1. ជីវិតរស់នៅសែនចត់ជួរ រស់នៅតស៊ូជាមួយគេ
រៀនផងធ្វើផងគ្មានទំនេរ ពេលខ្លះត្រូវគេស្ដីបន្ទោស។
2. នៅជាមួយគេមិនដូចម្ដាយ មិនស្គាល់សប្បាយដូចជួបគ្រោះ
តែខំរៀនសូត្រយ៉ាងមុតមោះ ដើម្បីឆ្លងហួសភាពក្រីក្រ។
3. នៅជាមួយម្ដាយគាត់យល់ចិត្ត មិនខ្វល់មិនគិតមិនតបត
ទោះកូនខុសត្រូវប្រកែកស្រប ម៉ែតែងពត់ស្របកែឡើងវិញ។
4. ឥឡូវរូបខ្ញុំបានស្គាល់ហើយ រស់នៅឆ្ងាយត្រើយចិត្តទោម្នេញ
ទោះត្រូវវេទនាមិនហារចេញ ត្រឹមតែទន្ទេញថាអត់ធ្មត់។
5. ថ្ងៃខ្លះការរៀនក៏រវល់ គ្រូដាក់ចម្ងល់ឲ្យធ្វើកត់
គ្រប់អស់ការងារមានកំណត់ បើមិនប្រាកដពិតបានសូន្យ។
6. លុះចូលដល់ផ្ទះគ្មានទំនេរ ការងារហូរហែរមកផ្ទួនៗ
គ្មានពេលចាប់មើលតម្រាក្បូន ញើសហូរជោកខ្លួនសែននឿយហត់។
7. ខ្លួនប្រុសធ្វើអស់ការងារស្រី ខោអាវចានក្ដីតែងបោកលាង
ដាំបាយធ្វើម្ហូបជាទាត់ទៀង ដងខ្លួនផ្អងផ្អៀងខិតខំធ្វើ។
8. សង្ឃឹមថ្ងៃមុខជួបសុខខ្លះ ជីវិតល្អល្អះបើស្មានមើល
ពេលនេះខ្លួនខ្ញុំស្មើបំរើ តែវាប្រសើព្រោះបានរៀន។
9. នេះហើយជីវិតការតស៊ូ មិនត្រូវរអ៊ូស៊ូសាងទាន
សាងសុខសិរីឲ្យរស់រាន នោះទើបជាស្ពានបទពិសោធន៍។
និពន្ធដោយ យុវសិស្ស អូន លាងហេង
ថ្នាក់ P3 F (Date: 26, 04, 2011)
កែសម្រួលដោយ៖ យី ឆេងអ៊ួ (ប៉េង)
No comments:
Post a Comment