(បទកាកគតិ)
1. នឹកស្រុកនឹកស្រែ នឹកអស់ដីកេរ ពុកម៉ែយាយតា
នឹកអស់ញាតិមិត្ត នឹកជាតិខេមរា នឹកស្រែចំការ
ធ្លាប់នៅរួមគ្នា។
2. នឹកស្រុកនឹកស្រែ នឹកដីធ្លាប់ថែ នឹកចារាំងត្រោះ
នឹកភ្នំទន្លេ នឹកព្រៃរបោះ ព្រៃស្រោងល្បាតល្បោះ
នឹកជីធម្មជាតិ។
3. នឹកស្រុកនឹកស្រែ នឹកញាតិពុកម៉ែ នឹករំដេងល្មៀត
នឹកគោក្របី នឹកចង់ជួបទៀត នឹកព្រៃធ្លាប់ជ្រៀត
បេះបោចផល្លា។
4. នឹកស្រុកនឹកស្រែ នឹកវត្តធ្លាប់តែ ស្ដាប់លោកទេសនា
នឹកគ្រូនឹកសិស្ស ពូមីងយាយតា នឹកជាតិខេមរា
រស់នៅទីឆ្ងាយ។
5. នឹកស្រុកនឹកស្រែ នឹកគ្រូធ្លាប់តែ បង្រៀនបរិយាយ
ប្រដៅស្កីថា ឲ្យចាកចេញឆ្ងាយ ពីភពអន្ដរាយ
រកផ្លូវប្រសើរ។
6. នឹកស្រុកនឹកស្រែ នឹកពុកនឹកម៉ែ ធ្លាប់ជូនដំណើរ
ឲ្យកូនទៅរៀន ជួបក្ដីប្រសើរ គ្រងកូនឲ្យដើរ
ផ្លូវសុខសួស្ដី។
7. នឹកស្រុកនឹកស្រែ នឹកបឹងធ្លាប់តែ ស្វែងរកចាប់ត្រី
នឹកឈ្នាងអង្រុត សំណាញ់ល្បាញល្បី ច្បូកខ្មែរពិសី
នេសាទបុរាណ។
8. នឹកស្រុកនឹកស្រែ នឹកដល់ព្រះខែ បំភ្លឺភូមិឋាន
ក្នុងពេលរាត្រី ដីខ្មែរសុខសាន្ដ ជុំញាតិសន្ដាន
បញ្ជាន់ស្រូវលាន។
9. នឹកស្រុកនឹកស្រែ នឹកអស់កេរខ្មែរ ធ្លាប់ផ្ដល់ជាស្ពាន
ចម្លងពូជខ្មែរ ខ្ពស់ស្មើវិមាន ឋានសួគ៌និព្វាន
សុខគ្រប់អាត្មា។
10. នឹកស្រុកនឹកស្រែ នឹកជាតិធ្លាប់តែ ល្បីល្បាញអស្ចារ្យ
មហានគរ ខ្ពស់ស្មើតារា មនុស្សក្នុងលោកា
ប្រាថ្នាចង់ជួប។
11. នឹកស្រុកនឹកស្រែ នឹកល្បែងធ្លាប់តែ សប្បាយរួមរួប
ប្រជាប្រិយខ្មែរ សប្បាយកើនផ្គួប ខ្ញុំប្រាថ្នាជួប
គ្រប់បុណ្យចូលឆ្នាំ។
12. នឹកស្រុកនឹកស្រែ នឹកទ្រព្យស្រុកខ្មែរ ដូនតាបានផ្ដាំ
មានទឹកមានត្រី ធ្វើល្អផុតកម្ម កូនអើយចូរចាំ
សេពកប់មនុស្សល្អ។
13. នឹកស្រុកនឹកស្រែ ខ្ញុំមិនគ្នាន់គ្នេរ ថែពូជបវរ
ពូជដ៏ល្បាញល្បី ពូជកេរអង្គរ ពូនជ្រុំឲ្យល្អ
ជួបសុខខេមរា។
ព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ ២០១១ ( ម៉ោង២កន្លះ យប់) និពន្ធដោយ យី ឆេងអ៊ួ (ប៉េង) បណ្ណារក្សខ្មែរ
Thea Sovann ខ្ញុំចូលចិត្តណាស់បងប្រុស អគុណសំរាប់កំណាព្យដ៏ល្អនេះ :D
Chheng Uor Yi អរគុណប្អូនដែលជួយគាំទ្រកំណាព្យរបស់បង។ សូមសំណាងល្អគ្រប់ប្រការ។
So Pha Ny ពិតជាមានន័យ ដល់ជនប្រុស្រី ទទួលយល់ដឹង បានស្តាប់រួចហើយ ទុកជាចំនេះដឹង ថាខ្មែរយើងប៉ុនប្រសបក្រៃ។
Chheng Uor Yi អរគុណប្អូនស្រី បងដ៏ថ្លាថ្លៃ ជួយគាំទ្របង កំណាព្យបងខ្មែរ ខិតខំចារចង រំលេចរំលង កេរខ្មែរឲ្យល្បី។
Chheng Uor Yi អរគុណប្អូនស្រី បងដ៏ថ្លាថ្លៃ ជួយគាំទ្របង កំណាព្យបងខ្មែរ ខិតខំចារចង រំលេចរំលង កេរខ្មែរឲ្យល្បី។
Channy Sok ពិរោះណាស់!ថ្វីត្បិតតែខ្ញុំមិនបានឃ្លាតចាកមាតុភូមិ ប៉ុន្តែពេលអានកំណាព្យនេះធ្វើអោយខ្ញុំស្ទើរស្រក់ទឹកភ្នែក,នឹងស្រមៃឃើញរូបភាពស្រុកស្រែដ៏ស្រស់បំព្រងរបស់យើង.......!
Chheng Uor Yi អរគុណប្អូនស្រី ដែលបានជួយគាំទ្រកំណាព្យរបស់បង។ បងស្រលាញ់ស្រុកស្រែចំការ និង ប្រទេសខ្មែរយើងខ្លាំងណាស់។ សូមជូនពរប្អូនស្រីសំណាងល្អគ្រប់ប្រការ។
Khemara Both កំណាព្យពិតជាមានន័យពីរោះរណ្តំ អានហើយកាលណា ត្រូវតែវាចារ សរសើរថ្លាថ្លែង ទេព្យកោសលមែន
ដែលបងប្រុសមាន !
រីករាយណាស់ដែលបានអាន !
អរគុណ !
Le 25/04/2011 03:55, Chheng Uor Yi a écrit :
Chheng Uor Yi សូមអរគុណ លោកដែលបានជួយគាំទ្រកំណាព្យរបស់ខ្ញុំ។ សូមជូនពរសំណាងល្អគ្រប់ប្រការ។
Khemara Both សូមអរគុណ លោកបង ! ហើយរីករាយនឹងជួយលើកទឹកចិត្ត ស្មារតី ស្នេហាជាតិរបស់កុលបុត្រកុលធីតាខ្មែរជានិច្ច ! ជាពិសេសចំពោះអ្នកដែលមានថ្វិដៃដ៏ល្អប្រសើរដូចបងប្រុស ! ព្រោះថា បើជាតិយើងមានអ្នកចេះដឹកាន់តេច្រើន យើងកាន់តេមានសង្ឃឹមថា នឹងអាចរើបំរះពីការរលាយសាបសូន្យបាន ណា៎ ! មែនទេលោកបង និងបងប្អូន ?
Chheng Uor Yi បាទពិតជាត្រឹមត្រូវហើយប្អូនប្រុស។
Phaly Ch ល្អម៉ែន!អរគុណ
ភាសាខ្មែរ ពាក្យខ្មែរ ពាក្យថា កីឡាដ្ឋាន ក៏ត្រូវដែរ, ហើយវាអាចសមរម្យជាងពាក្យថា កីឡដ្ឋាន ផង ព្រោះថា ពាក្យបាឡី ដែលមានស្រៈ អា ជាឥត្ថីលិង្គនៅទីបំផុតនៃពាក្យ ...ត្រូវបានគេនិយមរក្សាទុកដូចដើម គឺមិននិយមលុបស្រៈ អា ណឹងចោលឡើយ, ទើបបានរូបជា កីឡាដ្ឋាន ដូច្នេះ, ឧទាហរណ៍៖ ទិវា បូក ឋាន ជា ទិវាដ្ឋាន, កញ្ញា បូក រតន ជា កញ្ញារតន, ....។
Chheng Uor Yi
សំនួរស្រាវជ្រាវ៖ នៅប្រទេសកម្ពុជាតើខេត្តណាដែលសំបូរស្រូវជាងគេ? តើស្រូវប្រភេទអ្វីខ្លះដែលគេចូលចិត្តដាំជាងគេ? ខេត្តនោះស្ថិតនៅផ្នែកណានៃប្រទេសកម្ពុជា? ក្រៅពីដំណាំស្រូវ តើខេត្តនោះនៅមានសំបូរប្រភេទដំណាំណាអ្វីខ្លះទៀត?
រូបភាពខាងក្រោម (ការជញ្ជូនកណ្តាប់ស្រូវរបស់ប្រជាកសិករខ្មែរ)
• Vityea Kong លោកបង ខ្ញុំឃើញសំនួរជាច្រើនរបស់លោកបង សុទ្ធតែផ្ដល់អត្ថប្រយោជន៏ តែដូចជាមិនឃើញមានបងប្អូនណា ម្នាក់បានចូលរួមផ្ដល់ជាយោបល់សោះ រួមទាំងខ្ញុំផងដែរ តែនេះមកពីខ្ញុំមិនបានដឹងនូវអត្ថបទ ឬក៏ព៌តមាន ទាក់ទងទៅនឹង សំនួររបស់លោកបង។ អាចថា មិនមានពេលវេលានឹងទៅ ស្រាវជ្រាវក៏ថាបាន។ ដូច្នេះ បើសិនជាមិនឃើញមានការចូលរួមយោបល់ ជាច្រើនថ្ងៃ ឬក៏សប្ដាហ៏នោះ តើលោកបង អាចផ្ដល់ជាចំលើយផងបានឬទេ?
អរគុណ
Chheng Uor Yi បាទប្អូន ! បងនឹងឆ្លើយតបជាបន្តបន្ទាប់ សូមរង់ចាំអានចុះណាប្អូន!!!
Vityea Kong បាទ! ខ្ញុំនឹងរង់ចាំអាន
Chheng Uor Yi នៅប្រទេសកម្ពុជា ខេត្តដែលសំបូរស្រូវជាងគេ គឺ ខេត្តបាត់ដំបង។ ស្រូវដែលគេចូលចិត្តដាំដុះជាងគេ គឺ ប្រភេទស្រូវវារ និង ស្រូវឡើងទឹក។ ក្រៅពីដំណាំស្រូវគេនៅមានដំណាំរួមផ្សំជាច្រើនប្រភេទទៀតដូចជា ក្រូច ខ្នុរ ទំពាំងបាយជូរ ម្ទេស......។ខេត្តនេះស្ថិតនៅភាគពាយ័ព្យនៃប្រទេសកម្ពុជាយើង។
Det Yi ខេត្តដែលសំបូរស្រូវជាងគេគឺខេត្តបាត់ដំបងហើយស្រូវដែលគេចូលចិត្តដាំជាងគេស្រូវផ្កាម្លីះ,ស្រូវផ្កាខ្ញី,ស្រូវនាងខុនខេត្តបាត់ដំបងសំបូរដំណាំកសិកម្មហើយខេត្តកំពង់ចាមវិញសំបូរដំណាំឧស្សាហ៏កម្មដូចជាកៅស៊ូ,ដំឡូងមី,ពោត,សណ្តែក,ល្ងជាដើម
Soth Sophary ដំឡូងរសឆ្ងាញ់ បើចៀននឹងខ្លាញ់ រឹតឆ្ងាញ់ពិសារ មានលក់គ្រប់ទី តាមទៀមតាមផ្សារ មិនថ្ងៃណាស់ណា សមរម្យបរិភាគ ។
Sok Theavy I miss paddy rice.....
លក្ខណ៍ ចៅតា អរគុណបងប្រុស តែបងសណ្តោស កុំប្រកាន់ថ្វី បើមានលើសលួស ហួសពាក្យសំដី មិនមែនកវី ស្រដីមិនសម។
Sothea Yonសូនកំណាព្យខ្មែរ Only group members can see this post
1. លក់អើយៗលក់គ្មានសេសសល់ លក់កេរ្ដិ៍លក់កល់គ្មានសល់អ្វីសោះ
ពួកែលក់ណាស់មិនសល់ចន្លោះ បើលក់បាត់អស់ខ្មែររស់ម្ដេចទៅ?
No comments:
Post a Comment