បទកាកគតិ
1. សួស្តីឆ្នាំថ្មី បងប្អូនប្រុសស្រី ពុកម៉ែយាយតា
ពូមីងបងប្អូន នៅក្រុងចំការ ស្រុកស្រែដែរណា
សូមជួបសិរី។
2. ឆ្នាំនេះឆ្នាំថោះ ចម្រើនលែងថ្លោះ ឆ្នាំផុតគ្រោះភ័យ
ឆ្នាំតំណាងសត្វ ស្លូតបូតវាងវៃ ឆ្នាំនាំសិរី
ផ្តល់គ្រប់ភូមិស្រុក។
3. ឆ្នាំនាំរីករាយ សើចលេងក្អាកក្អាយ ចែកចាយអែអុក
ឆ្នាំនាំវប្បធម៌ ខ្មែរចែកគ្រប់ស្រុក ឆ្នាំនាំក្តីសុខ
សុភមង្គលខ្ពស់។
4. សួស្តីឆ្នាំថ្មី សូមខ្មែរវាងវៃ ត្រងទុកសក្តិយស
ត្រងសុខភាពល្អ ស្ទួយអារ្យខ្ពស់ ដឹកនាំឈានឆ្ពោះ
ខ្មែរខ្ពស់លើលោក។
រសៀលថ្ងៃទី ១១ ខែមេសា ឆ្នាំ ២០១១
និពន្ធដោយ យី ឆេងអ៊ួ (ប៉េង) បណ្ណារក្សខ្មែរ
No comments:
Post a Comment