កម្ពុជារដ្ឋ បើតាមបែបបទ តាំងពីបុរាណ
ថាខ្មែររុងរឿង គ្មានអ្វីប្រៀបបាន ប្រជាសុខសាន្ដ
បានសុខសេរី។
ខាងសាងប្រាសាទ បានល្អស្អាតបាត គួគាប់ប្រពៃ
មានក្បាច់រចនា ប្រសើរពេកក្រៃ ល្អគាប់ហរទ័យ
នៃទេសចរណ៍ជន។
សំបូរអ្នកចេះ អ្នកមានតំរិះ អនេកពេកពន់
ទាំងស្រីទាំងប្រុស គឺសុទ្ធជាធន់ ប្រៀបដូចជាទន់
កសាងប្រទេស។
មិនដួចឥឡូវ ខ្មែរគិតមិនត្រូវ តែងធ្វេសប្រហែស
ដើរលេងសប្បាយ មើលងាយចំណេះ ថាមិនវិសេស
ដូចទ្រព្យសម្បត្ដិ។
ការគិតដូចច្នោះ គឺពិតជាខុស ហើយជាវិបត្តិ
អោយកូនខ្មែរខ្ចិល ខុសពីបញ្ញាតិ ធ្វើអោយជាតិបាក់
ធនធានមនុស្ស។
ខ្លះគេចសាលា មានរឿងស្នេហា កាមគុណទាំងនោះ
ទៅសេពថ្នាំញៀន ទង្វើនោះខុស បុព្ងបុរស
សោកស្ដាយយ៉ាងណា។
បែកបាក់សាមគ្គី ដើរលេងផឹកស៊ី កើតជាបញ្ហា
ទំនាស់គ្នាឯង គួរគិតពិចារ ខុលឆ្គងប៉ុនណា
ខ្មែរឈ្លោះនិងខ្មែរ។
យុវជនខ្មែរអើយ កុំនៅកន្ដើយ កុំគិតគេចកែ
ឆាប់ដឹងខ្លួនឡើង មិនទាន់ហួសទេ យើងត្រូវកែប្រែ
សាងខ្លួនជាថ្មី។
ខិតខំសិក្សា តាមក្បូនតម្រា ពិតល្អប្រពៃ
នោះជាតិយើងនឹង រុងរឿងជាថ្មី ដូចកាលអតី
តកាលខ្មែរនោះ។
និពន្ធដោយ យុវសិស្ស ចំរើន វុទ្ធី រៀនថ្នាក់ទី១១ នៃអង្គការដើម្បីភាពញញឹម នៃកុមារ(PSE) ថ្ងៃទី ២៥ ខែមេសា ឆ្នាំ ២០១១
No comments:
Post a Comment