Monday, April 18, 2011

កំណាព្យ កូនខ្មែរថែវប្បធម៌ជាតិ

កំណាព្យរំលឹកពីប្រភេទល្បែងប្រជាប្រិយខ្មែរ
បទកាកគតិ
1. ប្រុសខ្មែរសង្ហារ ស្រីខ្មែរវិញណា ស្រស់គ្មានគេផ្ទឹម
ស្លៀកពាក់បែបខ្មែរ ក្នុងចិត្តសង្ឃឹម ទឹកមុខញញឹម
រក្សាកេរខ្មែរ។
2. ប្រកាន់ឫកពា រក្សាគ្នីគ្នា ជាកូនអ្នកស្រែ
ជាកូនអង្គរ ល្បាញល្បីពូកែ ចិត្តចាំថួនថែ
កេរ្តិ៍ប្រពៃណី។
3. ប្រុសឈ្មោះឧត្តម ឯស្រស់ស្រីមុំ ឈ្មោះថាសិរី
ទាំងគូត្រសង ទំពាំងខ្មែរល្បី លូតលាស់ដុះថ្មី
ស្នងទំពាំងចាស់។
4. ស្នងចាស់ជាន់មុន ថែទាំមិនស៊ុន វប្បធម៌ល្អល្អះ
ល្បែងប្រជាប្រិយ ចំរៀងថ្មីចាស់ របាំច្រើនណាស់
បែបខ្មែរសុទ្ធសាធ។
5. ថែល្បែងរបាំ ចំរៀងរេរាំ អប្សរាស្អាត
ថែទឹកថែដី ចម្លាក់ប្រាសាទ កូនអើយសង្វាត
ជ្រោងខ្ពស់កុំទាប។
6. ថែថួនពាក្យកាព្យ ចំរៀងមិនសាប បែបខ្មែរជ្រួតជ្រាប
កូនខ្មែរគ្រប់រូប ថែគ្មានគូប្រៀប ថែផ្សាយរៀងរាប
តគ្រប់ជំនាន់។
7. គ្របមាន់សេ្តចចង់ ខ្មែរមិនបង្អង់ ចូលលេងរួសរាន់
ខ្សឹបផ្កាចោលឈូង បោះឡូដើរយ័ន ដេញតាមឲ្យទាន់
លេងលាក់ន្សែង។
8. ផ្សាយល្បែងប្របកៃ ល្បែងប្រជាប្រិយ សីចាប់កូនខ្លែង
លាក់ធ្យូងប៉ក់ចាប ចត្រង្គខែងរ៉ែង រាវបង្កងម្នាក់ឯង
កណ្តាលវង់ធំ។
9. លេងគោះត្រឡាច ទាញព្រ័ត្រអង់អាច អ៊ូចិនបាយខុំ
លេងរុញអង្រែ កូនគោលភូមិខ្ញុំ គោះពព្លាក់ផ្គុំ
លាក់កូនកាសខ្មែរ។
10. លេងចោះប្រម៉ាត់ ល្បែងយើងស្ទើរបាត់ គ្រប់ក្រុងនិងស្រែ
រកពាក្យបណ្តៅ ក៏ល្បីណាស់ដែរ ក្នុងនាមយើងខ្មែរ
ត្រូវតែលើកស្ទួយ។
រសៀលថ្ងៃទី ៨ ខែមេសា ឆ្នាំ ២០១១
និពន្ធដោយ យី ឆេងអ៊ួ (ប៉េង) បណ្ណារក្សខ្មែរ
សំលៀកបំពាក់បុរាណខ្មែរ មានទ្រង់ទ្រាយ ល្អឥតខ្មោះ ស្លៀកទៅជួយលើសម្ជស្ស ឲ្យម្ចាស់កាន់តែល្អជាងមុនទៅទៀត (កូនខ្មែរត្រូវតែឲ្យតម្លៃសំលៀកបំពាក់ខ្មែរ និងវប្បធម៌ខ្មែរ Sothea Sok Really lovely poem both picture and meaning! :-)
Lam Lach ល្អណាស់ប៉េងពូពេញចិត្តចំពោះកំណាព្យនេះ!!!
Chheng Uor Yi ក្មួយសូមអរគុណលោកពូដែលតែងតែជួយគាំទ្រស្នាដៃរបស់ក្មួយ។ សូមប្រសិទ្ធិពរជ័យលោកពូ និង ក្រុមគ្រួសារ ប្រកបដោយសេចក្តីសុខ សេចក្តីចម្រើន និង សុភមង្គលគ្រប់ប្រការ នាឱកាសបុណ្យចូលឆ្នាំថ្មីខាងមុខនេះ!!!!ដោយការគោរពដ៏ខ្ពង់ខ្ពស់បំផុត ពីក្មួយ ប៉េង Lam Lach ពូក៏សូមជូនពរដល់ក្មួយដូចគ្នាដែរ។ពិសេសអោយមានប្រាជ្ញាកាន់តែឈ្លាសវៃជួយដល់វិស័យអក្សរសាស្រ្តនិងវប្បធម៌ខ្មែរ។ Chheng Uor Yi សាធុ សាធុ សាធុ!!!!! Phan KolThydaញ៉ុមមានមោទនះភាពណាស់ដែលបានកើតជាខ្មែរ!!!
Chanbo Keo កំណាព្យនេះពិរោះហើយមានអត្ថន័យល្អណាស់!!!
Sambo Tip Happy New Year,thanks to peng,good meaningful and nice. Chhayhong Sb The poem is so meaningful. I really like it. I really like Sa Dev, and really want to study it. so can u tell me where can I study this kind of instrument? 利黄金 Oh great! I like this
Sothea Sok Really lovely poem both picture and meaning! :-)

No comments:

Post a Comment