Thursday, May 19, 2011

កំណាព្យ នឹកស្រុក បទកាកគតិ



1. នឹកស្រុកនឹកស្រែ…….. នឹកពុកនឹកម៉ែ …………នឹកប្រហុកដុត …….
នឹកក្តាមខ្យងខ្ចៅ …………នឹកខ្យល់បរិសុទ្ធ ………នឹកវិហាកុដិ …..នឹកវាលឃ្វាលគោ។
Chheng Uor Yi & Chakriya Soth
2. នឹកស្រុកនឹកស្រែ...... នឹកគោធ្លាប់ថែ ......នឹកចាខ្ទុំពោធិ.....
នឹកថ្លុកត្រពាំង......... នឹកស្ទឹងព្រែកអូរ ........នឹកនំហែហូរ.......
នំកូរនំដុត។
3. នឹកស្រុកនឹកស្រែ …..នឹកវាលស្រងែ….. នឹកត្រីដំបុត… នឹកទឹកសន្សើម ….នឹកជ្រក់ធ្លាប់ហុត… នឹកដំឡូងដុត..
នាខែរងា។
4. នឹកស្រុកនឹកស្រែ …..នឹកលានធ្លាប់តែ ….បញ្ជាន់ស្រូវវារ…..
នឹកវាលចាំចាប…… នឹកសព្វវាចារ ….ពុកម៉ែស្តីថា…
នាំរកផ្លូវល្អ។
5.
6. នឹកស្រុកនឹកស្រែ នឹកល្ខោនធ្លាប់តែ ស្កាត់រកទស្សនា
7. Sengly Kheng Lkb នឹកដល់ចំនី ញំាពេលរាត្រី ជាមួយសង្សារ នឹកដល់ប្រហុក និងត្រួយបុផ្ផា ផ្អែមឆ្ញាញ់ពិសារ រកផ្តឹមមិនបាន។
8. Chakriya Soth នឹកស្រែសរូវទុំ នឹកបង្អែមនុំ អាកោផ្លែអាយ នំឌុកបញ្ចនឺក ញាំសែនរីករាយ លេងសើចក្អាកក្អាយ សប្បាយភ្លេចហត់
9. Chakriya Soth នឹកពូមីងបង ធ្លាប់បានសាសង ដកស្ទូងប្រវាស់ដៃ
10. Chakriya Soth នឹកស្ែខៀវខ្ចី សំណាបដុុះថ្មី
11. Sengly Kheng Lkb នឹកអើយសែននឹក នឹកគ្រាកំសត់ ដែលយើងធ្លាប់អត់ ជាមួយគ្រួសារ។
12. Chakriya Soth នឹកកាលឃ្វាលគោនៅវ័យកុមារ កាលគ្រានោះណាខ្ញំតូចជាងគេ
13. Chheng Uor Yi នឹកស្រុនឹកស្រែ នឹកអន្លក់ធ្លាប់តែ បេះមកថ្មីៗ នឹកល្ខោនយីកេ អាយ៉ៃចាប៉ី នឹកដល់បងស្រី នាំប្អូនលក់ដូរ។
14. Lida Flow សុទ្ធតេពាក្យនឹក ស្តាប់លឺស្ទើរភ្លឹក ស្រយ៉ុងចិន្តា អោយចត្តមមៃ ដល់វយ័កុមារ រស់ជុំគ្រូសារ សប្បាយកន្លង
15. Sengly Kheng Lkb កាលគ្រានោះណាខ្ញំតូចជាងគេ ដណ្តើមអាហារមិនដែរឈ្នះគេ ព្រោះតូចជាងគេ គេវៃរាល់ងៃ
16. Chakriya Soth អត់មានទេចា៎ ពូកគាត់នឹងណា មានចិត្តប្រណី ចេះចែករំលែក គ្រប់នំចំណី ទោះខ្ញំតូចក្តី គាត់តែងមេត្តា។
17. Chheng Uor Yi នឹកជ្រក់ត្រីប្រៃ ម៉ែធ្វើថ្មីៗ លាយអង្ករលីង ក្លិនឈួលឈ្ងុយឆ្ងាញ់ ទាក់ទាញពូមីង ខ្មែរលក់ដូរចេញ ចំណេញប្រាក់ច្រើន។
18. Sengly Kheng Lkb អូយ!!ពិបាកខ្លាំងណាស់ បងបងម្តេចឆ្លាស់ ឲខ្ញុំសោកា កំណាព្យច្រើនឃ្លា តមិនទាន់ទេណា ធ្វើចឹងលែងជួនអស់លីង ងាងាង៉ា (^^.)
19. Chakriya Soth នឹកយប់ខែភ្លឺកាលលេងបិតពួន ខ្ញំតូចតែខ្លួនតែពូកែរត់
20. Sengly Kheng Lkb ខ្ញុំលេងដេញចាប់ ដោយគ្មានពិរុទ្ឋ គូជាមួយអានុត គគីផ្ទះខ្ញុំ (^.^)
21. Chakriya Soth នឺកស្រុកនឹកស្ែ នឹកពុកនឹកម៉ែ នឹកប្រហុកដុត
Chheng Uor Yi នឹកក្តាមខ្យងខ្ចៅ នឹកខ្យល់បរិសុទ្ធ នឹកវិហាកុដិ នឹកវាលឃ្វាលគោ។
និពន្ធសហអ្នកនិពន្ធ៖ Chheng Uor Yi , Chakriya Soth, Sengly Kheng Lkb
ភ្នំពេញរសៀល ថ្ងៃទី១០ខែឧសភា ឆ្នាំ ២០១១
Vi Kanhchany ពូកែណាស់បងបង ខ្ងុំសូមសរសើរដោយចិត្តស្មោះ គ្រាន់តែអានសោះក៏ធ្វើអោយខ្ញុំស្រម័យឃើញដល់ រសជាតិ និង ទិដ្ធភាពសើចក្អាកក្អាយ ហើយព្រមទាំងទិដ្ធភាពវាលស្រែដល់ស្រស់ឆើតឆាយផងដែរ។ មែនហើយនឹកស្រុកណាស់!
Panharith Sov សូមកោតសរសើរ កំណាព្យនេះពិតជាពិេរាះណែងណង និងឆ្លើយឆ្លងគ្នាល្អណាស់។
Chheng Uor Yi អរគុណប្អូនទាំងពីរដែលបានជួយគាំទ្រ។ សូមសំណាងល្អគ្រប់ប្រការ។Chheng Uor Yi អរគុណប្អូនទាំងពីរដែលបានជួយគាំទ្រ។ សូមសំណាងល្អគ្រប់ប្រការ។
នំអំបែង និង នំដុតខ្មែរ !!!!!! (ផ្អែម មានអង្ករដំណើប, ប្រៃ មានអង្កខ្សាយ ) កិនជាម្ស៉ៅ រួចលាយអំបិល ឬ ស្ករ បន្ទាប់មក យកម្ស៉ៅទៅសង្កត់ ២០ ទៅ ៣០នាទី បន្ទាប់មកយកមកលាយទឹកល្មម(ខាប់ៗ) យកទៅហាលថ្ងៃបន្តិចរហូតពេលរសៀល បន្ទាប់មក យកខ្ទះ ដែក និង មានខ្លាញ់ ខ្ទិះដូង ល្ងរ គ្របឆ្នាំង គ្របឃ្លះ

Chheng Uor Yi អ្នកមីង ក្មួយចង់ដឹងណាស់ពីរបៀបធ្វើនំដុត ឬ នំអំបែងខ្មែរ !! តើអ្នកមីងអាចអាចម្រាបមកក្មួយៗឲ្យបានដឹងផងបានទេ? កាលនៅពីក្មេងក្មួយធ្លាប់ហូបនំទាំងនេះ ឆ្ងាញ់ជាប់ចិត្តណាស់។ ខ្មោចអ្នកម្តាយក្មួយតែងតែធ្វើឲ្យកូនៗបានហូបជានិច្ច។ នេះជាវិធីខ្លះៗដែលក្មួយបានសាកសួរពីអ្នកមីងម្នាក់ដែលកំពុងធ្វើការផ្នែកបោសសំអាតនៅកន្លែងធ្វើការរបស់ក្មួយ។ វិធីមានដូចតទៅនេះ
នំអំបែង និង នំដុតខ្មែរ !!!!!! (ផ្អែម មានអង្ករដំណើប, ប្រៃ មានអង្កខ្សាយ ) កិនជាម្ស៉ៅ រួចលាយអំបិល ឬ ស្ករ បន្ទាប់មក យកម្ស៉ៅទៅសង្កត់ ២០ ទៅ ៣០នាទី បន្ទាប់មកយកមកលាយទឹកល្មម(ខាប់ៗ) យកទៅហាលថ្ងៃបន្តិចរហូតពេលរសៀល បន្ទាប់មក យកខ្ទះ ដែក និង មានខ្លាញ់ ខ្ទិះដូង ល្ងរ គ្របឆ្នាំង គ្របឃ្លះ។
Chanbo Keo នោះជារបៀបធ្វើនំអំបែងម៉្យាង។ ចំណែកម៉្យាងទៀត គឺគេកិនម្សៅខ្សាយ លាយបាយកក រួចហើយ ដាក់អំបិលបន្តិច ស្ករបន្តិច ខ្ទិះដូង និងស្លឹកខ្ទឹម កូរអោយសព្វ លាយអោយរាងខាប់បន្តិច រួចដួសដាក់ដុតឬចៀន លើខ្ទះឬអំបែង ដោយប្រើខ្លាញ់ លាបកុំអោយជាប់បាតអំបែង របៀបដូចគ្នានឹងនំគ្រក់ដែរ គ្រាន់តែគេវាចម្សៅជាបន្ទះធំៗ លើខ្ទះ ឬអំបែង ញ៉ាំតែមួយបន្ទះឆ្អែតធ្ងន់ពោះដូចបាយ។
Chheng Uor Yi អរគុណអ្នកមីងដែលបានជួយបង្រៀនក្មួយឲ្យចេះវិធីធ្វើនំខ្មែរយើងនេះ។ កូននឹងសាកល្បងធ្វើនៅថ្ងៃណាមួយ។

No comments:

Post a Comment