Monday, April 18, 2011

ចំណាប់អារម្មណ៍របស់មិត្តអ្នកអាន

Sothea Yon លោកប៉េងជាទីរាប់អាន ខ្ញុំមិនបានដឹងថា កំពាក្យរបស់លោកបាកដាក់ចុះផ្សាយក្នុងគេហទំព័រណាមួយហើយឬនៅ បើមិនទាន់ទេ ខ្ញុំនឹងចុះផ្សព្វផ្សាយអោយ ដើម្បីចូលរួមចំណែកក្នុងការបង្កើតធនធានផ្នែកស្រាវជ្រាវតាមប្រព័ន្ធបច្ចេកវិជ្ជាក៏ដូចជាចូលរួមចំណែកថែរក្សានិងអភិវឌ្ឍវប្បធម៌ខ្មែរ ផ្នែកអក្សរសាស្ដ្រ។
Chheng Uor Yi លោកសុធាជាទីគោរពរាប់អានបំផុត! ខ្ញុំមិនទាន់បានទាក់ទងចុះផ្សាយជាមួយផ្នែកណាមួយនៅឡើយទេ។ ដូច្នេះរាល់កំណាព្យដែលខ្ញុំចុះផ្សាយក្នុងនេះ លោកអាចចូលរួមផ្សាយបន្តក្នុងគេហទំព័ររបស់លោកបាន។ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តចូលរួមក្នុងការថែរក្សាវប្បធម៌ខ្មែររបស់លោក។ ខ្ញុំសូមជូនពរលោកបានសុខសប្បាយគ្រប់ប្រការក្នុងឱកាសបុណ្យចូលឆ្នាំថ្មីដ៏ខ្លីខាងមុខនេះ។ ដោយការគោរពបំផុតពីខ្ញុំ យោះ ឆេងអ៊ួ (ប៉េង)
5. គ្រាន់តែបានអាន កវីចំណាន តាក់តែងកាព្យា
ចូលឆ្នាំថ្មីខ្មែរ ប្រពៃណីដូនតា ថែទាំរក្សា
សម្បត្តិវប្បធម៌។
6. អស្ចារ្យកវី ចំណានលកលៃ ល្បែងល្បីបវរ
ប្រជាប្រិយខ្មែរ ល្បាញល្បីខ្ទីខ្ទ័រ កូនខ្មែរក្រោកឈរ
គាំទ្រលើកស្ទួយ។
7. កវីចិត្តខ្មែរ ចិត្តល្អលើសគេ គំនិតជំនួយ
ដាស់អស់កូនខ្មែរ ឲ្យក្រោកលើកស្ទួយ វប្បធម៌តែមួយ
គឺព្រលឹងខ្មែរ។Sothea Yon
1) ខ្ញុំសូមអរគុណ ច្រើនក្រៃពេកពន់ ដែលជួយគាំទ្រ ស្នាដៃខ្ញុំបាទ កំណាព្យវប្បធម៌ ថ្លៃខ្ពស់បវរ
ខ្មែរល្បីក្នុងលោក។Chheng Uor Yi

No comments:

Post a Comment