Monday, April 18, 2011

ចំរៀងបទ សួស្តីឆ្នាំថ្មី

លំនាំបទៈ ផ្គរលាន់ឯត្បូង(ចង្វាក់ប្រជាប្រិយ)
1. សួស្តីឆ្នាំថ្មីប្រុសស្រីកូនចៅខ្មែរ (ក្រមុំ មុំបង ឱកូនខ្មែរ)! (២ដង)
យើងមិនគ្នាន់គ្នេរនាំគ្នាឱចូលឆ្នាំ(២ដង)
2. យើងទៅវត្តវ៉ារលេងល្បែងតាមចំណាំ (ក្រមុំ មុំបងលេងតាមចំណាំ) ក្នុងថ្ងៃចូលឆ្នាំសន្សំឱសេរី...
3. យើងច្រៀងយើងរាំលេងបែបប្រជាប្រិយ (ក្រមុំ មុំបង បែបប្រជាប្រិយ)
សាងសុខសួស្តីឲ្យបានពេញមួយឆ្នាំ...។
4. យើងនាំគ្នាលេងធ្វើបុណ្យតាមចំណាំ (ក្រមុំ មុំបងលេងតាមចំណាំ)
យើងបណ្តុះផ្សាំពូជទំពាំងកុសលៗ
5. ប្រគេនចង្ហាន់ស្តាប់ធម៌ឲ្យឆ្ពោះដល់ (ក្រមុំ មុំបងឲ្យឆ្ពោះដល់)
សុខគ្មានពិភាល់ដល់ញាតិមិត្តគ្រប់គ្នា។
6. យើងរៀបចំផ្ទះទទួលតាមវេលាៗ (ក្រមុំ មុំៗបងតាមវេលា)
ដំណើទេវតាឆ្នាំចាស់ផ្លាស់ឆ្នាំថ្មីៗ
7. យើងសំអាតចិត្តឲ្យល្អជ្រះថ្លាសិរី ៗ (ក្រមុំ មុំបងថ្លាសិរី)
លាទុក្ខលាភ័យគ្មានថ្ងៃឲ្យជួបទៀតៗ
8. យើងពួនភ្នំខ្សាច់ស្រង់ព្រះល្អវរនាថ (ក្រមុំៗបងល្អវរនាថ)
យើងឈ្លកយើងឆ្លៀតស្ទួយខ្មែរឲ្យល្បីសាយៗ
ព្រលឹមថ្ងៃទី ១២ ខែមេសា ឆ្នាំ ២០១១
( ម៉ោង ១យប់) និពន្ធដោយ យី ឆេងអ៊ួ (ប៉េង) បណ្ណារក្សខ្មែរ

No comments:

Post a Comment