Tuesday, April 26, 2011

សេចក្តីអញ្ជើញរបស់អ្នកមីង កែវ ច័ន្ទបូរណ៍

Chanbo Keo (២២-មេសា-២០១១) មីង សូមស្នើនិងសូមអញ្ជើញកូន ជាវាគ្មិនអក្សរសិល្ប៍ នៅសិក្ខាសាលា ខាងវិញ្ញាសាវិញ្ញាណ១០ ថ្ងៃ២៥មិថុនា២០១១ នៅពុទ្ធសាសនបណ្ឌិត្យ។ សូមត្រៀម អត្ថបទសិក្សា មួយគម្រោងខ្នាតខ្លី ប្រហែល៥ទំព័រ សម្រាប់ណែនាំសិស្សឬនិស្សិត ត្រៀមជាអ្នកនិពន្ធ ថាតើគួរធ្វើយ៉ាងណាអោយក្លាយជាអ្នកនិពន្ធប្រជាប្រិយ និងនាំប្រយោជន៍ដល់អ្នកអាន។ សូមត្រៀម making a presentation on your paper for about 20mn.
Chheng Uor Yi បាទអ្នកមីងកូននឹងរៀបចំកិច្ចការនេះ។ សូមអរគុណអ្នកមីង និង លោកបងផល្លាជាអណកដែលតែងតែងជួយគាំទ្រកូនរហូតបានទទួលលទ្ធផលដូចសព្វថ្ងៃនេះ។ បើមិនមានការជ្រោមជ្រែងពីអ្នកមីង និង បងផល្លា រួមទាំងកវីនិពន្ធខ្មែរ និង បរទេសមួយចំនួនកន្លងមកទេ កូនមិនអាចមានសេចក្តីក្លាហាន ឬមានគំនិតក្នុងការសរសេរដូចសព្វថ្ងៃនេះទេ។ ជាពិសេសកំណាព្យរបស់អ្នកមីង និង បងផល្លា បានចាក់ឫសយ៉ាងជ្រៅក្នុងក្រអៅបេះដូងរបស់កូន។ កូនគាំទ្រជានិច្ចចំពោះសកម្មភាពមនុស្សធម៌ សកម្មភាពអប់រំ និង ការលើកស្ទួយវប្បធម៌ និង អក្សរសាស្ត្រខ្មែរ របស់អ្នកមីង បងផល្លា និងអ្នកនិពន្ធខ្មែរស្នេហាជាតិដទៃៗទៀតជានិច្ច។ កូនសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុតចំពោះអ្នកមីងដែលបានផ្តល់នូវឱកាសនិងភាពកក់ក្តៅដ៏ល្អនេះ។
សូមគោរព និង ជូនពរអ្នកមីង លោកពូ ប្អូនស្រី បងផល្លា ក៏ដូចជាបងប្អូនខ្មែរទាំងអស់ទៀតឲ្យសម្រេចបាននូវការបំរើវិស័យអក្សរសាស្ត្រ និង វប្បធម៌ជាតិខ្មែរឲ្យបានជោគជ័យដូចក្តីប្រាថ្នា។
ពីកូន៖ ប៉េង

No comments:

Post a Comment