វិទ្យុអន្តរជាតិបារាំង ដើម្បីប្រឈមនឹងការប្រកួត ប្រជែងយ៉ាងច្រើនលើវិស័យប្រព័ន្ធព័ត៌មាន ដោយបានបង្រួមការដៃគូរដែលធ្លាប់បែងចែកជា ៣ មក រៀបចំជាប្រព័ន្ធតែមួយ ដើម្បីធ្វើយ៉ាងណាឲ្យកាន់តែបន្ថយការចំណាយ និង បង្កើនប្រសិទ្ធភាពនៃ គឺ នៅក្នុងវិទ្យុបារាំងអន្តរជាតិផ្នែកភាសាបរទេស ដែលមានភាសាចិន វៀតណាម... ជាដើម ថ្វីត្បិតតែ ខ្មែរមានប្រជាជនតិចក្តី ប៉ុន្តែគឺមានជនជាតិខ្មែរបានធ្វើជានាយកផ្នែកភាសាទាំងអស់នោះ៕
ប្រភព៖ www.kampucheathmey.com/local-news/

No comments:

Post a Comment