Monday, April 18, 2011

កំណាព្យ ព្រលឹងខ្មែររស់

បទកាកគតិ
1. ព្រលឹងខ្មែររស់ ទើបខ្មែរល្បីឈ្មោះ កូនខ្មែរប្រុសស្រី
ចូរចាំឲ្យជាក់ ចូរអ្នកឃ្មាតខ្មី ខំប្រឌិតច្នៃ
គំនិតសាងជាតិ។
2. ព្រលឹងខ្មែរនោះ គិតជាតិឲ្យមោះ ខ្ញុំមិនចង់ឃ្លាត
ទេណាអ្នកថ្លៃ ព្រោះយើងជាញាតិ បង្កើតថែមទៀត
គំនិតល្អៗ។
3. ខ្ញុំជានិស្សិត ន័រតុនល្អពិត គ្រឹះស្ថានជំហរ
កូនខ្មែរអង្គរ ថ្លៃថ្លាបវរ សាងជាតិបន្ត
ទ្រជាតិឲ្យបាន។
4. ខ្ញុំខំសិក្សា វិជ្ជាពិតណា ពាណិជ្ជសាស្ត្រថ្កាន
ជំនាញគ្រប់គ្រង ចេះគ្រងប្រមាណ ចាយវាយប្រុងប្រាណ
សាងសង្គមពិត។
5. ចប់បរិញ្ញាប័ត្រ ខំច្រើនពេកក្តាត់ ចង់ទៀតបណ្ឌិត
មិនថាលំបាក ត្រូវព្រួយគំនិត ឲ្យតែជុំជិត
ជាតិខ្មែរសុខសាន្ត។
6. វិជ្ជាស្មោះនេះ អាចច្នៃប្រទេស ឲ្យខ្ពង់ខ្ពស់បាន
ល្អដូចគេឯង ជាក់ជាពុំខាន ឲ្យតែសន្តាន
ជួយគាំទ្រខ្ញុំ។
មុននឹងបញ្ចប់ ខ្ញុំលើកម្រាមដប់ ហត្ថាប្រណម
ប្តឹងអស់ទេព្តា ទោះនៅឋានព្រហ្ម ជួយប្រមូលផ្តុំ
សាមគ្គីជាតិខ្មែរ។
ក្រាំងតាផូ សាក់សំពៅ ដង្កោ ភ្នំពេញ ថ្ងៃទី ២ ខែ វិច្ឆិកា ឆ្នាំ ១៩៩៩
និពន្ធដោយ យី ឆេងអ៊ួ (ប៉េង) និស្សិតឆ្នាំទី២ ផ្នែកពាណិជ្ជសាស្ត្រ នៃ មហាវិទ្យាល័យន័រតុន

No comments:

Post a Comment