Friday, April 29, 2011

គុណសម្បត្តិ ១០ ប្រការដែលបុគ្គលជោគជ័យត្រូវតែមាន



 “អាទថ៍កំបាំងនៃភាពជោគជ័យនៅក្នុងជីវិត គឺសំរាប់តែបុគ្គល ដែលត្រៀមខ្លួនរួចរាល់ សំរាប់ឱកាស របស់គាត់នៅពេល ដែលវាមកដល់។ Discraeli. ប៉ុន្តែភាគច្រើនយើងតែងតែរងចាំនូវ ពេលវេលាដែលត្រឹមត្រូវ មុនពេលដែលពួកគេចាប់ផ្តើម។ ប៉ុន្តែពេលវេលា ដែលត្រឹមត្រូវនោះ គឺមិនដែលមកទេ វាព្រោះតែឪកាស នោះគឺតែងតែនៅ ជាមួយយើងជានិច្ច។ ប៉ុន្តែយើងទេ ដែលមិនទាន់ត្រៀមខ្លួនរួចរាល់សំរាប់ឪកាសនោះ។”

 “ជោគជ័យគឺមិនមែនគ្រាន់តែជាអ្វីមួយ ដែលបានជ្រើសរើស ដ៏តិចតួចទើបអាចសំរេចបាននោះទេ។ គ្រប់គ្នាទាំងអស់អាច ជោគជ័យបាននូវគ្រប់ផ្នែកនៅក្នុងជីវិតរបស់ខ្លួន។ អ្នកចាំបាច់ត្រូវដឹងថាតើ ត្រូវប្រតិបត្តិដោយរបៀបណា នៅក្នុងវិធីល្អមួយដែលអ្នក ត្រូវប្រាកដថា អ្នកអាចជោគជ័យគ្រប់ពេលវេលា។”

 ជោគជ័យគឺបានមកពីលទ្ធផលនៃការធ្វើទំលាប់ដែលជាក់លាក់ហើយបន្តជាមួយនិងទំលាប់នោះ។ ការសង្កេតគឺជាគន្លឹះ។ ដើម្បីជោគជ័យអ្នកត្រូវតែជាបុគ្គលមួយដែលច្បាស់លាស់។ កុំអាក់អន់ទឹកចិត្តប្រសិនបើអ្នកមិនទាន់ជាបុគ្គលនោះនៅឡើយ។

 ជាមួយការអនុវត្តន៍ គ្រប់បុគ្គលអាចខ្លាចទៅជា បុគ្គលជោគជ័យម្នាក់។ បុគ្គលដែលជោគជ័យ គិតនៅក្នុងផ្លូវដែលច្បាស់ លាស់ ហើយនិយាយក្នុងផ្លូវដែលច្បាស់លាស់ និង ប្រព្រឹត្តនៅក្នុងផ្លូវដែលច្បាស់លាស់។ ជាលក្ខណៈបុគ្គលយើងគ្រាន់តែជាដំណក់ ទឺកតែមួយដំណក់តែប៉ុណ្ណោះ តែរួមសាមគ្គីគ្នា យើងអាចជាមហាសមុទ្រមួយដ៏ធំល្វឹងល្វើយ។ Ryunosuke Satoro. នេះគឺជាការក្រើនរំលឺកយើង ពីសារៈសំខាន់នៃការសាមគ្គីគ្នា ហើយវានិងនាំយើងទៅរកជោគជ័យ។

 គួរតែសាទរចំពោះអ្វីដែលអ្នកមាន។ ត្រូវចេះច្នៃប្រឌិត និង បង្កើត។គិតឲ្យខុសប្លែកពីគ្នា ហើយនិងគិតអ្វីដែលវិជ្ជមាន។

 នៅពេលដែលជីវិតផ្តល់នូវ ១០០ ហេតុផលដើម្បីយំ ត្រូវបង្ហាញជីវិតថាអ្នកមាន ១០០០ ហេតុផលដើម្បីញញឹម។ ប្រឈមមុខជាមួយនិង អតីតកាលដោយគ្មានការសោកស្តាយ គ្រប់គ្រងបច្ចុប្បន្នរបស់អ្នកជាមួយទំនុកចិត្ត ហើយរៀបចំអនាគត ដោយគ្មានការភ័យខ្លាច រក្សានូវទំនុកចិត្តហើយបោះបង់នូវការភ័យខ្លាច។

 នៅក្នុងដំណើរជីវិតប្រសិនបើអ្នកចង់ធ្វើដំណើរដោយគ្មានការភ័យខ្លាចអ្នកត្រូវមាននូវសំបុត្រនៃសតិសម្បជញ្ញៈរឺមនសិការ
ដែលល្អ។

 នៅក្នុងអ្វីដែលមិនអាចទៅរួច គឺ មាននូវដំណោះស្រាយសូម្បីតែពាក្យថា “មិនអាចទៅរួច”ត្រូវនិយាយថា”ខ្ញុំអាចទៅរួច និងមានដំណោះស្រាយ”។

 អ្នកខ្លះនិយាយថា “ជោគជ័យគឺជារបស់ បុគ្គលទាំងឡាយណា ដែលអាចមើលឃើញនូវ ការប្រកួតប្រជែងដែលស៊ាំញុំ ដែលផ្តល់ដោយពិភពលោកដូចជាការលើកទឹកចិត្ត”។ ការប្រកួតប្រជែងរបស់អ្នកគឺជាឪកាសមាសសំរាប់ជោគជ័យ។

 “គ្រាប់ពូជនៃភាពជោគជ័យលូតលាស់ពីផេះនៃការបរាជ័យ”។Robert X. Perez.



 ការបរាជ័យគឺមិនមែនជាការជោគជ័យនោះទេ តែវាគឺជាចំនុចបង្ហាញដើម្បីធ្វើប្រសើរជាងអ្វីដែលអ្នកបានធ្វើ។ អ្នកត្រូវតែ ដឹងថាអ្នកស្ថិតនៅក្នុង ការសិក្សាដែលឥតឈប់ឈរនៃជីវិត។ អ្វីដែលអ្នកប្រឈមមុខគឺ សំរាប់ជាការបណ្តុះបណ្តាលរបស់អ្នក។ “ជោគជ័យគឺកំពុងតែផ្តោតទៅលើ អំណាចដែលពោរពេញនៃអ្វីទាំងអស់ដែល អ្នកធ្លាប់មានការចង់បានដែលមានរលាកស្នាមដើម្បី សំរេចបានជោគជ័យ”។ Willfred Perterson.

 គោលការណ៍បួនយ៉ាងសំរាប់ជោគជ័យ។ នៅក្នុងសាសនាព្រះពុទ្ធ យើងមាននូវគោលការណ៍បួនយ៉ាងនៃជោគជ័យរឺបាលី ឈ្មោះ “ឥទិប្បដៈ”ដែលមានន័យថាមាគ៌ាដើម្បីជោគជ័យ។ ដើម្បីជោគជ័យយើងត្រូវមានគោលដៅគោរពគោលការណ៍ទាំង៤នេះ។

1. ចន្ទៈ : មានបេះដូងពោរពេញដោយថាមពលរឺភាពឈ្លាសវៃនៃក្តីស្រលាញ់

ចំនុចដំបូងគឺសេចក្តីស្រលាញ់ រឺការចាប់អារម្មណ៍ទៅនិងអ្វីដែលអ្នកនិងធ្វើវាដែររឺទេ? តើអ្នក មិនគ្រាន់តែចង់ រឺមិនចូលចិត្តនៅក្នុងអ្វី ដែលអ្នកនិងធ្វើ ហើយតើអ្នកអាចធ្វើវាឲ្យបានល្អដោយវិធីណា? អ្នកប្រហែលជា “គ្រាន់តែចង់ធ្វើ”វាមិនគ្រប់គ្រាន់សំរាប់ជោគជ័យនោះទេ។ អ្នកត្រូវតែចាប់អារម្មណ៍យ៉ាងខ្លាំងដើម្បីធ្វើវា។

2. វីរិយៈ : ការប្រព្រឹត្តជាមួយការខិតខំប្រឹងប្រែង
ដំបូងអ្នកត្រូវចូលចិត្តដើម្បីធ្វើវា។ បន្ទាប់មក អ្នកត្រូវធ្វើវាយ៉ាងម៉ត់ចត់។ សេចក្តីព្យា យាមនិងប្រព្រឹត្តវានៅពេលស្របជាមួយការខិតខំប្រឹងប្រែង។ អ្នកត្រូវតែព្យាយាមហើយមិនបោះបង់វាចោល ថ្វីត្បិតតែការងារនោះ ជាការងារដែលលំបាក។តើអ្នកគួរតែមានចំណេះដឹងរឺ អ្នកត្រូវស្វែងរកវាពីប្រភពដទៃរឺព្រឹក្សាជាមួយអ្នកដទៃទៀត។

3. សិត្តៈ : ការបេជ្ញាខ្លួនឯងផ្ទាល់ចំពោះការងារ
នេះគឺជាការចង្អុលបង្ហាញទាំងអស់។ អ្នកត្រូវផ្តោតទៅលើការងាររឺអ្វីដែលអ្នកត្រូវធ្វើ។ គិត អំពីវាឲ្យបានញឹកញាប់។ ធ្វើការងារជាមួយការយកចិត្តទុកដាក់។

4. វិមានស្សៈ : ការប្រើប្រាស់ការសង្កេតដ៏ឈ្លាសវៃ
អ្នកជាញឹកញាប់ តែងពិនិត្យបច្ច័យលើ ហេតុ និង ផល គុណសម្បត្តិ និង គុណវិបត្តិ ចំណេញហើយ និង ខាតជាដើមនៅក្នុងអ្វីដែលអ្នកត្រូវធ្វើ។ ធ្វើការសង្កេតនិងប្រើប្រាស់នូវលទ្ធផល នៃដំណើរការដើម្បីអភិវឌ្ឍន៍ ការងាររបស់អ្នកតាម រយៈការធ្វើផែនការ, ការសាកល្បង, ការធ្វើពិសោធន៍ ហើយធ្វើការវាយតំលៃឡើងវិញ។

 “ចងចាំថានៅក្នុងជីវិតយើង ដែលយើងលេងល្បែងជីវិត ភពផែនដីគឺជា បន្ទប់លេងមួយ ដែលពោរពេញទៅដោយ ឧបស្គ ហើយនិងការភ្ញាក់ផ្អើល ដូច្នេះទុកឲ្យអ្វីគ្រប់យ៉ាងហូរចុះតាមដំណើរចុះ អ្នកនិងស្វែងរកឃើញនុវហេតុផល……រៀនពីវា។” Hyriah Candao.

 “ការបរាជ័យនីមួយៗគឺជាជំពូកផ្សេងៗដែលមានលក្ខណៈធម្មតាមួយនៃប្រវត្តិសាស្រ្តនៃទំព័រជីវិតរបស់យើង។ ការបរាជ័យ គឺត្រូវដឹងឬយល់នូវអ្វីដែលមិនត្រូវធ្វើ។ ចងចាំវាហើយកុំបោះបង់ចោលរហូត គោលបំណងរបស់អ្នក ទទួលបានជោគជ័យ”។ Samuel Aidoo.


 Jasbeen S. ផ្តល់ដំបូន្មានថា”វាពិតជាក់ស្តែងណាស់ ជីវិតគឺពិតជាការលំបាក……អ្វីទាំងនោះនិងមកដល់នៅពេលដែល អ្នកបានបន្សល់ឬ ឆ្លងកាត់ ហើយធ្វើអ្វីដែលត្រឹមត្រូវ……”បណ្តាំដែលខ្ញុំ កំពុងតែផ្ញើជាមូយ ការដកស្រង់ឬ ការនិយាយពោលថា ”មិនត្រូវចុះចាញ់,ត្រូវមានការគិតឬ រំពឹងទុកលើស្ថានភាពរបស់អ្នកហើយនិងធ្វើវាឲ្យបានល្អបំផុត។ អ្នកប្រហែលជាអាចរៀនអ្វីមួយ ដែលថ្មី ឬ ទទួលនូវអ្វីដែលថ្មីដ៏អសា្ចរ្យ”។

 “នៅពេលដែលជីវិតចោលស្បែកជើងមកកាន់អ្នកយ៉ាងហោចណាស់អ្នកអាចរើសយកមួយគូរដែលល្អបំផុតហើយព្យយាមពួកវាឲ្យសមស្របទៅតាមទំហំ។” Jasbeen។

 “ភាពរឹងមាំដែលមាននូវសតិសម្បជញ្ជៈគឺត្រូវតែយល់នូវផលចំណេញចំពោះរយៈពេលវែងប្រសើរជាជាងការដែលត្រូវបានពន្យាពេលនូវ ការឈឺចាប់រយៈពេលខ្លី។ ជារៀងរាល់លើក នៅពេលដែលយើងមានភាពរឹងមាំ នោះយើងនិងមាននូវ លទ្ធផលចុង ក្រោយនៃភាពជ័យជំនះ។”Anonymous.

 “ដូចគ្នាផងដែរ ចេះយកឪកាសហើយនិងមានវាឲ្យបានច្បាស់លាស់ វត្តុតែមួយគត់ នៅក្នុងជីវិតដែលអ្នកពិតជាមានវិប្ប ដិសារីតែប៉ុណ្ណោះ ចំពោះឪកាសដែលអ្នកមិនបានទទួលយក……អ្នកនិងមានវិប្បដិសារីតែប៉ុណ្ណោះចំពោះឪកាសដែលអ្នកត្រូវបាន ប្រឈមមុខជាមួយនិង ភាពលំបាកឬសារៈសំខាន់នៃ ការដែលមិនបានទទួលយកនូវ ឪកាសហើយនិងក្តោបក្តាប់នូវខណៈនោះ ហើយនិងព្រេងសំណាងដែលមកដល់ជាមួយនិងវា។ ទទួលយកនូវឪកាសជារៀងរាល់ថ្ងៃ!”

 អ្វីគ្រប់យ៉ាងដែលអ្នកបានធ្វើនៅក្នុងជីវិត ទាំងអ្វីដែលល្អនិងអាក្រក់សុទ្ធតែបាននាំអ្នក ទៅកាន់ខណៈនេះគឺជោគជ័យទាំង អស់។គ្រប់គ្នាក្រៅពីនោះពិតជាចង់ឲ្យអ្នកធ្វើនូវអ្វីដែលមានន័យឥឡូវនេះទុកឲ្យខ្ញុំបង្ហាញអ្នកនូវគុណសម្បត្តិ ១០ប្រការដែលបុគ្គល ដែលជោគជ័យគួរតែមាន……Rachel Weisz, Edward Burns, Andy Garcia, Dustin Hoffman.

1. ទស្សនៈវិស័យ : អ្នកមាននូវរូបភាពច្បាស់លាស់មួយ នូវអ្វីដែលអ្នកពិតជាចង់សំរេចឬក្លាយខ្លួន។ រក្សាទុក រូបភាពនេះទុកឲ្យខ្ពស់នៃចិត្តរបស់អ្នកនៅគ្រប់ពេលជានិច្ច។ នៅកំឡុងពេលអ្វីមួយដែលអ្នកពិតជាចង់ធ្វើ ពីព្រោះតែអ្នកចង់ធ្វើនោះ ហើយនិងជួយជុំរុញទឹកចិត្តអ្នកដើម្បីសំរេចវា។ ចាប់ផ្តើមវាជាមួយទីបញ្ចប់នៅក្នុងចិត្ត។

2. ជំនឿជាក់ : ជឿជាក់ដោយគ្មានស្រមោលនៃភាពសង្ស័យ ថាអ្នកអាចធ្វើវាបាន។ ជឿជាក់ថាអ្នកនិង ជោគជ័យ។ ជឿជាក់នៅក្នុងអំណាចមួយដែលខ្ពស់ចំពោះអ្នកដែលកំពុងតែជួយអ្នកឲ្យ ទទួលបាននូវអ្វីដែលអ្នកចង់។ ត្រូវនៅឲ្យ ឆ្ងាញពីឥទ្ធិពលដែលអវិជ្ជមាន(មនុស្ស, សៀវភៅ, អ្វីមួយដែលអវិជ្ជមាន) ដែលធ្វើឲ្យអ្នកសង្ស័យពីសមត្ថភាពរបស់អ្នកដើម្បីជោគ ជ័យ។ ហ៊ុំព័ទ្ធខ្លួនរបស់អ្នកផ្ទាល់ជាមួយអ្វីដែលរំលឹកអ្នកថាអ្នកអាច ហើយនិងទទួលជោគជ័យ។

3. ទំនួលខុសត្រូវ : ជឿជាក់ថាអ្នកតែម្នាក់ឯង ដែលទទួលខុសត្រូវចំពោះ អនាគតរបស់អ្នក។ អ្នកតែម្នាក់គត់ ដែលទទួលខុសត្រូវចំពោះលទ្ធផលនៃការខិតខំប្រឹងប្រែងរបស់អ្នក។ មិនត្រូវរកនរណាម្នាក់ដើម្បីស្តីបន្ទោសនោះទេ តែត្រូវមាន អារម្មណ៍ដែលមានសេរីភាពដើម្បីស្នើជំនួយតាមដែលអ្នកត្រូវការ។ ប៉ុន្តែត្រូវចងចាំថា ការសំរេចចិត្តចុងក្រោយគឺ ស្រេចតែលើអ្នក ហើយ។ បន្ទាប់ពីនោះមកវា គឺជាជីវិតរបស់អ្នក។



4. សេចក្តីបញ្ជាក់ : បង្កើតនូវទំលាប់មួយនៃការនិយាយចេញមកក្រៅឲ្យលឺនូវអ្វីដែលអ្នកសង្ឃឹមថា និងទទួល ជោគជ័យ។ ត្រូវនិយាយវានៅបច្ចុប្បន្នកាលថា “ខ្ញុំគឺសមហើយនិងល្អ” ដែលផ្ទុយពី “ខ្ញុំនិងសមហើយល្អ”។ ប្រសិនបើពិបាកក្នុងការ និយាយចេញមកក្រៅឲ្យលឺៗចំពោះខ្លួនឯង អ្នកអាចសរសេរនូវសេចក្តីបញ្ជាក់នោះក៏បាន។ បន្ទាប់មក ត្រូវមើលវា(រឺយកល្អនៅតែ សរសេរវាឡើងវិញ)ឲ្យបានច្រើនដងក្នុងមួយថ្ងៃ។ វានិងជួយឲ្យអ្នកផ្តោតអារម្មណ៍លើវត្ថុបំណង។ ហើយវាក៏អាចសាងនូវភាព ជឿជាក់និងទំនុកចិត្តផ្ទាល់ខ្លួនផងដែរ។

5. ការប្តេជ្ញាចិត្ត : ត្រូវធ្វើការប្តេជ្ញាចិត្តដ៏ខ្លាំងខ្លាទៅលើសកម្មភាព។ ធ្វើការសំរេចចិត្តត្រូវយកជំហានណាមួយក៏ ដោយដែលអ្នកត្រូវការដើម្បីជួយអ្នកដើម្បីសំរេចគោលបំណងរបស់អ្នក។ បន្ទាប់មកត្រូវស្មោះត្រង់ចំពោះការប្តេជ្ញាចិត្តដែលអ្នកបាន ធ្វើ។ ដែលជារឿយៗ យើងត្រូវស្វែងរកនូវភាពងាយស្រួលដើម្បីរក្សានូវការប្តេជ្ញាចិត្តចំពោះខ្លួនអ្នកផ្ទាល់។ នេះគឺជាគំរូមួយដែលត្រូវ តែផ្លាស់ប្តូរប្រសិនបើ អ្នកត្រូវតែជោគជ័យដើម្បីជីវិត។

6. បង្កើតនូវគោលបំណងដ៏ឆ្លាតវៃមួយ : អ្នកត្រូវដឹងនូវអ្វី ដែលអ្នកចង់ធ្វើហើយ ចង់សំរេចជោគជ័យ អ្នកត្រូវការ កំនត់វាដោយការបង្កើតគោលបំណងមួយ។ ហើយគោលបំណងត្រូវតែច្បាស់លាស់ ដែលអាចវាស់វែងបាន(អ្នកត្រូវការស្តង់ដាមួយ ដើម្បីជួយអ្នកឲ្យដឹងនូវអ្វីដែលអ្នកចង់សំរេចវា) ហើយដែលមាន ការលើកទឹកចិត្ត(វាត្រូវតែលើកទឹកចិត្តអ្នក ហើយជួយរក្សាអ្នកឲ្យ មានការលើកទឹកចិត្ត) ដែលអាចសំរេចបាន ហើយដែលមានភាពទាក់ទាញនិងដែលច្បាស់លាស់(មិនមែនជាចំនុចដែលបង្កើត ឡើងនូវគោលបំណង ដែលមិនច្បាស់លាស់ ជាក់លាក់ដូចជា ”ខ្ញុំចង់ក្លាយទៅជាសេដ្ឋីនៅរសៀលនេះ”) ហើយនិងពេលវេលា( បង្ហាញនៅពេលដែលអ្នកសង្ឃឹមថា អ្នកអាចសំរេចវាបាន)។

7. ធ្វើផែនការហើយនិងធ្វើការអនុវត្ត : ធ្វើនូវផែនការនៃសកម្មភាព មួយឲ្យចេញជារូបរាងឡើង។ ហើយបំបែក គំរោងទាំងនោះឲ្យដូចទៅនិងដំណាក់កាលរបស់ទារក។ ចាប់ផ្តើមពីមួយជំហានឬពីរជំហានក្នុងមួយថ្ងៃរំលឹកខ្លួនអ្នកផ្ទាល់ថាជំហាន នីមួយៗកំពុងតែនាំអ្នកឲ្យខិតជិតគោលបំណងរបស់អ្នក។ ហើយសំដែងសកម្មភាពនីមួយៗឲ្យអស់ពី សមត្ថភាពរបស់អ្នក និង បំពេញវាជាមួយនិងទំនុកចិត្ត, ការកំនត់ហើយនិងគោលបំណងដើម្បីឈានទៅដល់គោលបំណងរបស់អ្នក។ ការដែលសំខាន់បំផុត គឺការដែលថិតឋេរ។

8. ការតស៊ូ : កុំបោះបង់ចោលរហូតដល់អ្នកបានសំរេចនូវអ្វីដែលអ្នក ពិតជាចង់បាន។ នៅក្នុងដំណើរការ នៃអ្វីមួយដែលពោរពេញដោយឆន្ទៈ ដើម្បីផ្លាស់ប្តូរផ្នែកណាមួយដែលរៀបចំ តែមិនដំណើរការ ហើយនិងព្យាយាមនូវអ្វីមួយផ្សេង ទៀត។ Thomas Edison មិនបានបោះបង់ចោលនូវការស្វែងរករបស់គាត់ដើម្បីបង្កើតអំពូលភ្លើង ថ្វីត្បិតតែគាត់ធ្លាប់បានបរាជ័យ ១០,០០០ ដងរួចហើយក៏ដោយ។ ឥឡូវនេះគឺជាការតស៊ូ! យល់ថាគ្រប់ការបរាជ័យ ដូចជាជណ្តើរថ្មមួយដែលនាំឲ្យយើងសំរេច ជោគជ័យ និង យល់ថាវាដូចជាការបង្អាក់បណ្តោះអាសន្ន។ រៀនពីវាហើយរុញវាឆ្ពោះទៅមុខនូវគោលបំណងរបស់អ្នក។

9. ការដឹងគុណ : រក្សានូវអាកប្បកិរិយាមួយនៃការដឹងគុណហើយត្រូវដឹងថា ក្តីស្រមៃរបស់អ្នកត្រូវក្លាយជាការ ពិតមួយជាក់លាក់។ បដិសេធដើម្បីប្រឆាំងនៅពេលដែលស្ថានភាពនោះមើលទៅផ្ទុយគ្នា។ បដិសេធការត្អូញត្អែរ។ ត្រូវដឹងគុណ ចំពោះកន្លែងដែលជីវិតអ្នកនៅនិងចំពោះថ្ងៃមុខ។ មើលជុំវិញនូវវត្ថុរបស់អ្នកហើយដឹងគុណចំពោះវា។ អ្នកនិងភ្ញាក់ ផ្អើលដើម្បីស្វែង
រកអ្វីមួយដែលនៅជុំវិញយើង។



10. ក្លាយជាអ្នកផ្តល់ឲ្យ : នៅក្នុងទំនាក់ទំនងរបស់អ្នក តែងតែគិតនៅក្នុងលក្ខខណ្ឌអ្វីដែលអ្នកអាចធ្វើចំពោះបុគ្គល ដទៃចំពោះអ្វីដែលមានទៅវិញទៅមក។ បន្ទាប់មកពីនោះមកក្តីស្រមៃអ្វីក៏ដោយភាគច្រើនគឺជាប់ទាក់ទងនិងទំនាក់ទំនងជាមួយនិង មនុស្សដទៃទៀត។ ត្រូវបើកចិត្តឲ្យទូលាយ និង សប្បុរសទៅអ្នករាល់គ្នា អ្នកនិងមិនដឹងថា ការបង្កើតថ្មីរបស់អ្នកនោះនិងមកពីណា នោះទេ។
 “ភាពខ្ជះខ្ជាយគឺជាវិថីដ៏ខ្លីចំពោះក្តីមរណៈ ហើយការខិតខំប្រឹងប្រែងគឺជាវិថីមួយនៃជីវិត។ មនុស្សដែលល្ងង់គឺជាមនុស្ស ដែលខ្ជះខ្ជាយ មនុស្សដែលឆ្លាតវៃគឺជាមនុស្សដែលខិតខំប្រឹងប្រែង“។ Siddhartha Buddha.

ខ្ញុំបានឲ្យអ្នកនូវគុណសម្បត្តិ ១០ ប្រការដែលបុគ្គលដែលជោគជ័យត្រូវតែមាន។ ប្រសិនបើអ្នកប្រកាន់យកយ៉ាងខ្ជាប់ខ្ជួន នោះវា និងធានាចំពោះជោគជ័យរបស់អ្នកនូវគ្រប់ការខិតខំប្រឹងប្រែង។ កុំគ្រាន់តែយកពាក្យសម្តីរបស់ខ្ញុំសំរាប់វាតែប៉ុណ្ណឹង។ អះអាងខ្លួន របស់អ្នកផ្ទាល់ដោយ ការអនុវត្តយ៉ាងជាក់ស្តែង នៅក្នុងជីវភាពរបស់អ្នក។ ចំណេះដឹងគឺមិនមែនជា អំណាចនោះទេលុះត្រាតែអ្នក ប្រតិបត្តិនូវអ្វីដែលអ្នកដឹង។ ត្រូវគិតអំពីវា ក្តីប្រសើរនិងកើតឡើង នៅពេលដែលអ្នកអនុវត្តហើយ អ្នកនិងរីករាយចំពោះអ្វីដែលអ្នក បានធ្វើ។


អរគុណអ្នកខ្លាំងណាស់!!!

Sompong Yusoontorn!!!

ស្រាវជ្រាវនិងបកប្រែដោយៈ ភឿន សុខផាន
ប្រភព៖ តាមឯកសារបរទេស

No comments:

Post a Comment